ព័ត៌មានជាតិ
កងពលតូចលេខ៧០ មានប្រវត្តិបែបណា? ៣០ឆ្នាំមកនេះ បានបម្រើសង្គមជាតិ និងពលរដ្ឋដូចម្ដេចខ្លះ?
នៅព្រឹកថ្ងៃទី១៥ ខែតុលាឆ្នាំ២០២៤ គឺជាខួបអនុស្សាវរីយ៍លើកទី៣០ នៃកងពលតូចលេខ៧០។ តើកងពលតូចមួយនេះ មានប្រវត្តិបែបណា? បានបម្រើសង្គមជាតិ និងពលរដ្ឋដូចម្ដេចខ្លះ?

កងពលតូចលេខ៧០ គឺកើតចេញពីវរសេនាធំលេខ៧០ ដែលត្រូវបានសម្រួលមកជាកងពលតូចថ្មើរជើងលេខ៧០ តាមអនុក្រឹត្យលេខ៥១ អនក្រ ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩៤ របស់រាជរដ្ឋាភិបាលស្ថិតក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់អគ្គសេនាធិការ នៃកងយោធពលខេមរភូមិន្ទនាកាលនោះ គឺមាននាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ ជាមេបញ្ជាកងពលរហូតដល់ឆ្នាំ២០២៣។
នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ដើម្បីអនុវត្តន៍ផែនការកំណែទម្រង់កងយោធពលខេមរភូមិន្ទ កងពលតូចថ្មើរជើងលេខ៧០ ត្រូវបានផ្ទេរក្របខណ្ឌពីអគ្គបញ្ជាការដ្ឋានក្រោមចំណុះផ្ទាល់បញ្ជាការដ្ឋានកងទ័ពជើងគោក និងបានកែប្រែឈ្មោះពីកងពលតូចថ្មើរជើងលេខ៧០ មកជាកងពលតូចលេខ៧០ តាមប្រកាស លេខ ៥៤២ប.ឈ/០៥១៩ ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ របស់ក្រសួងការពារជាតិ។

តាមរបាយការណ៍សង្ខេប កងពលតូចលេខ៧០ មានភារកិច្ច ដែលបាននិងកំពុងបំពេញភារកិច្ចលើកិច្ចការងារមួយចំនួនដូចជាគ្រប់គ្រងចំនួនទ័ព រៀបចំទុកដាក់ ថែរក្សាគ្រឿងបំពាក់ សម្ភារបច្ចេកទេស អាវុធយុទ្ធភ័ណ្ឌ គ្រាប់រំសេវ គ្រឿងយន្ត គ្រឿងចក្រ យុទ្ធោបករណ៍ ធានាបានសុវត្ថិភាព ត្រៀមប្រយុទ្ធ បម្រើប្រយុទ្ធ ការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ និងអន្តរជាតិ គោលដៅសំខាន់ និងការពារក្បួនរបស់ថ្នាក់ដឹកនាំក្រសួងការពារជាតិ ហើយក៏ជាតម្រួតយោធាដែលមានតួនាទីត្រួតពិនិត្យរាល់វិន័យសណ្ដាប់ធ្នាប់យោធិន ត្រៀមកម្លាំងជាប្រចាំរងចាំបទបញ្ជា និងបានចូលរួមសហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស បញ្ជាការដ្ឋានកងអង្គរក្ស និងអគ្គស្នងការនគរបាលជាតិ សមត្ថកិច្ចពាក់ព័ន្ធ ទប់ស្កាត់រាល់ការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល រក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខ សណា្តប់ធា្នប់ក្នុងរាជធានីភ្នំពេញ និិងចូលរួមហ្វឹកហ្វឺនជាមួយភាគីកូរ៉េ។
នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០០០ បានប្រើប្រាស់កម្លាំងចូលរួមបង្រ្កាបក្រុមភេរវកម្ម CFF ដោយកម្ទេចក្រុមខ្មាំងនៅនឹងកន្លែងបាន១នាក់ និងចាប់ឈ្លើយសឹកបានចំនួន៣៧នាក់ ព្រមទាំងរឹបអូសអាវុធបានចំនួន៤៧ដើម។

កងពលតូចលេខ៧០ ក៏បានបម្រើពលរដ្ឋមិនយកកម្រៃ តាមរយៈការជួយពន្លត់អគ្គីភ័យជាង២០០លើក សង្គ្រោះពលរដ្ឋ និងជម្លៀសពលរដ្ឋរងគ្រោះព្រោះទឹកជំនន់ សង្គ្រោះពលរដ្ឋជួបគ្រោះថ្នាក់ជាង២៩០០លើក បាញ់ថ្នាំមូស បាញ់ថ្នាំការពារមេរោគកូវីដ១៩ សង្គ្រោះករណីបាក់អគារនៅខេត្តព្រះសីហនុ ជួយសង្គ្រោះបុរសម្នាក់ដែលធ្លាក់ជាប់ក្នុងគន្លាតភ្នំនៅខេត្តបាត់ដំបង ករណីបាក់អគារនៅខេត្តកែប ករណីឆេះកាស៊ីណូនៅក្រុងប៉ោយប៉ែត ករណីបាក់ពិដានកាស៊ីណូនៅខេត្តតាកែវ ជួយសង្គ្រោះអ្នកប៉ុនប៉ងលោតសម្លាប់ខ្លួនពីលើអគារចំនួន០២លើក និងកាលពីខែកក្កដា កន្លងទៅនេះ បានចូលរួមក្នុងប្រតិបត្តិការស្វែងរកឧត្ថម្ភាចក្រដែលបានធ្លាក់នៅភ្នំយ៉ាវយ៉ៃ ស្រុកវាលវែង ខេត្តពោធិ៍សាត់៕
ដោយ៖ ង៉ិល ណារ៉ាត់















-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


