ព័ត៌មានជាតិ
ក្រសួងការបរទេស ស្នើឲ្យអង្គការក្រៅរដ្ឋាភិបាលបរទេសទាំងអស់រៀបចំបញ្ជីឈ្មោះ ដើម្បីចាក់វ៉ាក់សាំង
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា កាលពីម្សិលមិញបានឲ្យអង្គការក្រៅរដ្ឋាភិបាលបរទេសទាំងអស់ ដេលកំពុងធ្វើការនៅកម្ពុជា ប្រញាប់រៀបចំបញ្ជីឈ្មោះបុគ្គលិក និងសមាជិកគ្រួសារ ដែលមានបំណងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ផ្តល់មកឲ្យក្រសួង ដើម្បីរៀបចំចាក់វ៉ាក់សាំងដោយមិនគិតថ្លៃ។
ការបញ្ជាក់របស់ក្រសួងការបរទេសបានធ្វើឡើងតាមរយៈកំណត់ទូតមួយចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។
កំណត់ទូតបានលើកឡើងថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការកោតសរសើរដល់អង្គការក្រៅរដ្ឋាភិបាលបរទេសទាំងអស់នៅក្នុងប្រទេសកម្ពុជា ហើយដោយយោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា នឹងចាប់ផ្តើមចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ដល់បុគ្គលិកបរទេសរបស់អង្គការមិនមែនរដ្ឋាភិបាលក្រៅប្រទេស និងសមាជិកគ្រួសារ ដែលរស់នៅជាមួយ ហើយដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសកម្ពុជា ដោយមិនគិតថ្លៃ។
ជាមួយគ្នានោះ ក្រសួងការបរទេសបានស្នើសុំឱ្យអង្គការក្រៅរដ្ឋាភិបាលបរទេសទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាផ្តល់បញ្ជីឈ្មោះរដ្ឋបរទេស និងសមាជិកគ្រួសារ ដែលអមដំណើរ ហើយដែលមានបំណងទទួលការចាក់វ៉ាក់សាំងឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន ដើម្បីរៀបចំឱ្យបានរលូន។ បញ្ជីឈ្មោះនេះ ត្រូវរាប់បញ្ចូលទាំងឈ្មោះអាយុ (ចាប់ពីអាយុ១៨ ឆ្នាំ) និងមុខតំណែង ព្រមទាំងតំណែងផ្លូវការ និងវ៉ាក់សាំងដែលពេញចិត្ត (Sinopharm ឬ Astrazeneca)។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៦២នាក់ទៀត។ ក្នុងនោះ មានករណីឆ្លងសហគមន៍ចំនួន៦០នាក់ និងអ្នកដំណើរពីបរទេសចំនួន០២នាក់។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ នៅភ្នំពេញ ចំនួន២៨ នាក់, នៅកំពង់ធំចំនួន១នាក់, នៅកណ្ដាលចំនួន១៦នាក់, នៅព្រៃវែងចំនួន៧នាក់, និងនៅកោះកុងចំនួន៨។
គិតត្រឹមព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះដែរ កម្ពុជាអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន១២២៥ នាក់ និងជាសះស្បើយចំនួន៦១៩នាក់ និងមានអ្នកស្លាប់ចំនួន០១នាក់៕
កោះកែវ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


