ព័ត៌មានជាតិ
ព្រឹត្តិការណ៍«ស្នាមញញឹមនៃកម្ពុជា» បង្ហាញដល់ពិភពលោកឱ្យបានឃើញពីបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយសមាគមសិល្បករខ្មែរ និងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត បានរៀបចំព្រឹត្តិការណ៍”ស្នាមញញឹមនៃកម្ពុជា”ជាលើកទី២ រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ដើម្បីចូលរួមអបអរសាទរ ខួបលើកទី២០ នៃកាយាងសោយព្រះសិរីរាជសម្បត្តិ របស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ បន្ថែមលើនេះ ព្រឹត្តិការណ៍«ស្នាមញញឹមនៃកម្ពុជា» នេះ ក៏ជាការបង្ហាញដល់ពិភពលោកឱ្យបានឃើញពីបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា។
ការវិលត្រឡប់មកវិញជាលើកទី២ នៃព្រឹត្តិការណ៍”ស្នាមញញឹមនៃកម្ពុជា”នាពេលនេះ គឺក្រោមប្រធានបទ «យើងរួមគ្នាដើម្បីវប្បធម៌ និងទេសចរណ៍»។ ព្រឹត្តិការណ៍នេះ ត្រូវបានចាត់ទុកថា ជាព្រឹត្តិការណ៍សិល្បៈវប្បធម៌ដ៏ធំនៅចុងឆ្នាំ២០២៤នេះ ដែលជាការរួមបញ្ចូលគ្នានៃព្រឹត្តិការណ៍២ក្នុងពេលតែមួយ។ ទី១ កម្មវិធី «ភាពអស្ចារ្យនៃអាណាចក្រខ្មែរសម័យអង្គរ» ដែលជាព្រឹត្តិការណ៍សម្តែងយ៉ាងអស្ចារ្យពីវីរភាពព្រះបាទជ័យវរ្ម័នទី៧ ដោយមានសិល្បករសិល្បការិនីចូលរួមសម្តែងជាច្រើនរយនាក់ នៅក្នុងបរិវេណប្រាសាទអង្គរវត្តតែម្តង។ ទី២ គឺកម្មវិធី «ស្នាមញញឹមនៃកម្ពុជា» ដែលការបង្ហាញពីសុជីវធម៌ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរផ្សារភ្ជាប់នឹងប្រាង្គប្រាសាទ ក៏ដូចជាតំបន់ទេសចរណ៍ល្បីៗ ការដាក់តាំងបង្ហាញម្ហូបអាហារបែបខ្មែរ និងការស្វាគមន៍ធ្វើយ៉ាងណាផ្ដល់ស្នាមញញឹមប្រកបដោយភាពកក់ក្ដៅជូនដល់ភ្ញៀវទេចរណ៍ជាតិ និងអន្តរជាតិ ដែលបានអញ្ជើញចូលរួម។
អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានថ្លែងថា ដើម្បីជាការដឹងគុណ តបគុណ អ្នកឧកញ៉ាបានដឹកនាំក្រុមការងារ សិល្បករសិល្បការិនី ជាអ្នកបន្តវេន រួមគ្នាថែរក្សា ការពារ និងផ្សព្វផ្សាយពីកេរដំណែលដ៏មហិមារបស់ដូនតាឱ្យបានស្ថិតស្ថេរគង់វង្សយូរអង្វែងជានិច្ចនិរន្តន៍ និងល្បីសុះសាយនៅលើសកលលោក។
ចំណែក លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការផ្សព្វផ្សាយសិល្បៈវប្បធម៌ ដើម្បីទេសចរណ៍នៅលើទឹកដីនៃប្រវត្តិសាស្ត្រដ៏រុងរឿងសៀមរាបអង្គរ ដ៏អច្ឆរិយរបស់ព្រះរាជាណាចក្រកម្ពុជា។ ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរអន្តរជាតិ បានឈ្វេងយល់បន្ថែម ក៏ដូចជាចូលរួមថែរក្សាប្រពៃណី វប្បធម៌ខ្មែរ ដែលដូនតាបុព្វបុរសបានបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយ ក៏ដូចជា ចង់ចូលរួមផ្សព្វផ្សាយទៅកាន់ពិភពលោកពីភាពអស្ចារ្យនៃវប្បធម៌ខ្មែរ ដោយភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចចូលរួម និងភ្លក់នូវម្ហូបជាច្រើមុខ ពិសេស អាចស្លៀកពាក់សម្លៀកបំពាក់បុរាណខ្មែរ ហើយជនបរទេសបានថតរូបផ្សព្វផ្សាយអំពីទិដ្ឋភាពនៃស្នាមញញឹមដ៏អស្ចារ្យនេះផងដែរ៕
ដោយ៖ ជុន កុសល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល