KPT+
មកដឹងពីតម្លៃចំណាយសំខាន់ៗដើម្បីរស់នៅទីក្រុង ៦ កន្លែងជុំវិញពិភពលោក
សម្រាប់អ្នកចូលចិត្តផ្សងព្រេងជុំវិញពិភពលោក គួរដឹងពីតម្លៃចំណាយប្រចាំខែក្នុងប្រទេសគោលដៅរបស់ខ្លួនជាមុនសិន ។ ខាងក្រោមនេះជាថ្លៃចំណាយសំខាន់ៗដើម្បីរស់នៅទីក្រុង ៦ កន្លែងជុំវិញពិភពលោក ៖
១. ទីក្រុង Bucharest

Bucharest គឺជាទីក្រុងធំបំផុតនៅប្រទេសរូម៉ានី ដែលមានប្រជាជន ១.៨២ លាននាក់ (២០២១) គេដាក់រហ័សនាមឲ្យទីក្រុងនេះថា “ប៉ារីសតូច”។ ផ្ទះជួលមួយបន្ទប់ក្នុងទីក្រុងមានតម្លៃជាមធ្យម ៤៦៨.២៥ ដុល្លារ ចំណែកកាហ្វេមួយកែវត្រូវចំណាយជិត ៣ ដុល្លារ និងចំណាយប្រចាំខែសម្រាប់មនុស្សម្នាក់ជាមធ្យមគឺ ៦៣៨.៨០ ដុល្លារ ។
២. ទីក្រុងឈៀងម៉ៃ

យោងតាម “CIA World Factbook” ទីក្រុងឈៀងម៉ៃនៃប្រទេសថៃមានប្រជាជន ១.២១ លាននាក់ក្នុងឆ្នាំ ២០២៣ ។ ថ្លៃចំណាយប្រចាំខែសម្រាប់មនុស្សម្នាក់ជាមធ្យមគឺ ៥០៩.៨០ ដុល្លារ ចំណែកតម្លៃផ្ទះជួលមួយបន្ទប់ជាមធ្យមគឺ ៣៥១.៨១ ដុល្លារ និងកាហ្វេមួយកែវប្រហែល ២ ដុល្លារ ។
៣. ទីក្រុង Larissa

យោងតាម “វិទ្យាស្ថានយូណេស្កូ” បានឲ្យដឹងថា ទីក្រុង Larissa នៃប្រទេសក្រិកមានប្រជាជន ១៦២,០០០ នាក់ប៉ុណ្ណោះ (២០១៧) ហើយថ្លៃចំណាយប្រចាំខែជាមធ្យមសម្រាប់មនុស្សម្នាក់គឺ ៧២១.៥០ ដុល្លារ រួមទាំងផ្ទះជួលមួយបន្ទប់ ២៨៦.៩០ ដុល្លារ និងកាហ្វេមួយកែវប្រហែល ៣ ដុល្លារ ។
៤. ទីក្រុង Puebla

Puebla ជាទីក្រុងធំលំដាប់ទីបួននៃប្រទេសម៉ិកស៊ិក វាមានប្រជាជន ៣.៣ លាននាក់ (២០២២) ដែលត្រូវចំណាយប្រចាំខែជាមធ្យម ៥២៤.២០ ដុល្លារសម្រាប់មនុស្សម្នាក់បូកជាមួយថ្លៃផ្ទះជួលមួយបន្ទប់តម្លៃ ៣៣៥.៨១ ដុល្លាររួចរាល់ និងថ្លៃកាហ្វេមួយកែវ ២.៦ ដុល្លារ ។
៥. ទីក្រុង Santa Cruz

ទីក្រុង Santa Cruz គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់ប្រទេសបូលីវី បើយោងតាម CIA World Factbook បានឲ្យដឹងថាវាមានប្រជាជន ១.៨២ លាននាក់ក្នុងឆ្នាំ ២០២២ ។ ថ្លៃចំណាយប្រចាំខែជាមធ្យមសម្រាប់មនុស្សម្នាក់គឺ ៤៨៦.៩០ ដុល្លារ ថ្លៃផ្ទះជួលមួយបន្ទប់ ៤០១.៦០ ដុល្លារ និងកាហ្វេមួយកែវ ២.២៦ ដុល្លារប៉ុណ្ណោះ ។
៦. ទីក្រុង Santa Cruz de Tenerife

ទីក្រុង Santa Cruz de Tenerife នៃប្រទេសអេស្ប៉ាញ ជាកន្លែងវិស្សមកាល និងចូលនិវត្តន៍ដ៏ពេញនិយមសម្រាប់ពលរដ្ឋអង់គ្លេស និងអាល្លឺម៉ង់ជាច្រើន ។ ទីនោះមានប្រជាជនចំនួន ២០៨,៨៧៨ នាក់ក្នុងឆ្នាំ ២០២០ ដែលថ្លៃចំណាយប្រចាំខែសម្រាប់មនុស្សម្នាក់ជាមធ្យមគឺ ៦១៧.៩០ ដុល្លារ ចំណែកផ្ទះជួលមួយបន្ទប់តម្លៃ ៦១៧.៩០ ដុល្លារ និងកាហ្វេតម្លៃ ១.៨១ ដុល្លារក្នុងមួយកែវ ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ រូងភ្នំស្អាតដូចឋានសួគ៌ ៧ កន្លែងជុំវិញពិភពលោក ឃើញហើយចំហមាត់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


