ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ ការប្រកាសលទ្ធផលប្រឡងបាក់ឌុបនឹងប្រព្រឹត្តិទៅតាមការគ្រោងទុកមិនមានការផ្លាស់ប្តូរនោះទេ
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍នៅរសៀលថ្ងៃទី២៩តុលានេះថាការប្រកាសលទ្ធផលប្រឡងបាក់ឌុប នឹងប្រព្រឹត្តិទៅតាមការបរិច្ឆេទដែលបានគ្រោងទុកមិនមានការផ្លាស់ប្តូរទេ ដោយនៅ
រាជធានីភ្នំពេញ និងខេត្តកណ្តាល នឹងទទួលបានលទ្ធផលនៅពេលរសៀលនៅថ្ងៃទី៣០តុលា។ រីឯតាមបណ្តាខេត្តនានានៅទូទាំងប្រទេស នឹងទទួលបានលទ្ធផលនៅថ្ងៃទី៣១តុលា។

លោកស្រីបានបន្តថា «ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាំងដំណាក់កាលសំណេរ កំណែក៏ដូចជាស្រង់បូកពិន្ទុ ប្រព្រឹត្តិទៅតាមគោលការណ៍ច្បាប់យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបានហើយក្រសួងអប់រំយុវជននិងកីឡាតែងតែយកចិត្តទុកដាក់នូវរាល់ដំណាក់កាលទាំងអស់ក៏ដូចជាការពិនិត្យ និងផ្ទៀងផ្ទាត់ពិន្ទុដោយធ្វើយ៉ាងណា
ឱ្យដំណើរការនៃការប្រឡងមានភាពសុក្រិត្រក៏ដូចជាស្របតាមគោលការណ៍អ្នកចេះគឺជាប់»។
លោកស្រីបានបន្តទៀតថា ក្រសួងបានដំណើរការស្រង់បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុបេក្ខជនប្រឡងបាក់ឌុបពីថ្ងៃទី១៨តុលា ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ដោយមានការសហការចូលរួមយ៉ាងជិតស្និតពីអង្គភាពប្រឆាំងអំពើពុករលួយហើយនៅក្នុងដំណើរការនេះ គឺសមាជិកនានានឹងមិនត្រូវអនុញ្ញាតឱ្យប្រើប្រាស់ទូរស័ព្ទទេ លើកលែងតែគណៈមេប្រយោគទូទាំងប្រទេសដែលមានសិទ្ធិប្រើប្រាស់ទូរស័ព្ទ និងមានការបំពាក់កាម៉ារ៉ាសុវត្តិភាពនៅតាមបន្ទប់នានាសម្រាប់ដំណើរការស្រង់បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ប្រកបដោយតម្លាភាព និងយុត្តិធម៌ផងដែរ។

លោកស្រីបានឱ្យដឹងថា លើសពីនេះទៀតដើម្បីរក្សាភាពសុក្រិត្យក៏ដូចជាតម្លាភាព និងយុត្តិធម៌សម្រាប់បេក្ខជន គឺការសម្រង់ពិន្ទុបេក្ខជនដែលទទួលបានពីមណ្ឌលប្រឡងនីមួយៗ គឺពុំមានសញ្ញាសម្គាល់ណាមួយបញ្ជាក់ថាមណ្ឌលណាមួយនោះទេ ហើយនៅពេលដែលយើងបញ្ចូលក្នុងបន្ទប់បូកស្រង់ គឺមានន័យថា ការីកុំព្យូទ័រនឹងបញ្ចូលពិន្ទុចូលក្នុងកុំ
ព្យូរទ័រតាមរយៈការស្កែនបាកូដដែលមាននៅលើសន្លឹកចូលទូក្នុងប្រព័ន្ធ ហើយនៅក្នុងការបញ្ចូលនោះគាត់ក៏មិនអាចដឹងថា ស្ថិតនៅក្នុងមណ្ឌលណាមួយនោះដែរ។

គួរបញ្ជាក់ថា ឆ្នាំនេះក្រសួងអប់រំយុវជននិងកីឡា បានរៀបចំប្រឡងបាក់ឌុបរយៈពេល២ថ្ងៃ គឺថ្ងៃទី៨ និងទី៩តុលា ដោយមានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧.០៤០នាក់ (ស្រី៧៤.៨៨២ នាក់) ក្នុងនោះ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៣៩៣៥៨ នាក់(ស្រី ២៣.៧១៥ នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ៩៧.៦៨២ នាក់(ស្រី ៥១.១៦៧ នាក់)ចែកជា២៣០ មណ្ឌល ត្រូវជា ៥.៥៣៣ បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានចំនួន ៧៣ មណ្ឌល ត្រូវជា ១.៦០២បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១៥៧ មណ្ឌល ត្រូវជា ៣.៩៣១ បន្ទប់៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


