ព័ត៌មានជាតិ
រយៈពេលពីរថ្ងៃ ខេត្តសៀមរាប ទទួលភ្ញៀវទេសចរប្រមាណជាង ២៧ម៉ឺននាក់ ក្នុងពិធីបុណ្យអុំទូក
នៅក្នុងពិធីបិទកម្មវិធីប្រណាំទូក នាល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និង លោកជំទាវ ដោយមានវត្តមានដ៏ខ្ពង់ខ្ពស់អញ្ជើញចូលរួមពីឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង វត្តមានរបស់ឯកឧត្តម អានទ្រេ ផាសត្រាណា អារ៉ាហ្គូ ប្រធានអង្គការ លោកជំទាវបណ្ឌិត ហ្សូហ្សាណា រ៉ាហូ (Zsuzsanna RAHOI) ទីប្រឹក្សានយោបាយជាន់ខ្ពស់នាយករដ្ឋមន្ត្រីហុងការី ឯកឧត្តម ទីប៊ឺ បាឡូឌី (Tiber Baloghdi) អគ្គរដ្ឋទូតហុងការីប្រចាំប្រទេសកម្ពុជា វៀតណាម ឡាវ។

មានប្រសាសន៍បិទការប្រណាំងទូកនោះដែរឯកឧត្តម លី សំរិទ្ធ បានបញ្ជាក់ថា ទោះបីជាថ្ងៃបញ្ចប់នៃការប្រណាំងទូក ប៉ុន្តែពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ខេត្តសៀមរាបឆ្នាំ២០២៤ ក៏នៅមានកម្មវិធីកម្សាន្តសប្បាយរយៈពេលមួយថ្ងៃទៀត ដល់ថ្ងៃទី១៦ ខែ វិច្ឆិកា។ ឯកឧត្តមបានបន្តថា ក្នុងរយៈពេលពីរថ្ងៃនេះ ភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋមកចូលរួមទស្សនាកម្សាន្តក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូកមានចំនួនប្រមាណជាង ២៧ម៉ឺននាក់ ក្នុងនោះភ្ញៀវអន្តរជាតិមានចំនួន ៨ពាន់៩៨២នាក់ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ កើនឡើង ១៣,១ភាគរយ ។

ឯកឧត្តមក៏បានថ្លែកោតសរសើរ ចំពោះ អនុគណៈកម្មការរៀបចំពិធីទាំង៧ ក្នុងការរៀបចំ ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ព្រមទាំងថ្នាក់ដឹកនាំនៃរដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញ ខេត្ត ដែលបានរៀបចំទូក “ង” ចូលរួមក្នុងការប្រកួត ហើយបានខិតខំប្រឹងប្រែងដោយស្មារតីយកចិត្តទុកដាក់ខ្ពស់របស់ខ្លួនយ៉ាងសកម្ម ប្រកបដោយការទទួលខុសត្រូវ និងធ្វើឱ្យដំណើរការទូទៅក្នុងពិធីបុណ្យអុំទូកនេះ ទទួលបានលទ្ធផលជាផ្លែផ្កាទៅតាមផែនការគួរជាទីមោទនៈ។ ក្នុងនោះឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ាលោកស្រី អស់លោក ដែលបានចែករំលែកនូវធនធានផ្ទាល់ខ្លួនធ្វើអំណោយឧបត្ថម្ភដោយទឹកចិត្តសប្បុរសថ្លៃថ្លាជូនចំពោះគណៈកម្មការរៀបចំពិធី និង ជូនដល់កីឡាករ កីឡាការិនីដោយផ្ទាល់ ដែលជាវប្បធម៌ចែករំលែក នៃមហាសាមគ្គីភាពគ្រួសារខ្មែរ។ ក្នុងនោះ ឯកឧត្តម លី សំរិទ្ធ ក៏បានធ្វើការផ្តាំផ្ញើដល់ក្រុមកីឡាករ កីឡាការិនីទូកទាំងអ្នកឈ្នះ និង អ្នកមិនមានចំណាត់ថាក់ ត្រូវបន្តការហ្វឹកហាត់បច្ចេកទេសរបស់ខ្លួនបន្តទៀត ដើមី្បត្រៀមលក្ខណៈចូលរួមប្រកួននៅឆ្នាំបន្ត ឬក៏ក្នុងពិធីផ្សេងៗផងដែរ។ ម៉្យាងទៀត ចំពោះអ្នកទទួលបានចំណាត់ថ្នាក់ ក៏មិនត្រូវមានមោទនភាពនៃជ័យជំនះរបស់ខ្លួនក្នុងឆ្នាំនេះដែរ ក៏ត្រូវបង្កើនសមត្ថភាពបច្ចេក ទេសរបស់ខ្លួនបន្តទៀតផង។

សូមជម្រាបផងដែរថា ចំពោះកិច្ចការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅខេត្តសៀមរាបនេះ បានប្រព្រឹត្តបានល្អប្រសើរ ដោយគ្មានគ្រោះថ្នាក់ចរាចរណ៍ គ្មានការប៉ះទង្គិចដោយអំពើហិង្សា អំពើឆក់ ប្លន់ និងបាតុភាព អវិជ្ជមានផ្សេងៗណាមួយគួរឲ្យកត់សម្គាល់ឡើយ។ ក្នុងនោះ ស្ថានភាពអនាម័យបរិស្ថាន ក៏មានសភាពល្អប្រសើរជាងពេលមុនៗ ដោយនៅទីសាធារណៈ និងជុំវិញទីតាំងប្រារព្ធពិធី ក៏ដូចជាតាមបណ្តោយដងស្ទឹងសៀមរាប មានការថយចុះនូវការបោះចោលសម្រាម និងកាកសំណល់ផ្សេងៗពីបងប្អូនប្រជាពលរដ្ឋ អ្នកទេសចរណ៍ ដែលមកទស្សនាកម្សាន្តក្នុងពិធីប្រណាំងទូក ដែលបញ្ជាក់ឲ្យឃើញថា ការយល់ដឹងពីផលប្រយោជន៍នៃការថែរក្សាបរិស្ថាន អនាម័យរបស់បងប្អូនប្រជាពលរដ្ឋយើងមានការកើនឡើង៕
អត្ថបទ៖ គឿនវេត

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ