Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​រស់​នៅ​ខណ្ឌច្បារអំពៅ សុំ​ឱ្យ​អាជ្ញាធររាជធានីជួយស្ដារប្រឡាយ លូ ដាក់​បង្គោលភ្លើង បំភ្លឺផ្លូវ និង​ទប់ស្កាត់​សំឡេង​រំខាន

បានផុស

នៅ

ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌច្បារអំពៅ បានលើកឡើងជាសំណើ និងសំណូមពរ ជាច្រើន​ឱ្យអាជ្ញាធររាជធានីភ្នំពេញ និងមន្ទីរពាក់ព័ន្ធជួយដោះស្រាយ ដែលមានទាំង ការស្ដារប្រឡាយលូ ជួយដាក់បង្គោលភ្លើង បំភ្លឺផ្លូវសាធារណ ជួយទប់ស្កាត់សំឡេងរំខាន ពីសិប្បកម្មសម្លៀងថ្ម និងការបង់ពន្ធលើអចលនៈទ្រព្យ មានការពិបាកជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងជាសំណើរនិងសំណូមពរនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់រាជធានី ក្រោមវត្តមាន​លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា និង​លោក​ ហួត ហៃ អភិបាល​រង​រាជធានី តំណាង​លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅវត្ដវាលស្បូវ ខណ្ឌច្បារអំពៅ ។

ពាក់ព័ន្ធនឹងសំណើ និងសំណូមពរប្រជាពលរដ្ឋពាក់ព័ន្ធនឹងបញ្ហាទាំងនេះត្រូវបាន លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានលើកឡើងថា ការស្ដារប្រឡាយលូ ដាក់បង្គោលភ្លើង គឺយើងកំពុងពិចារណា និងស្នើទៅថ្នាក់លើហើយ។ បញ្ហាទឹកលិចភូមិមួយចំនួន នៅខណ្ឌច្បារអំពៅអាជ្ញាធរ ខណ្ឌក្រុងកំពុងលើកគម្រោង ទៅរដ្ឋបាលរាជធានីភ្នំពេញ ទៅថ្នាក់ជាតិ ដើម្បីធ្វើការស្ដារ និងសាងសង់ធរាសាស្ដ្រ ដាក់ម៉ាស៊ីនបូម ឬក៏ត្រូវសាងសង់ស្ថានីយ៏បូមតែម្ដង។

លោក​បាន​បន្ដ​ថា ក្រៅ​ពី​សំណើ​លើសពី​សមត្ថភាព របស់​ថ្នាក់​ខណ្ឌ អាជ្ញាធរ និង​ពិនិត្យលទ្ធភាព ដើម្បីធ្វើលើកគម្រោងទៅថ្នាក់ជាតិ តាម​ក្រោយ។

លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បាន​មាន​ប្រសាសន៍​ថា វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីនៅព្រឹកនេះ គឺផ្តោតសំខាន់ពាក់ព័ន្ធបញ្ហា៦ ចំណុច ដែល​ទាក់​ទង​នឹងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ ក្នុង​នោះ​រួម​មាន បញ្ហា​ទឹកលិច​ភូមិ​ឋាន​ប្រជាពលរដ្ឋ បញ្ហាដាក់ដំឡើងបង្គោលភ្លើង និងបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហា​បរិស្ថាន បញ្ហា​គ្រឿងញៀន ទឹក ភ្លើង និងបញ្ហាអភិវឌ្ឍមូលដ្ឋាន។ សម្រាប់រដ្ឋបាលរាជធានីភ្នំពេញការចូលរួមមតិយោបល់ និងលើក ឡើងនូវសំណើ សំណួរ សំណូមពររបស់ប្រជាពលរដ្ឋ ពិត​ជា​បាន​នាំ​មក​នូវ​សក្តានុពល​យ៉ាង​ធំធេង និង​បាន​ធ្វើ​ឱ្យ​រដ្ឋបាល​រាជធានីភ្នំពេញ ឆ្លុះ​បញ្ចាំង​នូវ​ចំណុច​អសកម្ម​នា​ពេល​កន្លង​មក ដើម្បី​រដ្ឋបាល​រាជធានី កែលម្អ​ឡើង​វិញ និង​អភិវឌ្ឍន៍​ក្នុង​មូលដ្ឋាន​ឱ្យ​បាន​ល្អប្រសើរ និងស្វែងរកនូវដំណោះស្រាយជូនប្រជាពលរដ្ឋ​ឱ្យ​មាន​តម្លាភាព និង​មាន ប្រសិទ្ធភាព​ក្នុង​នាម​ជា​តំណាងរដ្ឋបាល សាធារណៈ។

លោក ហួត ហៃ អភិបាល​រង​រាជធានី​ភ្នំពេញ បានបញ្ជាក់ថា វេទិកានេះ មាន​ប្រជាពលរដ្ឋ​លើកឡើងជាសំណើ និង​សំណូមពរ​ដោយផ្ទាល់មាត់ និង​សំណើ​ជាលាយលក្ខណ៍អក្សរ មានចំនួន៤៥ច្បាប់ ហើយរាល់សំណើ និងសំណូម ដោយ​ផ្ទាល់មាត់​នេះ ត្រូវ​បាន​ស្រាយ​បំភ្លឺរួចរាល់ និងបន្តតាមដានពី​វឌ្ឍនភាព​បន្ត​ទៀត។ ចំពោះ​សំណើ​ជា​លាយលក្ខណ៍អក្សរ ដែល​មិន​អាច​ឆ្លើយនៅ​ពេលនេះបាន ទោះយ៉ាងណាយើងនឹងយកសំណើ​នេះទៅរកដំណោះ ហើយចេញជាចម្លើយនៅពេលក្រោយ ហើយក្រុមការងារនឹងប្រជុំពិភាក្សាពិនិត្យលទ្ធភាព ដាក់ចូលក្នុងគម្រោងអភិវឌ្ឍន៍ ៣ឆ្នាំរំកិល។

តាមរយៈការផ្សព្វផ្សាយរបស់រដ្ឋបាលរាជធានីភ្នំពេញបានបង្ហាញនូវសមិទ្ធផលជាច្រើន ដែលគណៈអភិបាលរាជធានីភ្នំពេញ សម្រេចបាន។ ការចូលរួមផ្តល់មតិយោបល់ និងការលើកឡើងនូវសំណើរសំណួររបស់បងប្អូនប្រជាពលរដ្ឋនាថ្ងៃនេះ បាននាំមកនូវសក្តានុពលដ៏ធំធេងនឹងធ្វើរដ្ឋបាលរាជធានីភ្នំពេញ អាចឆ្លុះបញ្ចាំងបានចំណុចខ្វះខាតចំណុខអវិជ្ជមានដែលបានអនុវត្តកន្លងមក អាច​ឱ្យរដ្ឋបាលរាជធានីភ្នំពេញ យកទៅអនុវត្តនិងធ្វើការកែលម្អឡើងវិញ ឱ្យបានសមស្របតាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននីមួយៗ៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ស៊ាន បូរ៉ាត និងលោក ស ថាវី ត្រូវបានតុលាការកោះហៅចូលបំភ្លឺលើសំណុំរឿងក្រុមហ៊ុនអតីតឧកញ៉ា ឡេង ចាន់ណា

សន្តិសុខសង្គម១ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

ព័ត៌មានជាតិ១ ម៉ោង មុន

សហជីព និងពលរដ្ឋឈប់ជឿ អ៊ុំ សំអាន ព្រោះជាមនុស្សធ្លាប់ជាប់គុកដោយសារនិយាយកុហករឿងព្រំដែន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក ត្រាំ ព្រមានក្រុមប្រទេស BRICS ជុំវិញ​រឿង​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​លុយ​ដុល្លារអាមេរិក

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ប៊ុន រ៉ានី អំពាវនាវឱ្យគ្រប់ភាគីរួមគ្នាជាមួយរដ្ឋាភិបាលដើម្បីលុបបំបាត់ជំងឺអេដស៍

សេដ្ឋកិច្ច៥ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ៨ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ៧ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កងទ័ព​ជើង​ទឹក​មីយ៉ាន់ម៉ា បាញ់​ទូក​នេសាទ​ថៃ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​ចាប់​ឃាត់​ខ្លួន​​៣១​នាក់

Sokha Hotels

ព័ត៌មានពេញនិយម