ព័ត៌មានជាតិ
លោកឧត្តមសេនីយ៍ទោ គង់ មនោ ប្រាប់នគរបាលអន្តរាគមន៍ យកចំណេះដឹងទៅអនុវត្តការងារនៅអង្គភាពឱ្យមានប្រសិទ្ធភាព
កោះកុង ៖ លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគបាលខេត្តកោះកុង ដាក់បទបញ្ជាឱ្យសិក្ខាកាមជានគរបាលចំនួន២៥រូប ដែលបានបញ្ចប់វគ្គអន្តរាគមន៍ពិសេស ត្រូវធ្វើឱ្យបានដោយយកចំណេះដឹងជំនាញទៅអនុវត្តការងារនៅអង្គភាពវិញប្រកបប្រសិទ្ធភាព។

ការថ្លែងបញ្ជាក់របស់លោកស្នងការនគរបាលខេត្តកោះកុ ធ្វើឡើងពិធីវគ្គហ្វឹកហ្វឺនជំនាញអន្តរាគមន៍ពិសេស ជំនាន់ទី៥ ដល់នគរបាលសិក្ខាកាមមកពីអធិការដ្ឋាននគរបាលក្រុងស្រុកចំនួន២៥នាក់។

លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរៀនសូត្រលើក្បួនយុទ្ធវិធីដែលជាមេរៀនបង្ហាត់គ្រូបង្គោលនារយៈពេលកន្លងទៅ ដើម្បីពង្រឹងសមត្ថភាពចំណេះដឹងរបស់នគរបាលតាមបណ្តាប៉ុស្តិ៍ និងអធិការដ្ឋាននគរបាលក្រុងស្រុកទាំង៧។

បន្ថែមលើនេះ លោក គង់ មនោម ក្រើនរម្លឹកថា ជាកងកម្លាំងប្រដាប់ ត្រូវនមានជំនាញវិជ្ជាជីវៈសមស្រប ស្មោះត្រង់ គោរពបទបញ្ជាវិន័យ ការស្លៀកពាក់ឯកសណ្ឋាន សំដៅធ្វើយ៉ាងណាលើកកម្ពស់សិលធម៌ តម្លៃកត្តិយស កិត្យានុភាព ក៏ដូចជាការជឿជាក់ជាខឿនសន្តិសុខជាតិរឹងមាំ និងទំនុកចិត្តពីពលរដ្ឋ។

លោកស្នងការនគរបាលបញ្ជាក់ថា ក្រសួងមហាផ្ទៃ ដឹកនាំដោយលោកអភិសន្តិបណ្ឌិត ស សុខ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង និងលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានចាត់ទុកភារបណ្តុះបណ្តាលមន្រ្តីនគរបាលជាតិ ជាការងារអាទិភាព និងចាំបាច់ដែលត្រូវតែយកចិត្តទុកដាក់ខ្ពស់ហើយបន្តធ្វើជាប់ជាប្រចាំ។

ដោយឡែកសម្រាប់គ្រូបង្គោល និងមន្រ្តីគ្រប់គ្រងវគ្គវិញ ត្រូវបន្តលើកកម្ពស់ប្រសិទ្ធភាពគ្រប់គ្រង បង្ហាត់បង្រៀន និងអនុវត្តភារកិច្ចរបស់ខ្លួនឱ្យបានសម្រេចជោគជ័យថែមទៀតទៅតាមផែនការ និងស្តង់ដារគុណភាពដែលកំណត់។ បន្តពង្រឹងគុណភាពអប់រំបណ្តុះបណ្តាលឱ្យកាន់តែប្រសើរ ដើម្បីកសាងធនធានមនុស្សក្នុងជួរកម្លាំងនគរបាលជាតិឱ្យមានសមត្ថភាព វិជ្ជាជីវៈសមស្របក្នុងការបម្រើប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលដោយស្មោះត្រង់បំផុត។

បញ្ហានេះ លោក ហាក់ ឡេង អភិបាលរងខេត្តកោះកុង ក៏បានចាត់ទុកថា ការហ្វឹកហ្វឺននេះ ជាកត្តាចាំបាច់សម្រាប់តួនាទីភារកិច្ចជាកងកម្លាំង បម្រើជាតិមាតុភូមិ និងប្រជាពលរដ្ឋ។ កន្លងទៅ លោកអភិបាលរងខេត្ត បានពិនិត្យឃើញថា កម្លាំងនគរបាលនៅក្នុងខេត្ត ពិតជាបានចូលរួមចំណែកយ៉ាងខ្លាំងលើការរក្សាសុខសន្តិសុខសណ្តាប់ធ្នាប់ ពិសេសសកម្មភាពទប់ស្កាត់ក្រុមជ្រុលនិយមដែលប៉ុនប៉នចង់ធ្វើបាតុកម្មផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
លោកអភិបាលរងខេត្ត មានសុទិដ្ឋិនិយមថា នៅពេលនគរបាលជាសិក្ខាកាមបញ្ចប់វគ្គពេលវិលត្រឡប់ទៅតាមអង្គភាពរៀងៗខ្លួន នឹងអនុវត្តតាមបទបញ្ជាវិន័យ វិជ្ជាជីវៈក្រមសិលធម៌ប្រកបដោយទំនួលខុសត្រូវខ្ពស់ និងបម្រើប្រជាពលរដ្ឋអោយការប្តេជ្ញាចិត្តរបស់ខ្លួននៅចំពោះមុខរដ្ឋបាលខេត្ត៕
អត្ថបទ ៖ សិរីវឌ្ឍនៈ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


