ព័ត៌មានជាតិ
នគរបាលកម្ពុជា ស្នើវៀតណាមជួយទប់ស្កាត់ពលរដ្ឋឆ្លងដែនខុសច្បាប់ បទល្មើសជួញដូរមនុស្ស អាវុធឆ្លងដែន និងភេរវកម្ម
នៅក្នុងជំនួបកិច្ចប្រជុំរវាងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ជាមួយកងទ័ពការពារព្រំដែនវៀតណាម កាលពីថ្ងៃទី២៨ ខែតុលា ភាគីកម្ពុជា បានស្នើឱ្យភាគីកងទ័ពការពារព្រំដែនវៀតណាម ជួយទប់ស្កាត់ចំពោះពលរដ្ឋឆ្លងដែនចេញចចូលដោយខុសច្បាប់ បទល្មើសជួញដូរមនុស្ស អាវុធឆ្លងដែន និងភេរវកម្មខុសច្បាប់គ្រប់ប្រភេទ។ នេះបើតាមការចេញផ្សាយដោយក្រសួងមហាផ្ទៃកម្ពុជា លើបណ្ដាញទំនាក់ទំនងសង្គម នាថ្ងៃទី២៩ ខែតុលា នេះ។

គណៈប្រតិភូនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អ៊ន ប៊ុន្នីរិទ្ធ ស្នងការរងនគរបាលខេត្តប្រតិភូអមដំណើរ សរុប១៨រូប ទៅចូលរួម កិច្ចប្រជុំបូកសរុបលទ្ធផល កិច្ចសហប្រតិបត្តិការរក្សា សន្តិសុខ សណ្តាប់ធ្នាប់ តាមតំបន់ព្រំដែនប្រចាំឆ្នាំ២០២៤ និងលើកទិសដៅកិច្ចសហប្រតិបត្តិការ ឆ្នាំ២០២៥ រវាងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី នៃកម្ពុជា ជាមួយកងទ័ពការពារព្រំដែនវៀតណាម ដឹកនាំដោយ លោកវរសេនីយ៍ឯក ដាវ វៀតហ៊ូង មេបញ្ជាការកងទ័ពការពារព្រំដែនខេត្តដាក់ឡាក់ ប្រធានប្រតិភូ នៃប្រទេសវៀតណាម។
ក្នុងជំនួបកិច្ចប្រជុំនេះដែរលោកឧត្តមសេនីយ៍ត្រី ស្នងការរងនគរបាលខេត្តបានលើកសំណូមពរចំនួន៥ចំណុចឱ្យភាគីវៀតណាមគឺ៖ ទី១/ជួយផ្ដល់ព័ត៌មានឱ្យគ្នាទៅវិញទៅមក ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការបង្ការទប់ស្កាត់បងល្មើសគ្រប់ប្រភេទ។

ទី២/ទប់ស្កាត់ប្រពលរដ្ឋចេញចូលខុសច្បាប់ត្រួតពិនិត្យឱ្យបានហ្មត់ចត់។ទី៣/ទប់ស្កាត់រាល់បទល្មើសជួញដូរមនុស្ស ជួញដូរអាវុធឆ្លងដែន និង ភេរវកម្មខុសច្បាប់គ្រប់ប្រភេទ។ ទី៤/បង្កើនកិច្ចប្រតិបត្តិការទៅវិញទៅមកខេត្តមណ្ឌលគិរី និង ខេត្តដាក់ឡាក់ និងទី៥ប៉ុស្តិ៍នគរបាលការពារព្រំដែនខេត្តទាំងពីរចាំស្ដាប់ការចង្អុលបង្ហាញថ្នាក់ដឹកនាំខេត្ត ដើម្បីអនុវត្តការណែនាំបន្ត។
ឆ្លងកាត់កិច្ចប្រជុំ ភាគីទាំងពីរបានប្រជុំតាមផែនការកំណត់រវាងកងទ័ពការពារព្រំដែនខេត្តដាក់ឡាក់ និងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានល្អប្រសើរ។ ភាគីវៀតណាម បន្តកិច្ចការផ្ដល់ចរន្តអគ្គិសនីដល់ប៉ុស្តិ៍ទាំង៣ ខេត្តមណ្ឌលគិរី ឆ្នាំ២០២៥ និងបន្តការជួសជុលខ្សែភ្លើងដែលប្រើប្រាស់ហើយ និងជូនដំណឹងដល់អគ្គិសនីវៀតណាមបន្តនូវខ្សែភ្លើងថ្មីជូនដល់ប៉ុស្តិ៍។

ចំពោះបទល្មើសគ្រឿងញៀនតាមតំបន់ព្រំដែនកម្ពុជា-វៀតណាម ភាគីទាំងពីរបានសហការបង្ក្រាបឱ្យបានទាន់ពេលវេលា។ជាមួយគ្នានេះ អង្គប្រជុំ សំណូមពរដល់ខេត្តមណ្ឌលគិរី ដល់ប៉ុស្តិ៍ទាំង៣ ធ្វើការល្បាតស្របពេលគ្នា ដើម្បីបង្ការ និងទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទបានទាន់ពេលវេលា។
នៅក្នុងរបាយការណ៍ប្រជុំ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៣ ជនជាតិវៀតណាម ចូលមករកស៊ីខុសច្បាប់នៅកម្ពុជាចំនួន២ករណី ត្រូវបានបង្ក្រាបបានទាន់ពេលវេលា៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


