ព័ត៌មានជាតិ
ក្រោយតុលាការឱ្យនៅក្រៅឃុំ លោក ម៉ិច ដារ៉ា ត្រូវបានសម្ដេចធិបតី អនុញ្ញាតឱ្យជួបជជែកពីបញ្ហាសិទ្ធិសេរីភាព ទំនួលខុសត្រូវអ្នកសារព័ត៌មាន
ក្រោយតុលាការដោះលែងឱ្យនៅក្រៅឃុំ លោក ម៉ិច ដារ៉ា ត្រូវបានសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យចូលជួបជជែកពិភាក្សាលើបញ្ហាជាច្រើន និងបញ្ហាសិទ្ធិសេរីភាព និងទំនួលខុសត្រូវរបស់អ្នកសារព័ត៌មាន ដែលត្រូវផ្សាយព័ត៌មានពិត ដើម្បីកុំឱ្យអ្នកស្ដាប់ ឬអ្នកអានយល់ច្រឡំខុស។ ជំនួបនោះធ្វើឡើង តាំងតែពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ មកម៉្លេះ។

សម្ដេចធិបតី បង្ហាញឱ្យដឹងលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន នារសៀលថ្ងៃចន្ទ នេះ ជាមួយរូបថតពីរសន្លឹក និងសំណេរដូច្នេះ៖«ជជែកលេងជាមួយប្អូនប្រុស ម៉ិច ដារ៉ា លើប្រធានបទជាច្រើន រួមទាំងសិទ្ធិសេរីភាពនិងការទទួលខុសត្រូវរបស់អ្នកសារព័ត៌មាន ដែលចាំបាច់ត្រូវផ្សព្វផ្សាយព័ត៌មានពិត និងដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីជៀសវាងការផ្សព្វផ្សាយព័ត៌មានខុសពីការពិត នាំឲ្យអ្នកស្ដាប់ឬអ្នកអានព័ត៌មាន មានការយល់ច្រឡំខុស។»។
បើតាមសម្ដេចធិបតី ហ៊ុន ម៉ាណែត គឺសម្ដេចធ្លាប់ស្គាល់លោក ម៉ិច ដារ៉ា កន្លងទៅជាច្រើនឆ្នាំមកហើយ ប៉ុន្តែសម្ដេចមិនដែលមានឱកាសបានអង្គុយជជែកគ្នាលេងដូចថ្ងៃទី០៤ ខែវិច្ឆិកា។

សូមរម្លឹកថា លោក ម៉ិច ដារ៉ា ត្រូវបានឃាត់ខ្លួនត្រង់ចំណុចផ្លូវល្បឿនលឿន ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ នៅក្នុងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ក្រោយលោកបង្ហោះរូបថតមួយ ដែលអាជ្ញាធរអះអាងថា លោក ម៉ិច ដារ៉ា ផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។ ក្រោយការឃាត់ខ្លួន លោកត្រូវបាន តុលាការចោទប្រកាន់ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និងបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកណ្ដាល។
ក្រោយត្រូវបានឃុំខ្លួនរយៈពេលជិត១ខែ លោក ម៉ិច ដារ៉ា ត្រូវបានដោះលែងឱ្យនៅក្រៅឃុំឡើងវិញ នៅម៉ោង១២ ថ្ងៃត្រង់ទី២៤ ខែតុលា ឆ្នាំ២០២៤ ។ ការដោះលែងឱ្យនៅក្រៅឃុំ ធ្វើឡើងក្រោយ លោក ម៉ិច ដារ៉ា បានទទួលស្គាល់ថា រាល់សារដែលលោក បានបង្ហោះទាំងនោះ គឺជាព័ត៌មានមិនពិត ដែលបានធ្វើឱ្យប៉ះពាល់ដល់ប្រមុខថ្នាក់ដឹកនាំ និងប្រទេស។ លោក បានសូមធ្វើការសូមទោសម្ដងហើយម្ដងទៀត និងសម្ដែងការសោកស្តាយចំពោះកំហុសឆ្គង ដែលរូបបានប្រព្រឹត្ត៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


