ព័ត៌មានជាតិ
លោក សាយ សំអាល់ អញ្ជើញប្រគល់ប្លង់ដី ជូនពលរដ្ឋចំនួន ៥៣ភូមិ នៅក្រុងសៀមរាប និងស្រុកប្រាសាទបាគង
នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ លោកសាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាអធិបតី ក្នុងពិធី ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៤ ៤៣៧បណ្ណ ជូនប្រជាពលរដ្ឋ ទាំង៥៣ ភូមិ នៅក្រុងសៀមរាប និង ស្រុកប្រាសាទបាគង ខេត្តសៀមរាប នៅបរិវេណសួនច្បារព្រះរាជដំណាក់។

ក្នុងនោះក្រុងសៀមរាប ត្រូវចេញបណ្ណ ចំនួន ៣ ១១៩ បណ្ណ ហើយចំនួន ៣ ០៩៦បណ្ណ ចេញកម្មសិទ្ធិជូនប្រជាពលរដ្ឋ និង ២៣បណ្ណ ចេញកម្មសិទ្ធិជូនរដ្ឋ។ ចំពោះស្រុកប្រាសាទបាគង ត្រូវចេញបណ្ណ ចំនួន ១ ៣២៨ បណ្ណ ក្នុងនោះ ចំនួន ១ ៣២៧ បណ្ណ ចេញកម្មសិទ្ធិជូនប្រជាពលរដ្ឋ និង ៩បណ្ណ ចេញកម្មសិទ្ធិជូនរដ្ឋ។
លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានលើឡើងថា ដោយមានការខិតខំប្រឹងប្រែងរបស់ក្រុមការងារ ក្រោមការដឹកនាំ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមានការចូលរួមពីរដ្ឋបាលខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា អាជ្ញាធរមូលដ្ឋាន បានប្រជុំជាបន្តបន្ទាប់ ដោយកំណត់ទីតាំងបុរាណដ្ឋានបានចំនួន៩ ក្រុង/ស្រុក។ ក្នុងនោះ រួមមាន ក្រុងសៀមរាប ស្រុកប្រាសាទបាគង ស្រុកសូទ្រនិគម ស្រុកបន្ទាយស្រី ក្រុងរុនតាឯកតេជោសែន ស្រុកក្រឡាញ់ ស្រុកស្រីស្នំ ស្រុកពួក និងស្រុកជីក្រែង ស្មើនឹង៧១ ឃុំ/សង្កាត់ ដោយសម្រេចបានចំនួន ៧ពាន់ ២១៣ ទីតាំង (ស្មើនឹង៦៣%) មានទំហំ ២៣៥លាន ៤៥៦ពាន់ ៨៤៩ ម៉ែត្រក្រឡា និងប៉ះពាល់ដីប្រជាពលរដ្ឋ ចំនួន ៧០ ៤០២ ក្បាលដី ក្នុងនោះមាន ទីតាំងបុរាណដ្ឋាន ដែលអាជ្ញាធរជាតិអប្សរាបានសម្រេចដកចេញពីបញ្ជី ១ ១០៦ ទីតាំង ស្មើនឹងទំហំ ១២ ០១៩៨៦៤ ម៉ែត្រក្រឡា។ ទីតាំងដីបុរាណដ្ឋានស្នើសុំថ្នាក់ដឹកនាំសម្រេច ចំនួន ១ ០២៧ ក្បាលដី ទំហំ ១១៩ ៩៧៤ ៧២ ម៉ែត្រក្រឡា។ លោកបានបន្តថា ក្បាលដីអាចចុះបញ្ជីជូនប្រជាពល រដ្ឋចំនួន ១៨ ៧៩៧ ក្បាលដី ស្មើនឹងទំហំ ២៩ ៦៥៦ ៤៦៧ ម៉ែត្រក្រឡា។

បន្ទាប់ពីតំណាងប្រជាពលរដ្ឋទាំង ៥៣ភូមិបានធ្វើការសាទរ និងថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល និង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រួមទាំងអាជ្ញាធរខេត្ត និងមន្ទីរជំនាញរួចមក លោក សាយ សំអាល់ បានមានប្រសាសន៍ថា នៅក្នុងអាណត្តិនេះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ណែត នាយករដ្ឋមន្រ្តី បានណែនាំបែបណាដើម្បីបញ្ចប់បញ្ហាចម្រូងចម្រាសនៅក្នុងសង្គមជាតិកម្ពុជា។
លោកបន្តថា «បញ្ហារបស់យើងមានមួយចំនួន ប្រសិនបើយើងទៅដោះទាំងអស់ វាពិបាកបន្តិចនៅក្នុងពេលតែមួយ ដូច្នេះយើងត្រូវធ្វើកិច្ចការមួយចំនួនព្រមគ្នា ដើម្បីបង្កើតនៅបរិយាកាសមួយ ដែលជាបរិយាកាសលែងមានវិវាទសម្រាប់សង្គមជាតិយើងទាំងមូលតែម្តង»។

ជាមួយនោះដែរ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក៏បានថ្លែងអំណរអរគុណអាជ្ញាធរខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា មន្រ្តីក្រសួងរៀបចំដែនដី ភូមិបាលក្រុង ស្រុក និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលធ្វើឱ្យដំណើរការនៃការចុះបញ្ជីក្បាលដីប្រព្រឹត្តទៅបានរលូន និងទទួលបានលទ្ធផលដ៏ល្អប្រសើរនាពេលនេះផងដែរ៕
ដោយយ៖ គឿន វេត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


