ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល ជំរុញបង្កើនការផ្សព្វផ្សាយអប់រំជំងឺទឹកនោមផ្អែម តាមសាលារៀន និងសហគមន៍
លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជំរុញឱ្យបង្កើនការផ្សព្វផ្សាយទៅលើបណ្ដុំមនុស្ស សាលារៀន សហគមន៍ អំពីការបង្ការ និងប្រុងប្រយ័ត្នការពារជំងឺទឹកនោមផ្អែម ខណៈជំងឺនេះកំពុងមានការកើនឡើងគួរឱ្យព្រួយបារម្ភ។

ថ្លែងក្នុងសន្និសីទប្រចាំឆ្នាំលើកទី ៣ របស់សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា ក្រោមប្រធានបទ «នវានុវត្តន៍ក្នុងការព្យាបាលជំងឺទឹកនោមផ្អែម និងជំងឺក្រពេញទីរ៉ូអ៊ីត» កាលពីថ្ងៃទី ០២ វិច្ឆិកា លោករដ្ឋមន្ត្រី បានណែនាំឱ្យពង្រឹងការពារបឋមដោយធ្វើការពិនិត្យ និងតាមដានជាប្រចាំនៅតាមមូលដ្ឋានសុខាភិបាលទាំងឯកជន និងរដ្ឋ។ ការធ្វើឱ្យប្រសើរឡើងនូវការថែទាំ ដោយតាមរយៈវិធានគន្លឹះដូចជា ការលើកកម្ពស់ ការណែនាំព្យាបាល និងថែទាំជំងឺទឹកនោមផ្អែម និងលើសសម្ពោធឈាម។ ការរួមបញ្ចូលបច្ចេកវិទ្យានៅកិច្ចការ នៃជំងឺទឹកនោមផ្អែមនេះ ដូចជាការតាមដានប្រព័ន្ធឌីជីថល ក្នុងការតាមដានដល់អ្នកជំងឺទឹកនោមផ្អែមនេះ បាននៅទូទាំងប្រទេស (ឯកជន និងរដ្ឋ)។
លោករដ្ឋមន្ត្រី បានជំរុញឱ្យមានការចូលរួមពីដៃគូអភិវឌ្ឍន៍ទាំងអស់ ជួយដល់ការគាំទ្រ ស្រាវជ្រាវ ពិភាក្សា និងផ្នែកអន្តរជំនាញ ក្នុងការការពារជំងឺទឹកនោម និងគាំទ្រគ្រប់កិច្ចការទាំងឡាយ ដែលមាននៅក្នុងសហគមន៍ទាំងជំងឺឆ្លង ជំងឺមិនឆ្លង ជំងឺទាំងឡាយ រួមទាំងចិត្តសាស្ត្រផងដែរ។

លោករដ្ឋមន្ត្រី សូមអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ថ្នាក់ដឹកនាំ សមាជិកសមាគមបច្ចេកវិទ្យាទឹកនោមផ្អែម និងក្រពេញកម្ពុជា សូមបន្តរួមចំណែក ផ្តល់កិច្ចសហការ និងគាំទ្របន្ថែមទៀតដល់ការអភិវឌ្ឍ ការកែទម្រង់ និងការបណ្តុះបណ្តាល ក្នុងវិស័យសុខាភិបាល និងណែនាំដល់ថ្នាក់ដឹកនាំជំនាញ ត្រូវដកស្រង់បទពិសោធជាមួយប្រទេសមានការរៀបចំបានល្អ នូវស្តង់ដារ នៃរបបអាហារសម្រាប់រៀបចំជាសារអប់រំសុខភាព ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ អំពីស្តង់ដាររបបអាហារប្រចាំថ្ងៃដែលគួរបរិភោគ ដើម្បីកាត់បន្ថយការកើតឡើងនូវជំងឺមិនឆ្លង។
គួរបញ្ជាក់ថា សន្និសីទនេះជាវេទិកាដ៏មានសារៈសំខាន់មួយ ដែលបានចូលរួមពិគ្រោះ ពិភាក្សា ផ្លាស់ប្តូរមតិយោបល់ និងចែករំលែកឱ្យគ្នាទៅវិញទៅមកនូវចំណេះដឹង សំដៅស្វែងយល់ឱ្យកាន់តែច្បាស់ និងស៊ីជម្រៅពីសកម្មភាពអនុវត្តវេជ្ជសាស្ត្រថ្មីៗ និងបច្ចេកវិទ្យាឌីជីថលក្នុងវិស័យសុខាភិបាល ដែលមន្ត្រីសុខាភិបាលគ្រប់រូប ត្រូវមានមូលដ្ឋានចំណេះដឹងសម្រាប់ធ្វើបច្ចុប្បន្នភាពក្នុងពេលបំពេញភារកិច្ចរបស់ខ្លួន និងអាចចាប់យកឱកាស និងបទពិសោធន៍ល្អៗ ដើម្បីបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាព មានទំនួលខុសត្រូវ និងប្រកបដោយមនសិការវិជ្ជាជីវៈ៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


