Connect with us

ព័ត៌មានជាតិ

ជំងឺប្រចាំកាយបង្ខំចិត្តឲ្យបុរស​វ័យជាង ៦០ឆ្នាំម្នាក់ចងកសម្លាប់ខ្លួន

បានផុស

នៅ

បុរសវ័យមានអាយុ ៦៣ ឆ្នាំ ឈ្មោះ ព្រំ ណាន់ រស់នៅនៅភូមិធ្នង់ ឃុំកណ្ដោល ស្រុកបូទុមសាគរ ខេត្តកោះកុង បានដាច់ចិត្តចងកធ្វើអត្តឃាតខ្លួនឯង នៅក្រោយផ្ទះព្រោះតែមានជំងឺប្រចាំកាយ។

ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង ៥ ព្រឹកថ្ងៃទិ ១៣ ខែមីនា។ ក្រោយមានការផ្ញាក់ផ្អើលក្រុមគ្រួសារជនរងគ្រោះ បានរាយការណ៍ទៅសមត្ថកិច្ច ហើយតាមការធ្វើកោសល្យវិច្ច័យពីសមត្ថកិច្ចបញ្ជាក់ថា សពជនរងគ្រោះពិតជាចងកធ្វើអត្តឃាតពិតប្រាកដែនហើយប្រគល់ឲ្យគ្រួសារធ្វើបុណ្យតាមប្រពៃណី។

លោក ឆឹង ង៉ែ មេឃុំកណ្តោល បានឱ្យដឹងថា បុរសដែលស្លាប់បានចងកដោយសារតែ មានជំងឺក្នុងខ្លួនជាច្រើនឆ្នាំមកហើយប្រកបកិច្ចការងារអ្វីមិនបាន។

កន្លងទៅ បុរសខាងលើ ក៏ធ្លាប់ប៉ងធ្វើសម្លាប់ម្តងដែរតែត្រូវបានក្រុមគ្រួសារជួយឃាត់សម្រួលបាន លុះដល់ថ្ងៃទី១៣ មីនា គាត់លួចធ្វើអត្តឃាតខ្លួនឯងដោយសម្រេច ដោយបន្សល់ទុកនៅកូនប្រុសស្រីចំនួន៧នាក់ ខ្លះមានគ្រួសារអស់ហើយ ខ្លះទៀតនៅក្នុងបន្ទុកគ្រួសារនៅឡើយ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្តបទៈ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម