Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​រាជធានី​ភ្នំពេញ អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​ទីតាំង​ចំនួន​១១​កន្លែង​ទៀត​ក្រោយពី​រក​មិនឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩

បានផុស

នៅ

​ភ្នំពេញ ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​ទីតាំង​ចំនួន​១១​កន្លែង​ឡើងវិញ ក្រោយពី​បាន​បិទ​អោយធ្វើ​ច​ត្តា​ឡី​ស័ក​ជាច្រើន​ថ្ងៃ និង​រក​មិនឃើញ​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ នៅ​ទីនោះ​បន្ថែមទៀត​នោះ​។

នេះ​បើ​យោង​តាម​លិខិតអនុញ្ញាត​តប​ស់​រដ្ឋបាល​តាជ​ធានី​ភ្នំពេញ​ដែល​សារព័ត៌មាន​យើង​ទទួលបាន​នៅ​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២១​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើទោះ​បី​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​ឡើងវិញ​ក៏ពិតមែន ប៉ុន្ដែ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ឲ្យ​ម្ចាស់​ទីតាំង​ទាំង​១១​នេះ ត្រូវ​គោរព​តាម​វិធានការ ៣​ការពារ និង​៣​កុំ ព្រមទាំង​អនុវត្តតាម​វិធាន​ការ​របស់​ក្រសួងសុខាភិបាល ដែល​បាន​ដាក់ចេញ​ជា​បន្ដបន្ទាប់​។

បន្ថែម​ពីនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ជុំ​រុញ​ឲ្យ​ម្ចាស់​ទីតាំង​ទាំងនោះ សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់ពេលវេលា ដោយ​ឥត​លក្ខខណ្ឌ ដើម្បី​ការពារ និង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​។ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​នឹង​បើក​ដំណើរការ​ទីតាំង​ផ្សេង​ជា​បន្ដបន្ទាប់​ទៀត ក្រោយ​ពិនិត្យ​ច្បាស់​ថា មិនមាន​អ្នក​បន្ដ​ឆ្លង​ជំងឺ​កូ​វីដ​-១៩​នៅ​ទីនោះ​។

សូម​ជម្រាប​ថា គិត​ត្រឹម​ម៉ោង​៧​និង​០០​នាទី​ព្រឹក​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២១​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ សរុប​ចំនួន ១,២២៥​នាក់ ក្នុង​នោះ​អ្នកជា​សះស្បើយ​ចំនួន ៦១៩​នាក់​, អ្នកជំងឺ​៦០៤នាក់ កំពុង​សម្រាក​ព្យាបាល និង​មាន​អ្នក​ស្លាប់​ម្នាក់​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥០ នាទី មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៥៩ នាទី មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម