ព័ត៌មានជាតិ
អភិបាលខេត្តបាត់ដំបងលើកឡើងថា ការរៀបចំបុណ្យអុំទូក ទាក់ទាញភ្ញៀវទេសចរ និងបង្កើនសេដ្ឋកិច្ចពលរដ្ឋ
នៅថ្ងៃទី១ នៃពិធីបុណ្យអុំ បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅខេត្តបាត់ដំបង លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានគូសបញ្ជាក់ថា ការរៀបចំពិធីបុណ្យអុំទូកជារៀងរាល់ឆ្នាំ គឺបានជួយទាក់ទាញទាំងភ្ញៀវទេសចរមកលេងកម្សាន្តផង និងជួយបង្កើនទាំងសេដ្ឋកិច្ចរបស់ពលរដ្ឋនៅក្នុងខេត្តបាត់ដំបងផ្ទាល់ផង។

លោក សុខ លូ បានលើកឡើងថា សម្រាប់បុណ្យអុំទូកក្នុងឆ្នាំ២០២៤ នេះ ក៏ដូចជាឆ្នាំមុនៗ គឺរដ្ឋបាលខេត្តបាត់ដំបង បានកំណត់យកថ្ងៃចេញព្រះវស្សា រៀបចំបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដើម្បីជាការអបអរដល់ថ្ងៃចេញព្រះវស្សា។
ជាក់ស្ដែង ឆ្នាំនេះ បុណ្យអុំទូក ធ្វើឡើងត្រូវនឹងថ្ងៃទី១៦ ទី១៧ ខែតុលា ឆ្នាំ២០២៤ ដោយឆ្នាំនេះ ឃើញថា តាំងពីមិនទាន់ដល់ពេលប្រណាំងទូក គឺមានប្រជាពលរដ្ឋមកលេងកម្សាន្តជាច្រើនកុះករ។ និយាយជារួម តាមរយៈការរៀបចំបុណ្យអុំទូក គឺប្រាកដណាស់ មិនថាតែរដ្ឋបាលខេត្ត ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងខេត្តទទួលបានអត្ថប្រយោជន៍ជាច្រើន។

ទី១ ពលរដ្ឋអាចទទួលបានចំណូលសេដ្ឋកិច្ចតាមរយៈការលក់ដូរ ក៏ដូចជាផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាននានា តាមរយៈការមកលេងកម្សាន្តរបស់ពលរដ្ឋទាំងក្នុងខេត្ត និងនៅបណ្ដាខេត្ត ដែលជាហេតុជំរុញឱ្យការលក់ដូរ និងការកក់ បន្ទប់មានការកើនឡើង។
ទី២ ជួយទាក់ទាញភ្ញៀវទេសចរពីតាមបណ្ដាខេត្តនានាដែលចង់មកលេង និងស្គាល់ខេត្តបាត់ដំបង ជាហេតុអាចធ្វើឱ្យលើកក្រោយៗទៀត ទេសចរទាំងអស់នោះនឹងត្រឡប់មកលេងខេត្តបាត់ដំបងជាថ្មីម្តងទៀត ហើយនេះបានផ្តល់ផលប្រយោជន៍ជាច្រើនទាំងទេសចរណ៍ និងសេដ្ឋកិច្ចរបស់ខេត្តបន្តទៀត។

ទន្ទឹមនេះ សុខ លូ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ក្នុងខេត្ត ក៏ដូចជាអ្នកក្រៅខេត្ត រួមទាំងជនបរទេស អញ្ជើញមកលេងកម្សាន្តបុណ្យអុំទូក ដែលមានរយៈពេល ២ ថ្ងៃពេញ គឺនៅថ្ងៃទី១៦ និងទី១៧ ខែតុលា នេះ លើទឹកដីខេត្តបាត់ដំបង ដែលជាខេត្តពោរពេញទៅដោយសក្ដានុពលផ្នែកវិស័យកសិកម្ម និងទេសចរណ៍ដ៏សម្បូរបែប៕


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


