ព័ត៌មានជាតិ
បុគ្គលណាមិនពាក់ម៉ាស ត្រូវប្រឈមនឹងការផ្ដន្ទាទោសជាប្រាក់ពី ២០ម៉ឺន ទៅ ១លានរៀល
បុគ្គលណា ដែលមិនពាក់ម៉ាសនៅតាមទីកន្លែង ដែលកំណត់ដោយក្រសួងសុខាភិបាល ត្រូវប្រឈមនឹងការផ្ដន្ទាទោសជាប្រាក់ពី ២០ម៉ឺន ទៅ ១លានរៀល។

យោងតាមអនុក្រឹត្យថ្មី ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រង់ចំណុចមាត្រាទី១៩ បានចែងថា ត្រូវធ្វើការព្រមាននិងធ្វើការណែនាំដោយមន្ត្រីសុខាភិបាលឬអាជ្ញាធរមានសមត្ថកិច្ច ចំពោះបុគ្គលដែលមិនអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាសដូចមានចែងក្នុងមាត្រា៥ឬកាតព្វកិច្ចថែរក្សាគម្លាតសុវត្ថិភាពបុគ្គលដូចមានចែង ក្នុងមាត្រា៧នៃអនុក្រឹត្យនេះ។ ក្នុងករណីនៅតែបន្តប្រព្រឹត្តអំពើល្មើសដដែល ត្រូវផ្ដន្ទាទោសជាពិន័យអន្តរកាលពី២០ម៉ឺនរៀលទៅ១លានរៀល។ ត្រូវធ្វើការព្រមាននិងធ្វើការណែនាំដោយមន្ត្រីសុខាភិបាលឬអាជ្ញាធរមានសមត្ថកិច្ចចំពោះអ្នកទទួលខុសត្រូវ ក្នុងការរៀបចំជួបជុំមនុស្សឬសកម្មភាពសង្គមដទៃទៀត ដែលមិនគោរពវិធានការរក្សាគម្លាតសុវត្ថិភាពបុគ្គលដូចមានចែង ក្នុងមាត្រាទី៧នៃអនុក្រឹត្យនេះ។ ក្នុងករណីនៅតែបន្តប្រព្រឹត្តអំពើល្មើសដដែល ត្រូវផ្ដន្ទាទោសជាពិន័យអន្តរកាលពី១លានរៀលទៅ៥លានរៀល។
ក្រសួងស្ថាប័នឬអាជ្ញាធរមានសមត្ថកិច្ច អាចសម្រេចដាក់ចេញនូវវិធានការរដ្ឋបាលបន្ថែមដូចមានចែងក្នុងមាត្រា៤នៃច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩នឹងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ចំពោះអ្នកទទួលខុសត្រូវ ក្នុងការរៀបចំការជួបជុំមនុស្សឬសកម្មភាពសង្គមដ៏ទៃទៀតដែលបានប្រព្រឹត្តអំពើល្មើសខាងលើ។

គួរបញ្ជាក់ថា ច្បាប់ថ្មីស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រូវបានប្រកាស់ប្រើប្រាស់ជាផ្លូវការហើយ ចាប់ពីថ្ងៃទី១១មីនាឆ្នាំ២០២១តទៅ។ ច្បាប់ថ្មីនេះ ត្រូវបានតាក់តែង និង អនុម័តជាច្បាប់ប្រញាប់ ដើម្បីយកទៅអនុវត្តប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ ច្បាប់នេះ បានកំណត់ពិន័យអ្នកបំពានវិធានការពារជំងឺកូវីដ១៩ពីចន្លោះ១លានដល់២០លានរៀល និងអាចត្រូវជាប់ពន្ធនាគារពី៦ខែរហូតដល់២០ឆ្នាំឯណោះ៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ ក្រសួងសុខាភិបាលរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីម្នាក់ទៀតនៅខេត្តព្រះសីហនុ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២០ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026
-
កីឡា៣ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ


