ព័ត៌មានជាតិ
ក្រុមមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ជំរុញស្ថាប័នពាក់ព័ន្ធចូលរួមទប់ស្កាត់ការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទលើកុមារ
លោកស្រី ខៀវ បូរី រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានជំរុញស្ថាប័នពាក់ព័ន្ធចូលរួមទប់ស្កាត់ការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ។

ការជំរុញនេះ ក្នុងឱកាសដែលលោកស្រី អញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីគោលការណ៍ណែនាំសម្រាប់អនុវត្តការចូលរួមរបស់កុមារ នៅខេត្តសៀមរាប ដើម្បីពង្រឹងចំណេះដឹងដល់សមាជិកក្រុមប្រឹក្សាជាតិដើម្បីកុមារថ្នាក់ខេត្ត និងសមាជិករបស់សម្ព័ន្ធអង្គការចាប់ដៃ ឱ្យក្លាយជាគ្រូបង្គោល និងលើកកម្ពស់ការចូលរួមរបស់កុមារតាមរយៈការកសាងសមត្ថភាពអ្នកពាក់ព័ន្ធដែលធ្វើការងារជាមួយកុមារ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤។
លោកស្រីអនុប្រធាន បានឱ្យដឹងថា ដើម្បីគាំទ្រ និងលើកកម្ពស់ដល់សិទ្ធ និងសកម្មភាពរបស់កុមារ រាជរដ្ឋាភិបាលកម្ពុជាគ្រប់អណត្តិ តែងយកចិត្តទុកដាក់ខ្លាំង ដោយបានចេញនូវសេចក្តីណែនាំ និងលិខិតបទដ្ឋាននានា យ៉ាងច្រើនដើម្បីធានាដល់សិទ្ធិរបស់កុមារ។ ជាមួយគ្នានោះ រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានយកចិត្តទុកដាក់ខ្ពស់ ចំពោះការលើកកម្ពស់សិទ្ធិកុមារ ដោយបានរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ត្រច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ដើម្បីធានាដល់ការរស់រានមានជីវិត ការអភិវឌ្ឍ ការការពារ ការលើកកម្ពស់ សុខុមាលភាព និងការចូលរួមចំណែករបស់កុមារ។
ទោះជាបែបនេះក្តី លោកស្រីក៏បានមើលឃើញនូវផលប៉ះពាល់ និងបញ្ហាប្រឈមមួយចំនួនដែលបានកើតឡើងពាក់ព័ន្ធនឹងសកម្មភាពទប់ស្កាត់ការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ។ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងអស់នេះ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានសហការជាមួយអង្គការដៃគូ ធ្វើការវិភាគស្ថានភាពដំបូង ដើម្បីប៉ាន់ប្រមាណអំពីផលប៉ះពាល់លើការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ ក្នុងប្រទេសកម្ពុជា។ ការវិភាគស្ថានភាពដំបូងបានប៉ាន់ប្រមាណឃើញថា ការប្រើប្រាស់ ឬការភ្ជាប់ប្រព័ន្ធអ៊ីនធឺណិត កំពុងតែពង្រីកខ្លួនយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា ក្នុងអំឡុងពេលប្រមាណឆ្នាំចុងក្រោយនេះ ហើយបញ្ហានេះ ត្រូវបានព្យាករណ៍ថា និងបន្តមានទៅពេលអនាគតនៅក្នុងប្រទេសកម្ពុជា។ ដូច្នេះ ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ លោកស្រីបានជំរុញដល់សិក្ខាកាមទាំងអស់ដែលនឹងក្លាយជាគ្រូបង្គោលនាពេលខាងមុខនេះ ខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក្នុងជួយដល់កុមារកម្ពុជា។

ចំណែក លោក ហោ កុសល្យ ប្រធានប្រចាំប្រទេសកម្ពុជានៃអង្គការសម្ព័ន្ធចាប់ដៃ បានឱ្យដឹងថា កម្ពុជាបានឆ្លងកាត់នូវរបត់ជាច្រើនក្នុងនោះការរំលោភបំពានផ្សេងៗមកលើស្ត្រី និងកុមារក៏នៅតែកើតមានជាបន្តបន្ទាប់ដែរ ដែលបញ្ហាទាំងអស់នេះ ទាមទារឱ្យទាំងអស់គ្នារួមគ្នាក្នុងការជួយជំរុញលើកទឹកចិត្តដល់ពួកគេ ដើម្បីឱ្យពួកគេចេះចូលរួម ហ៊ានបញ្ចេញសមត្ថភាព ចេះការពារខ្លួនទៅតាមអ្វីដែលអាចធ្វើទៅបាន។
លោកបានសង្កត់ធ្ងន់ថា «ពួកយើងក៏ចង់ឃើញកុមារកម្ពុជា ហ៊ានបញ្ចេញសមត្ថភាពនៅលើឆាកអន្តរជាតិ ដែលនេះជាការចូលរួមដ៏ពេញលេញរបស់កុមារកម្ពុជា នៅក្នុងការចែករំលែកបទពិសោធនានាទៅកាន់ពិភពលោក។ ប៉ុន្តែអ្វីទាំងអស់នេះ ទាល់តែយើងទាំងអស់គ្នាចូលរួមជួយដល់កុមារ ដើម្បីពួកគាត់អាចឈរបានដោយទំនុកចិត្ត»៕

-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


