ព័ត៌មានជាតិ
ក្រុមនិស្សិតបន្តគាំទ្ររាជរដ្ឋាភិបាល ក្នុងយុទ្ធនាការបោស សម្អាតឧក្រិដ្ឋកម្មឆបោកអនឡាញចេញពីកម្ពុជា
ក្រុមនិស្សិត បានបង្ហាញការគាំទ្រខ្ពស់ចំពោះរាជរដ្ឋាភិបាលលើការដាក់បន្ទាត់ក្រហម ដើម្បីបោសសម្អាតឧក្រិដ្ឋកម្មឆបោកអនឡាញចេញពីកម្ពុជា ដើម្បីសុខសុវត្ថិភាព និងការអភិវឌ្ឍន៍។


ក្រុមនិស្សិតកម្ពុជា មិនចង់ឲ្យកម្ពុជាក្លាយជាជម្រក នៃបទល្មើសឧក្រិដ្ឋទាំងឡាយណាមួយនោះទេ ពិសេសឧក្រិដ្ឋកម្មឆបោកអនឡាញ ពោលចង់ឲ្យកម្ពុជា ជាប្រទេសដែលមានភាពកក់ក្តៅ និងសន្តិភាពបំផុតសម្រាប់មនុស្សគ្រប់គ្នា និងគ្រប់ជាតិសាសន៍ ព្រោះកម្ពុជាជាប្រទេសដែលពោរពេញដោយវប្បធម៌ អរិយធម៌ ទេសចរណ៍ និងការអភិវឌ្ឍន៍ ក្រោមម្លប់ នៃសុខសន្តិភាពពេញលេញ។ ក្រុមនិស្សិតមានមតិលើកឡើងស្រដៀងៗគ្នាថា ប្រទេសជាតិមានការរីកចំរើន មានការអភិវឌ្ឍន៍ ទៅបានអាស្រ័យលើធនធានមនុស្សខ្លាំង ប្រទេសមានសន្តិភាព មានសន្តិសុខល្អ មានផ្សព្វផ្សាយទេសចរណ៍ ភ្ញៀវជាតិអន្តរជាតិមកលេងកម្សាន្ដបានដោយសេរីមិនមានភាពភ័យខ្លាច ននេះជាកិត្តិយសប្រទេសជាតិ លើឆាកអន្តរជាតិ។


ស្របពេលដែលក្រសួងមហាផ្ទៃ ដែលជាសេនាធិការផ្ទាល់របស់រាជរដ្ឋាភិបាល បានដាក់ឱសានវាទត្រឹមខែមេសា ខាងមុខ ក្នុងការបោសសម្អាតឲ្យអស់នូវឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online scams) មហាជនគ្រប់មជ្ឈដ្ឋាន និងប្រជាពលរដ្ឋក្នុងប្រទេស បានសម្តែងនូវការគាំទ្រជាខ្លាំងលើវិធានការដ៏ម៉ឺងម៉ាត់នេះ។


បច្ចុប្បន្នអាជ្ញាធរថ្នាក់មូលដ្ឋាន ជាពិសេសមូលដ្ឋានទាំង១៤ខណ្ឌក្នុងរាជធានីភ្នំពេញ បានកំពុងយុទ្ធការបោសសម្អាតបទល្មើសអនឡាញទាំងនេះដោយមិនដកដៃឡើយ ត្រួតពិនិត្យជាបន្តបន្ទាប់តាមបន្ទប់អាគារ ខនដូរ ជាដើម ដើម្បីពិនិត្យរាល់ជនបរទេសដែលមកស្នាក់នៅ។


គួររំលឹកថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សម្តេចពិតជាចង់ឃើញណាស់នូវការចូលរួមជាមួយ ការប្តេជ្ញាចិត្ត និង ការលះបង់ដើម្បីជាតិ ពីគ្រប់តួអង្គដែលមានការពាក់ព័ន្ធទាំងអស់ ជាពិសេស ការចូលរួមប្រជាជនខ្មែរយើងគ្រប់ស្រទាប់វណ្ណៈ គ្រប់និន្នាការ ក៏ដូចជា មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដើម្បីរួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិខ្មែរ សំដៅលុបបំបាត់នូវរាល់បញ្ហាអសកម្មពាក់ព័ន្ធ នឹង ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក៏ដូចជាដើម្បីលើកកម្ពស់កេរ្តិ៍ឈ្មោះដ៏ប្រពៃនៃ ព្រះរាជាណាចក្រកម្ពុជា នៅលើឆាកអន្តរជាតិ៕ អត្ថបទ៖ សុភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២២ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


