ព័ត៌មានជាតិ
ខេត្តព្រះសីហនុ មានអ្នកវិជ្ជមានកូវីដ-១៩សរុប១៣២នាក់ ក្នុងនោះជនជាតិចិន១១៦នាក់
លោក ឃាង ភារម្យ អ្នកនាំណាក្យរដ្ឋបាលខេត្តព្រះសីហនុបានប្រាប់កម្ពុជាថ្មីឲ្យដឹងថា គិតត្រឹមនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ នៅខេត្តព្រះសីហនុ មានអ្នកវិជ្ជមានកូវីដ-១៩ សរុបចំនួន១៣២ នាក់ ក្នុងនោះមានស្ត្រីចំនួន៥៣ នាក់ និងមានជនជាតិចិនសរុបចំនួន១១៦នាក់ ស្ត្រី៤៣នាក់ ហើយជនជាតិវៀតណាមចំនួន៦នាក់ និងខ្មែរចំនួន១០នាក់ ស្រី៤នាក់។

បើតាមលោក ឃាង ភារម្យ មកដល់ពេលនេះ នៅខេត្តព្រះសីហនុ មានអ្នកជាសះស្បើយសរុបចំនួន១១នាក់ ស្រី៥នាក់ ក្នុងនោះបុរសជនជាតិខ្មែរ១នាក់ ជនជាតិចិនចំនួន៩នាក់ ស្រី៤នាក់ និងស្ត្រីជនជាតិវៀតណាម១នាក់ ហើយអ្នកជំងឺទាំងអស់បានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត (ពេទ្យចំការចេក) និង កន្លែង ព្យាបាល សាកាណា (Sakana) ។

លោក ឃាង ភារម្យ បានឲ្យដឹងដែរថា គិតត្រឹមនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ នៅខេត្តព្រះសីហនុ យកសំណាកតាមគោលដៅ HOTSPOT បានចំនួន១០៨២៥ នាក់ (ស្រីចំនួន៤៦២៨នាក់)។ ជាមួយគ្នានោះ អាជ្ញាធរបានចុះធ្វើកិច្ចសន្យាជាមួយម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងអាជីវកម្មសេវាកម្មគ្រប់ប្រភេទសរុបបានចំនួន១២៨១កន្លែង និងបានបានបន្តដាក់គោលដៅត្រួតពិនិត្យ និងទប់ស្កាត់រថយន្តចេញ-ចូលខេត្ត ចំនួន៤កន្លែង។
សំរាប់យុទ្ធនាការចាក់វ៉ាក់សាំង អ្នកនាំណាក្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានបញ្ជាក់ថា មកដល់ពេលនេះ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានចំនួន៣៣៩៩ នាក់ ស្រី៨៣១ នាក់៕
អត្ថបទ ៖ កោះកែវ



-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


