ព័ត៌មានជាតិ
៦ ខែ ដើម ឆ្នាំ ២០២៤ កម្ពុជាទទួលទុនវិនិយោគប្រមាណ ២,៦ ពាន់លានដុល្លារលើវិស័យសំណង់
ក្នងរយៈពេល ៦ ខែ ដើមអាណត្តិទី ៧ គម្រោងសំណង់នៅទូទាំងប្រទេសមានចំនួន ១ ៦៤២ គម្រោង មានតម្លៃទុនវិនិយោគប្រមាណជាង ២,៦ ពាន់លានដុល្លារ។
បើទោះបីស្ថានភាពសេដ្ឋកិច្ចក្នុងតំបន់និងពិភពលោក នៅពុំទាន់ប្រសើរឡើងវិញដូចស្ថានភាពមុនការរីករាលដាលនៃជំងឺកូវីដ-១៩ ក្ដី វិស័យសំណង់កម្ពុជានៅតែមានកំណើនជាប្រចាំជាពិសេស គម្រោងថ្មីៗដែលបានស្នើសុំក្នុងរយៈពេល ៦ ខែ ឆ្នាំ២០២៤ មានកំណើនខ្ពស់ជាងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ នេះបើតាមលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរោបនីយកម្ម និងសំណង់ ថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ ២០២៥។

លោករដ្ឋមន្រ្តីរំពឹងទុកថា វិស័យសំណង់នឹងប្រែក្លាយទៅជាឧស្សាហកម្ម ដែលនឹងចូលរួមបង្កើនចំណូលថវិកាជាតិ និងកំណើនសេដ្ឋកិច្ចកម្ពុជា។
យ៉ាងណាមិញ អ្នកជំនាញសេដ្ឋកិច្ចមើលឃើញថា ស្ថានភាពវិស័យសំណង់ក្នុងប្រទេសកម្ពុជានៅតែប្រឈមវិបត្តិ ដោយសារការប្រែប្រួលស្ថានភាពភូមិសាស្ត្រនយោបាយ ខណៈវិស័យសាងសង់របស់ប្រទេសកម្ពុជារំពឹងលំហូរទុនវិនិយោគពីក្រៅប្រទេសជាពិសេសប្រទេសចិន ដែលកំពុងជួបសម្ពាធសេដ្ឋកិច្ចដែរនោះក្រោយវិបត្តិជំងឺកូវីដ១៩។
លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានឲ្យកម្ពុជាថ្មីដឹងថា ការរីករាលដាលនៃជំងឺកូវីដ១៩ បានធ្វើឱ្យស្ថានភាពពិភពលោកមានការប្រែប្រួល ហើយបញ្ហាវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន វិបត្តិនៅមជ្ឈិមបូព៌ា រួមទាំងបញ្ហារ៉ាំរ៉ៃនៅសមុទ្រចិនខាងត្បូង ក៏ដូចជាបញ្ហាជាច្រើនទៀតបានធ្វើឱ្យស្ថានភាពពិភពលោកទាំងមូល និងប្រទេសនានាជួបបញ្ហាវិបត្តិផ្សេងៗគ្នា។
លោកថា វិស័យសំណង់របស់ប្រទេសកម្ពុជាដែលរំពឹងការបង្ហូរទុនវិនិយោគពីប្រទេសចិន ក៏ទទួលរងវិបត្តិជាមួយគម្រោងសាងសង់មួយចំនួនក៏ផ្អាកដំណើរការឬជាប់គាំង។
លោកលើកឡើង ពាក់ព័ន្ធអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុ ដែលរដ្ឋាភិបាលបានខិតខំដាក់ចេញគោលនយោបាយ និងការលើកទឹកចិត្តជាច្រើន ប៉ុន្តែផែនការជំរុញលើកទឹកចិត្តដល់វិនិយោគិនអភិវឌ្ឍបន្តនៅតែជួបការលំបាក ដោយសារអ្នកអភិវឌ្ឍមិនមានលទ្ធភាពគ្រប់គ្រាន់ ឬជួបវិបត្តិជាក់ស្ដែងដែលមិនអាចដោះស្រាយបាន។
ដើម្បីដោះស្រាយវិបត្តិ បើតាមលោកបណ្ឌិត ហុង វណ្ណៈ លុះត្រាតែមានការបង្កើតយន្តការថ្មីបន្ថែមទៀត ដោយបង្កើនល្បឿននូវការដោះស្រាយ ស្វែងរកហេតុផលនៃបញ្ហានីមួយៗ យកមកសិក្សាឱ្យបានច្បាស់ និងឆាប់រហ័សថាតើមុខសញ្ញានៃអគារនីមួយៗជាប់គាំងដោយសារបញ្ហាអ្វី ហើយយកបញ្ហាទាំងនោះមកស្រាយទៅតាមដំណាក់កាលនីមួយៗ។ បញ្ហាខ្លះ ត្រូវបង្កើនភាគីទី៣ ឬ ទី៤ ដើម្បីជំរុញលើកទឹកចិត្តក្នុងការរួមគ្នាដោះស្រាយបញ្ហា ដោយត្រូវចាប់ផ្តើមពីចំណុចណាមួយទើបអាចដោះស្រាយបាន។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបានប្រាប់កម្ពុជាថ្មីតាមតេលេក្រាមថា ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុបានសម្រួលនីតិវិធីក្នុងក្របខ័ណ្ឌ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” ដើម្បីជំរុញដំណើរការសកម្មភាពសាងសង់ឡើងវិញ។
លោកបានលើកពីគម្រោងអគារជាប់គាំងចំនួន ៨៥ នៅខេត្តព្រះសីហនុ បច្ចុប្បន្នបានទទួលការលើកទឹកចិត្តពិសេសដើម្បីអភិវឌ្ឍបន្ត។
លោក សាយ សំអាល់ បានបន្ថែមថា ក្រសួងបានកំពុងធ្វើការងារជាមួយវិស័យឯកជន រួមមាន ស្ថានទូត សភាពាណិជ្ជកម្ម អង្គការ សមាគម និងក្រុមហ៊ុន ក្នុងនាមក្រសួងផង និងក្នុងនាមសហប្រធានក្រុមការងារផ្នែកសំណង់និងអចលនទ្រព្យនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនផង ដើម្បីដោះស្រាយនូវកង្វល់ និងបញ្ហាប្រឈមនានា ដើម្បីអាចសហការរួមគ្នាដោះបញ្ហាកកស្ទះពាក់ព័ន្ធវិស័យសំណង់៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


