ព័ត៌មានជាតិ
មហាឧបាសិកា លុយ ចាន់ថុល បរិច្ចាគទេយ្យទានដល់ពលរដ្ឋជាង៤០គ្រួសារ
ក្រោយការបរិច្ចាគទេយ្យទានប្រគេនព្រះសង្ឃ៥វត្ត មហាឧបាសិកា លុយ ចាន់ថុល បានធ្វើពិធីចែករំលែកទេយ្យទានដល់ប្រជាពលរដ្ឋទីទល់ក្រជាង៤០គ្រួសារ នៅក្នុងភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

ជាវប្បធម៌ចែករំលែក ដែលមហាឧបាសិកា លុយ ចាន់ថុល និងក្រុមគ្រួសារកូនចៅ តែងតែធ្វើបុណ្យចែកទានដល់ពលរដ្ឋក្រីក្រខ្វះខាត ជារាងរាល់ឆ្នាំមិនដែលខាននោះ ព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ គាត់បានបរិច្ចាគទេយ្យទានជាថ្មីដល់ពលរដ្ឋជាង៤០គ្រួសារ ជាការជួយសម្រាលបន្ទុកជីវភាពពួកគាត់បានមួយគ្រាៗ។

តាមការបញ្ជាក់ពីមហាឧបាសិការ លុយ ចាន់ថុល ថា ជារៀងរាល់ឆ្នាំគាត់តែងតែធ្វើបុណ្យចែកទានដល់ពលរដ្ឋទីទាល់ខ្វះខាតតាមលទ្ធភាពតិចតួចជាការជួយសម្រួលជីវភាពពួកគាត់ព្រោះគាត់ធ្លាប់ឆ្លងកាត់ការលំបាក ខ្វះខាតកន្លងមក ចឹងពេលគាត់មានជីវភាពធូរធារបន្តិច គាត់តែងតែចែករំលែកទេយ្យទានតាមលទ្ធភាព។
សូមបញ្ជាក់ថា ទេយ្យទានដែលមហាឧបាសិកា លុយ ចាន់ថុល បរិច្ចាគមាន អង្ក២៥គីឡូក្រាម មី១កេស ត្រីខ២យួ ទឹកត្រី ទឹកស៊ីអីវ និងថវិកា មួយចំនួនផងដែរ៕
អត្ថបទ៖ វីរៈ






-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


