ព័ត៌មានជាតិ
ក្រសួងកិច្ចការនារី ជំរុញការលើកកម្ពស់សមភាពយេនឌ័រ និងលុបបំបាត់ការរើសអើងជនមានពិការភាព
លោកស្រី ញ៉ែម មរកត រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ សកម្មភាពជនពិការ នៃក្រសួងកិច្ចការនារី ជំរុញឱ្យមានការលើកកម្ពស់សមភាពយេនឌ័រ និងចូលរួមការលុបបំបាត់ការរើសអើងចំពោះជនមានពិការភាព។ ការជំរុញនេះ ធ្វើឡើងក្នុងឱកាសដែលលោកស្រី អញ្ជើញចូលរួមពិធីបើកវគ្គបណ្តុះបណ្ដាល ស្ដីពី «ជំនាញស្វែងរកការគាំទ្រមកលើបញ្ហាយេនឌ័រ និងពិការភាព» នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នាខេត្តកំពង់ចាម។

ថ្លែងនាឱកាសនោះ លោកស្រីរដ្ឋលេខាធិការ បានលើកឡើងថា បច្ចុប្បន្នស្ត្រី និងជនពិការមានស្ថានភាពល្អប្រសើរជាងមុន ដោយសារមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងមានការយល់ដឹងកាន់តែច្រើនពីសំណាក់ប្រជាពលរដ្ឋ។ ជាងនេះទៅទៀត គឺដោយសារ រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំ និងបង្កើតគោលនយោបាយយន្តការច្បាប់នានាជាច្រើន ដើម្បីជួយសម្រួលដល់ជីវភាពជនមានពិការភាព ដូចជាផ្តល់ ប័ណ្ណមូលនិធិសមធម៌សុខាភិបាល កម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ បើករបបគោលនយោបាយដល់ជនពិការក្រីក្រនៅតាមសហគមន៍។
ទោះជាបែបនេះក្តី តាមការសិក្សាស្រាវជ្រាវប៉ាន់ប្រមាណអំពីយេនឌ័រនៅកម្ពុជា បានបង្ហាញឱ្យឃើញថា ស្ត្រីពិការងាយនឹងទទួលរងគ្រោះដោយសារអំពើហឹង្សាផ្លូវភេទ ផ្លូវកាយ និងផ្លូវចិត្ត នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃច្រើនជាងអ្នក ដែលមានកាយសម្បទាគ្រប់គ្រាន់។ ក្នុងន័យនេះ លោកស្រី បានជំរុញឱ្យមានការយកចិត្តទុកដាក់ និងផ្តល់តម្លៃខ្ពស់លើការចូលរួមគាំទ្រ លើកកម្ពស់សមភាពយេនឌ័រ និងចូលរួមការលុបបំបាត់ការរើសអើងចំពោះជនមានពិការភាព ជាពិសេសស្ត្រីដែលមានពិការភាព ដើម្បីកាត់បន្ថយភាពភ័យខ្លាច និងសិទ្ធិសេរីភាពក្នុងការរស់នៅរបស់ពួកគេ។

បើតាមរបាយការណ៍របស់ លោកស្រី ប៉ាង ដានី អភិបាលរងខេត្ត បានឱ្យដឹងថា ខេត្តកំពង់ចាមមានជនមានពិការភាពសរុបចំនួន ១៦ ៧៩៨នាក់ ក្នុងនោះអាយុក្រោម ១៨ឆ្នាំ មានចំនួន ១ ៣៩៤នាក់ និងជនមានពិការភាពស្ថិតក្នុង គ្រួសារមានប័ណ្ណសមធម៌មានចំនួន ៣ ៩៨៩នាក់។ ចំណែក ជនមានពិការភាពចំនួន ១ ៤២៦នាក់ បានចុះឈ្មោះចូលក្នុងកម្មវិធីជាតិជំនួយសង្គម ក្នុងកញ្ចប់គ្រួសារទទួលបានប្រាក់ឧបត្ថម្ភ ប្រចាំខែពីរដ្ឋាភិបាល និងជនពិការភាពចំនួន ១២ ៩០២នាក់ ទទួលបានបណ្ណសំគាល់ជនមានពិការភាព។
សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលខាងលើធ្វើឡើងរយៈពេល ៣ថ្ងៃ ដោយមានការចូលរួមពី អនុរដ្ឋលេខាធិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អនុរដ្ឋលេខាធិការ នៃក្រសួងកិច្ចការនារី អនុប្រធានមន្ទីរកិច្ចការនារីខេត្ត លោក លោកស្រី តំណាងមន្ទីរពាក់ព័ន្ធ ព្រមទាំងមន្ត្រីមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រី ចំនួន ៧ខេត្ត រួមមាន ខេត្តកំពង់ចាម ត្បូងឃ្មុំ ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី និងខេត្តព្រៃវែង៕


-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


