ព័ត៌មានជាតិ
ព្រះអង្គម្ចាស់ ប្រេសិតពិសេសនៃអនុសញ្ញាហាមប្រើមីនប្រឆាំងមនុស្ស នឹងចូលរួមកិច្ចប្រជុំ«មីន»ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ
តាងនាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានអញ្ជើញព្រះអង្គម្ចាស់ Mired Raad Zeid Al-Hussein ប្រេសិតពិសេសនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស ចូលរួមភ្ញៀវកិត្តិយសក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ និងចូលរួមក្នុងព្រឹត្តិការណ៍សំខាន់ៗដទៃទៀតដែលកម្ពុជានឹងរៀបចំ នាខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ។

លោក លី ធុជ អញ្ជើញព្រះអង្គម្ចាស់ប្រេសិតពិសេស នៃអនុសញ្ញាហាមប្រមាបការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស ដូច្នេះ ក្នុងជំនួប នៅក្រៅកិច្ចប្រជុំសហភាពអន្តរសភា (IPU) នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ នេះ ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស។
ជំនួបពិភាក្សាការងាររវាងលោក លី ធុជ ជាមួយព្រះអង្គម្ចាស់ Mired Raad Zeid Al-Hussein គឺបានផ្តោតសំខាន់លើវឌ្ឍនភាពនៃភាពជាប្រធានរបស់កម្ពុជា និងដំណើរឆ្ពោះធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន។

ជាការឆ្លើយតប ព្រះអង្គម្ចាស់ Mired Raad Zeid Al-Hussein បានសម្តែងនូវការអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងភាពជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ហើយព្រះអង្គម្ចាស់ បានបញ្ជាក់ពីការចូលរួមក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកដែលគ្មានមីន និងព្រឹត្តិការណ៍សំខាន់ៗផ្សេងទៀត ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ផងដែរ។
គួរឱ្យដឹងថា នៅចុងខែវិច្ឆិកា ឆ្នាំ២០២៤ នេះ កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន និងព្រឹត្តិការណ៍សំខាន់ផ្សេងទៀត នៅលើទឹកដីខេត្តសៀមរាប។

កិច្ចប្រជុំកំពូលសៀមរាប-អង្គរ នៅខែវិច្ឆិកា ឆ្នាំ២០២៤ នឹងមានរបៀបវារៈដូចជាការដើរជាក្បួនពីមុខប្រាសាទអង្គរវត្ត ការទស្សនកិច្ចនៅសារមន្ទីរសន្តិភាព សកម្មភាពមីន និងពិធីលៀងសាយភោជន៍ជូនប្រតិភូនៅមុខប្រាសាទបាយ័ន ទស្សនកិច្ចប្រាសាទអង្គរវត្ត និងកិច្ចប្រជុំពេញអង្គនិងការប្រជុំតាមព្រឹត្តិការណ៍អម រួមដោយការតាំងពិព័រណ៍នៅទីធ្លាខាងមុខសាលប្រជុំ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


