Connect with us

ព័ត៌មានជាតិ

អភិបាល​ខេត្ត​តាកែវ ឲ្យ​មង្គលការ​ រៀបចំ​តែ​មួយ​ព្រឹក អត់​ឲ្យ​មាន​លេង​អកកេស ជប់លៀង​ពេលល្ងាច

បានផុស

នៅ

អភិបាល​ខេត្ត​តាកែវ លោក អ៊ូច ភា បាន​ដាក់​បញ្ជា​ឲ្យ​អាជ្ញាធរ​គ្រប់​ស្រុក​ក្រុង​ក្នុង​មូលដ្ឋាន​ខេត្ត​តាកែវ ត្រូវ​ចុះ​ណែនាំ​បង​ប្អូន​ប្រជាពលរដ្ឋ ដែល​ត្រូវ​​រៀបចំ​ពិធី​មង្គលការ​ ត្រូវ​កាត់​បន្ថយ​មនុស្ស​ចូលរួម​កុំ​​ឲ្យកកកុញ​ នាំ​ឲ្យ​មានហានិភ័យ​ឆ្លង​កូវីដ ១៩។

លោក អ៊ូច ភា អភិបាលខេត្តតាកែវ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​សេចក្តី​ណែនាំ លោក​អភិបាល​ខេត្តឲ្យ​អាជ្ញាធរ​មូលដ្ឋាន​បន្ត​អប់រំ​ណែនាំ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ដែល​ត្រូវ​រៀបចំ​ពិធី​មង្គលការ​កូន​ចៅ​ អនុញ្ញាត​ឲ្យ​រៀបចំ​តែ​មួយ​ព្រឹក មិន​អាច​អូស​បន្លាយ​ដល់​ពិធី​ជប់លៀង​ពេល​ល្ងាច​ និង​ការ​លេង​អក​កេស​កំដរ​រោង។

លោក​បន្ត​ថា ចំណាត់​ការ​នេះដើម្បី​ឆ្លើយតប​ស្ថានភាព​បន្ទាន់​ដែល​វីរុស​កូវីដ​បាន​បន្ត​រាលដាល​និង​បាន​ឆ្លង​ដល់​ខេត្ត​ក្រុង​មួយ​ចំនួន​រួច​ទៅ​ហើយ។

អាជ្ញាធរ​ខេត្ត​តាកែវ កំពុង​ចុះ​យក​សំណាក​គ្រួសារ​ម្ចាស់ពិធីមង្គលការមួយ​នៅផ្សារអង្គសឹង ឃុំរវាង ស្រុកសំរោង ខេត្តតាកែវ ជាប់​ពាក់ព័ន្ធ​ផ្ទាល់​ជាមួយ លោក សោភ័ណ្ឌ កក្កដា បន្ទាប់ពីបានចូលរួមពីធីមង្គលការកាលពីថ្ងៃទី ១២ ខែមីនា រកឃើញវិជ្ជមានជំងឺកូវីដ១៩។

បើ​តាម​លោក នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានប្រាប់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី ១៥ ខែមីនាថា ក្រុមគ្រូពេទ្យ​កំពុងចុះ​យក​សំណាក ហើយឲ្យកងកម្លាំងឃ្លាំមើល និងព័ទ្ធផ្ទះគ្រួសារអ្នករៀបការ និង​អ្នក​ពាក់ព័ន្ធផ្សេងទៀត ដោយផ្តើមយកសំណាកពីគ្រួសារម្ចាស់ដើមការ ដែលប៉ះពាល់ផ្ទាល់ និងបន្តស្រាវជ្រាវរកអ្នកប៉ះពាល់ផ្សេងទៀត ហើយដាក់ឲ្យធ្វើចត្តាឡីស័ក ១៤ ថ្ងៃ។

គួរ​បញ្ជាក់​ថា លោកកក្កដា សោភ័ណ្ឌ បានតេស្ត​មាន​វិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី ១៤ ខែមីនា បន្ទាប់​ពីបាន​ទៅចូលរួមពីធីមង្គលការ​មួយ​កាលពីថ្ងៃទី ១២ ខែមីនា នៅផ្សារអង្គសឹង ឃុំរវាង ស្រុកសំរោង ខេត្តតាកែវ។ ក្នុង​ពេល​ចូលរួម​លោកបាន​ថត​រួប​កៀកកិតជាមួយកូនក្រមុំ និង​បានតែងខ្លួន​ធ្វើជាអ្នកកំដរ​នៅខាងមុខរោងទៀតផង។

គិត​ត្រឹម​ម៉ោង ០៧ ០០​ ព្រឹក​ថ្ងៃ ១៥ មីនា ក្រសួង​សុខាភិបាលប្រកាស​មាន​ករណី​ឆ្លង​ថ្មី ២០ នាក់ទៀត ក្នុង​នោះ ១៨ នាក់​ពាក់ព័ន្ធព្រឹត្តិការណ៍ ២០ កុម្ភៈ។ ​ជាមួយ​គ្នានេះ អ្នក​ជំងឺ ៨៣ នាក់​បាន​ជះសះស្បើយ​ចាកចេញ​ពី​មន្ទីរពេទ្យ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ៣ ម៉ោង មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម