ព័ត៌មានជាតិ
លោក ហង់ជួន ណារ៉ុន ណែនាំឱ្យពង្រីកបន្ថែមលើការអប់រំបណ្តុះបណ្តាលជំនាញទន់ នៅតាមសាលារៀន
ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីប្រគល់សញ្ញាបត្រជូនដល់គរុនិស្សិត គរុសិស្ស នៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង នារសសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ បានណែនាំឱ្យពង្រីកបន្ថែមលើការអប់រំបណ្ដុះបណ្ដាលជំនាញទន់ នៅតាមសាលារៀន ដើម្បីជាមូលដ្ឋានគ្រឹះនៃក្រមសីលធម៌ និងឥរិយាបថល្អ។

បន្ថែមពីនេះ លោកបានណែនាំឱ្យបង្កើតក្លិបសិក្សា និងបន្ថែមម៉ោងសិក្សានៅតាមសាលារៀនដែលមានលទ្ធភាព ដើម្បីលើកស្ទួយលទ្ធផលសិក្សារបស់សិស្ស ក្នុងគោលដៅសម្រេចបាននូវសាលារៀនគំរូ។ ជាពិសេស ត្រូវសម្រេចឱ្យបាននូវស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀនទាំង ៤ គឺចំណេះដឹងវិជ្ជាជីវៈ ការប្រតិបត្តិវិជ្ជាជីវៈ ការសិក្សាវិជ្ជាជីវៈ និងសីលធម៌វិជ្ជាជីវៈ។
បើតាមលោកឧបនាយករដ្ឋមន្ត្រី ក្រសួងបានដាក់ចេញនូវកំណែទម្រង់សាលាគរុកោសល្យ ដែលក្នុងនោះ បានកែលម្អហេដ្ឋារចនាសម្ព័ន្ធវិទ្យាស្ថានគរុកោលស្យ លើកកម្ពស់គុណវុឌ្ឍិ និងតួនាទីគ្រូបង្រៀន តាមរយៈការកែលម្អគោលនយោបាយគ្រូបង្រៀនឆ្លើយតបទៅនឹងស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន ដំឡើងប្រាក់បៀវត្ស ជំរុញឱ្យមានការទទួលស្គាល់ និងផ្តល់តម្លៃដល់គ្រូបង្រៀននៅក្នុងសង្គម។ ទន្ទឹមនេះ ដើម្បីជំរុញបន្ថែមល្បឿនកំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀន និងពង្រឹងគុណភាពអប់រំឱ្យកាន់តែប្រសើរឡើង លោកបានណែនាំឱ្យបន្តលើកកម្ពស់គុណភាពធនធានគ្រូឧទ្ទេស តាមរយៈការជ្រើសរើសអ្នកដែលមានសមត្ថភាពដើម្បីបំពេញការងារនៅវិទ្យាស្ថាន និងការអភិវឌ្ឍសមត្ថភាពគ្រូឧទ្ទេសមានស្រាប់ជាប្រចាំ។

ព្រមទាំងបន្តធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សា និងទំនើបកម្មវិធីសាស្រ្តបង្រៀន ដើម្បីធានាដល់គុណភាព និងប្រសិទ្ធភាពនៃការបណ្ដុះបណ្ដាលគ្រូសតវត្សទី២១។ លើកទឹកចិត្តឱ្យបុគ្គលិកអប់រំ ផ្តោតសំខាន់លើការអនុវត្តកម្មវិធីកញ្ចប់អំណានដំបូង និងគណិតដំបូង ដែលជាកំណែទម្រង់នៃសាលាគរុកោសល្យក្នុងការបណ្តុះបណ្តាលគ្រូបង្រៀន និងលើកទឹកចិត្តគ្រូបង្រៀនឱ្យអនុវត្តនូវវិធីសាស្រ្តបង្រៀនថ្មីៗ បន្តដំឡើងប្រាក់បៀវត្សជូនគ្រូបង្រៀន ក៏ដូចជាពង្រឹងនូវការប្រឡងចូលគ្រូ ដើម្បីបង្កើនគុណវុឌ្ឈិគ្រូបង្រៀន ឆ្លើយតបនឹងស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន។
ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងធ្វើកំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀនគ្រប់កម្រិតទាំងអស់នៅទូទាំងប្រទេស ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត សម្ភារៈបរិក្ខារសម្រាប់ការបង្រៀន និងរៀន។ ព្រមទាំងការធ្វើទំនើបកម្មកម្មវិធីអប់រំនិងវិធីសាស្ត្របង្រៀន ស្របតាមបរិបទនៃការអប់រំនៅសតវត្សទី២១ ក្នុងគោលដៅធានាថា គ្រូបង្រៀនដែលចេញថ្មី ទទួលបានការបណ្ដុះបណ្ដាលដោយជោគជ័យ និងមានមូលដ្ឋានគ្រឹះរឹងមាំលើសមត្ថភាពចំណេះដឹង មុខវិជ្ជា វិធីសាស្រ្តបង្រៀន ការស្រាវជ្រាវប្រតិបត្តិ ក្រមសីលធម៌ និងគុណធម៌ ហើយធានាដល់ការលើកកម្ពស់លទ្ធផលសិក្សាសិស្ស នៅតាមសាលារៀនចំណេះទូទៅឱ្យកាន់តែល្អប្រសើរឡើង៕


-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ