ព័ត៌មានជាតិ
ពលរដ្ឋ៤៧នាក់ ត្រូវអនុញ្ញាតឲ្យទៅលំនៅដ្ឋានវិញ
ពលរដ្ឋ៤៧នាក់ ត្រូវអនុញ្ញាតឲ្យទៅលំនៅដ្ឋានវិញ គិតត្រឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ខណៈពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កសកលវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ត្បូងឃ្មុំ នៅសល់ចំនួន៣៤៦នាក់ទៀតដែលកំពុងតាមដានសុខភាព និងធ្វើចត្តាឡីស័កបន្តទៀត ។
យោងតាមប្រសាសន៍ លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ក្រុមគ្រូពេទ្យជួរមុខបានអនុវត្តការការពារ និងមើលថែរទាំសុខភាពយ៉ាងយកចិត្តទុកដាក់ចំពោះពលករ ក៏ដូចបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌលដែលអាជ្ញាធរខេត្តត្បូងឃ្មុំបានរៀបចំត្រៀម ក្នុងនោះដែរមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានផ្គត់ផ្គង់នូវម្ហូបអាហារបីពេល ក្នុងមួយថ្ងៃ ដោយមានថ្នាំសង្កូវ និងក្រុមគ្រូពេទ្យប្រចាំការជានិច្ច។

ជាក់ស្ដែងនៅថ្ងៃទី១៥ ខែមីនានេះ ក្រោយពីអនុញ្ញាត្តឲ្យបងប្អូនប្រជាពលរដ្ឋដែលគ្រប់ចំនួនថ្ងៃ និងតាមដានសុខភាពរយៈពេល១៤ថ្ងៃមក អាជ្ញាធរខេត្ត សហការគ្នា បានឲ្យពលរដ្ឋ៤៧នាក់ វិលត្រឡប់ទៅគេហដ្ឋាន ដោយណែនាំពីវិធានការអនាម័យ និងការពារជម្ងឺកូវីដ១៩ ។ ហើយលោកប្រធានមន្ទីរ បានផ្តល់បណ្ណ័បញ្ជាក់អំពីសុខភាពក្រោយពេលធ្វើចត្តាឡីស័កអោយទៀតផង។

លោកប្រធានមន្ទីរ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ចំណូលស្រុកមកពីប្រទេសថៃ ដែលបានយកមកធ្វើចត្តាឡីស័កធ្វើយ៉ាងណាតាមដានសុខភាពជាប្រចាំ និងត្រូវរាយការណ៍មកសមត្ថកិច្ច និងក្រុមគ្រូពេទ្យដែលប្រចាំការនៅទីនោះ ខណៈដែលមានការរកឃើញអ្នកវិជ្ជមានកូវីដ១៩ជាបន្តបន្ទាប់។ លោកវិជ្ជបណ្ឌិត កែវ វណ្ណៈ បានបន្ថែមទៀត ថា សូមស្នើសុំដល់បងប្អូនប្រជាពលរដ្ឋត្រូវអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលបានចាំបាច់ត្រូវរក្សាសុខភាពរបស់ខ្លួន និងចូលរួមអនុវត្តរស់នៅតាមគន្លងថ្មី ដោយអនាម័យទៅតាមក្រសួងសុខាភិបាល គឺចាំបាច់បំផុតត្រូវតែបន្តអនុវត្តជាប្រចាំ ជាពិសេសអនុវត្តតាម វិធាន ៣កុំ និង៣ការពារ របស់រាជរដ្ឋាភិបាល៕
អត្ថបទ ៖ ហុង ម៉េងហៀ

-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


