ព័ត៌មានជាតិ
ខ្នងភ្នំគូលែនមានព្រៃឈើក្រាស់ អាចបោះតង់សម្រាកក្បែរមាត់ទឹក និងទស្សនាប្រាសាទក្នុងព្រៃ
លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានគូសបញ្ជាក់ថា សហគមន៍តំបន់ការពារធម្មជាតិនៅលើខ្នងភ្នំគូលែន ជាតំបន់ដែលមានព្រៃឈើក្រាស់ មានទេសភាពស្រស់ស្អាត ដែលអាចឱ្យភ្ញៀវទេសចរបោះតង់សម្រាកក្បែរមាត់ទឹក និងទស្សនាប្រាសាទនានាក្នុងព្រៃជាច្រើនទៀតផង។

នៅក្នុងឱកាសជួបសំណេះសំណាលជាមួយអាជ្ញាធរដែនដី និងពលរដ្ឋនៅក្នុងសហគមន៍ តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំ ស្ថិតនៅលើខ្នងភ្នំគូលែន នៃឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម«ភ្នំគូលែន» ក្នុងភូមិសាស្រ្តខេត្តសៀមរាប កាលពីពេលថ្មីៗនេះ លោករដ្ឋមន្ត្រី អ៊ាង សុផល្លែត បានមានប្រសាសន៍ថា ការពារនិងអភិរក្សព្រៃឈើសហគមន៍ ក៏ជាកន្លែងដែលសហគមន៍ត្រូវធ្វើជាម្ចាស់ សម្រាប់ការអភិវឌ្ឍគោលដៅលំហែបៃតង ដែលត្រូវស្វាគមន៍ ភ្ញៀវទេសចរមកកម្សាន្ត តាមរយៈការបោះតង់សម្រាក និងទស្សនាទេសភាពធម្មជាតិ ទីតាំងវប្បធម៌ ប្រវត្តិសាស្រ្ត សាសនា ជាដើម នៅក្នុងព្រៃសហគមន៍។ មិនតែមិនប៉ុណ្ណោះ សហគមន៍តំបន់ការពារធម្មជាតិ នៅលើខ្នងភ្នំគូលែន ជាតំបន់ដែលមានព្រៃឈើក្រាស់ មានទេសភាពស្រស់ស្អាត អាចឱ្យភ្ញៀវទេសចរបោះតង់សម្រាកក្បែរមាត់ទឹកផងដែរ។
លោករដ្ឋមន្ត្រី ក៏បានបន្ថែមដែរថា តាមរយៈគម្រោងនិរន្តភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា ដែលហៅកាត់ថា CSLEP ដែលដឹកនាំអនុវត្តដោយក្រសួងបរិស្ថាន និងក្រសួងអភិវឌ្ឍជនបទ ក្រោមហិរញ្ញប្បទានធនាគារពិភពលោក មូលនិធិបរិស្ថានសកល និងរាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថាន បានផ្តល់ផ្ទះតង់ ចំនួន ១០ផ្ទះ ជាជំហានដំបូង ដល់សហគមន៍តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំ ដែលការសាងសង់នឹងចាប់ផ្តើមនៅថ្ងៃចន្ទ ទី០២ ខែធ្នូ ឆ្នាំ២០២៤ នេះ។

ជាក់ស្តែង តង់ស្នាក់សម្រាប់ទេសចរណ៍ សាងសង់ឡើងតាមរចនាបទខ្មែរ និងមានលក្ខណៈទំនើប មានអនាម័យ សោភ័ណភាពស្អាត ការលំហែកម្សាន្ត ប្រកបដោយសុខុដុមរមនាជាមួយធម្មជាតិ សម្រាប់ឱ្យភ្ញៀវជាតិ ឬអន្តរជាតិ ដែលមកកម្សាន្ត បោះតង់ និងដើរទស្សនាជុំវិញព្រៃសហគមន៍ តំបន់ទីទួលបុរាណ ប្រាសាទបុរាណ កន្លែងវប្បធម៌ ប្រវត្តិសាស្រ្ត និងតំបន់ទេសភាពធម្មជាតិផ្សេងទៀត លើខ្នងភ្នំគូលែន។

គួរបញ្ជាក់ថា ក្រសួងបរិស្ថាន បាននិងកំពុងអភិវឌ្ឍគោលដៅលំហែបៃតង នៅតាមសហគមន៍តំបន់ការពារធម្មជាតិ ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន បានកំពុងធ្វើឱ្យសហគមន៍មានចំណូលបន្ថែម និងបង្កើតជម្រើសថ្មី សម្រាប់ការប្រកបមុខរបរចិញ្ចឹមជីវិត ដោយផ្តល់ចំណេះដឹង ជំនាញ និងមុខរបរថ្មី ដូចជាការចិញ្ចឹមសត្វ ការដាំដំណាំរួមផ្សំផ្សេងទៀត សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃផង និងសម្រាប់លក់នៅលើទីផ្សារផងដែរ ព្រមទាំងជួយរៀបចំបង្កើតជាអេកូទេសចរណ៍ នៅក្នុងតំបន់សហគមន៍៕

-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


