ព័ត៌មានជាតិ
វ៉ាក់សាំងកូវីដ១៩ស៊ីណូហ្វាមរបស់ចិន នៅសល់៤០ម៉ឺនដូសទៀតនឹងមកដល់កម្ពុជា ក្នុងកំឡុងខែមេសាខាងមុខ
លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានមានប្រសាសន៍ថា វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម ដែលជាជំនួយដ៏ថ្លៃថ្លារបស់សាធារណរដ្ឋប្រជាមានិតចិន ដែលនៅសល់ចំនួន៤០ម៉ឺនដូសទៀត ប្រហែលជាមកដល់កម្ពុជា ក្នុងកំឡុងខែមេសាខាងមុខនេះ។

លោកស្រីបានបន្តថា«វ៉ាក់សាំងចិននៅសល់៤០ម៉ឺនដូសទៀតនេះ តាមព័ត៌មានទទួលបាន គឺប្រហែលជាអាចមកដល់ក្នុងកំឡុងខែមេសា តែត្រង់ថា មកថ្ងៃណាពេលណា គឺនៅមិនទាន់ដឹងច្បាស់លាស់នៅឡើយទេ»។
រដ្ឋាភិបាលចិនបានផ្តល់ជំនួយវ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាមដល់ប្រទេសកម្ពុជាចំនួន១លានដូស ក្នុងនោះ៦០ម៉ឺនដូស បានដឹកមកដល់កម្ពុជាកាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅនេះ ដោយអញ្ជើញទៅទទួលដោយផ្ទាល់ពីសម្តេចតេជោនាយករដ្ឋមន្ត្រី។ វ៉ាក់សាំង៦០ម៉ឺនដូសនោះ ត្រូវបានរាជរដ្ឋាភិបាលចែកទៅក្រសួ ងសុខាភិបាលចំនួន៣០ដូស សម្រាប់ចាក់ដល់ឥស្សរជនជាន់ខ្ពស់មន្ត្រីរដ្ឋាភិបាលមន្ត្រីបុគ្គលិកសុខាភិបាល គ្រូពេទ្យជួរមុខ មន្ត្រីនគរបាលជាតិមន្ត្រីស៊ីម៉ាក់ អ្នកប្រមូលសំរាមនិងអ្នកសារព័ត៌មាន។ ចំណែក៦០ម៉ឺនដូសទៀត ប្រគល់ជូនក្រសួងការពារជាតិ សម្រាប់ចាក់ជួនដល់មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ នាយទាហាននិងពលទាហាន។

ក្រសួងសុខាភិបាលបានធ្វើការផ្អាកចាក់វ៉ាក់សាំងកូវីដ-១៩ ឈ្មោះស៊ីណូហ្វាម (Sinopharm, Beijing Institute of Biological Products) សម្រាប់អ្នកចាក់លើកទី១ ដោយសារចំនួនមានកំណត់ ហើយក្រសួងមានភាពចាំបាច់ ត្រូវរក្សាទុកសម្រាប់ចាក់លើកទី២។ ក្នុងសេចក្ដីជូនដំណឹង របស់ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ បានបញ្ជាក់ថា ដោយសារបច្ចុប្បន្ននេះ វ៉ាក់សាំងកូវីដ-១៩ ឈ្មោះស៊ីណូហ្វាម ដែលជាជំនួយ ពីសាធារណរដ្ឋប្រជាមានិតចិន មានចំនួនកំណត់ ហើយក្រសួងមានភាពចាំបាច់ ដែលត្រូវរក្សាទុកនូវវ៉ាក់សាំងក្នុងចំនួន សម្រាប់ការចាក់លើកទី២ (ដូសទី២) ជូនដល់ក្រុមមនុស្សមួយចំនួន ដែលពួកគាត់បានចាក់លើកទី១ រួចហើយនោះ ក្រសួងសុខាភិបាល សូមប្រកាសផ្អាកបណ្ដោះអាសន្ន នូវការចាក់វ៉ាក់សាំងស៊ីណូហ្វាម សម្រាប់អ្នកដែលចាក់លើកទី១ (ដូសទី១) តែនៅបន្ដដំណើរការចាក់វ៉ាក់សាំងនេះ ជាធម្មតាសម្រាប់បុគ្គល ដែលត្រូវចាក់លើកទី២ ចាប់ពីថ្ងៃជូនព័ត៌មាននេះតទៅ»។

ក្រសួងបន្តថា សម្រាប់ប្រជាពលរដ្ឋ នៅក្នុងក្រុមអាយុពី១៨ឆ្នាំ ទៅ៥៩ឆ្នាំ ដែលត្រូវចាក់វ៉ាក់សាំងស៊ីណូហ្វាម លើកទី២ ត្រូវអញ្ជើញមកកាន់ទីតាំងកន្លែង ដែលខ្លួនបានចាក់លើកទី១ ហើយសូមរក្សាសណ្តាប់ធ្នាប់ល្អ គោរពអនុវត្តន៍ទៅតាមការចាត់ចែង ដោយគណៈគ្រប់គ្រងមន្ទីរពេទ្យរដ្ឋ នៅតាមទីតាំងនោះ សូមមេត្តាកុំប្រជ្រៀតគ្នា ដែលធ្វើឲ្យមានការកកស្ទះមនុស្សនៅកន្លែងចាក់ ដោយមិនសមស្របតាមវិធានការ ការពារការចម្លងវីរុសកូវីដ-១៩៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ ខេត្តកោះកុងកើនឥតឈប់ ឆ្លងថែម ០៨ នាក់ទៀត មានខ្មែរដល់ទៅ ០៧ នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៤ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


