ព័ត៌មានជាតិ
ស្តាប់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ពន្យល់ពីការពាក់ម៉ាស់ និងការពិន័យ !
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ទាក់ទងច្បាប់ ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត កាលពីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ នេះ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានពន្យល់ចំណុចសំខាន់មួយចំនួនទាក់ទងការពាក់ម៉ាស់ និងមូលហេតុមួយចំនួនទៀត ដែលឈានទៅការពិន័យ។

បើតាមលោករដ្ឋមន្ត្រី នៅក្នុងអនុក្រឹត្យនេះចែងមាន៣ប្រភេទ គឺការលើកទឹកចិត្តសម្រាប់ការពាក់ម៉ាស់ ដោយណែនាំឲ្យក្រុមហ៊ុន សហគ្រាស និងគ្រប់បុគ្គលទាំងអស់ប្រកាន់ខ្ជាប់នូវវិធានការចំនួន៤ ទី១, ការធ្វើអនាម័យដើម្បីសម្លាប់មេរោគ ទី២, ការស្គេនកំដៅ ទី៣, ការពាក់ម៉ាស់និងទី៤, គម្លាតសុវត្ថិភាព។

លោក កើត រិទ្ធ លើកឡើងដែរថា អនុក្រឹត្យនេះបានចែងនូវចំណុចមួយចំនួន ដែលនៅក្នុងមាត្រា៥ បានចែងថា ការពាក់ម៉ាស់ត្រូវធ្វើជាកាតព្វកិច្ច ដោយផ្អែកតាមសកម្មភាពការងារ ស្ថានភាពមុខរបររបស់បុគ្គលទៅតាមទីកន្លែង ដែលមានហានិភ័យ នៃការចម្លង ឬការឆ្លងនៃមេរោគ Covid-19។
លោកបញ្ជាក់ថា ចំណុចខាងលើនេះ នៅមិនទាន់យកទៅអនុវត្តបានទេ គឺនៅមានចំណុចមួយទៀត គឺបុគ្គលដែលមានកាតព្វកិច្ចពាក់ម៉ាស និងទីកន្លែងដែលត្រូវពាក់ម៉ាស់ ត្រូវកំណត់ដោយក្រសួងសុខាភិបាល ដោយផ្អែកទៅលើកម្រិតនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ ដូច្នេះដើម្បីអនុវត្តនូវមាត្រា៥ និងទោសបញ្ញត្តិបាន លុះត្រាតែក្រសួងសុខាភិបាលចេញនូវសេចក្តីសម្រេចមួយ ឬប្រកាសមួយសិនថា តើបុគ្គលណាខ្លះ ដែលត្រូវជាប់កាតព្វកិច្ចកិច្ចពាក់ម៉ាស ហើយទីកន្លែងណាខ្លះ ដែលមានកាតព្វកិច្ចពាក់ម៉ាស់ និងគម្លាតសុវត្ថិភាព ដោយផ្អែកទៅលើកម្រិតនៃឆ្លងរាលដាល។

លោក កើត រិទ្ធ ពន្យល់ទៀតថា ប្រសិនបើការឆ្លងរីករាលដាលនេះដល់កម្រិតមួយដែលមិនអាចគ្រប់គ្រងបាន ដូច្នេះការពាក់ម៉ាសនេះ ត្រូវធ្វើឡើងជាកាតព្វកិច្ចទូទៅ ប៉ុន្តែម៉ោងនេះនៅមិនទាន់ទូទៅទេ ប៉ុន្តែបើទោះបីជាមិនទាន់មានការសម្រេចឱ្យពាក់ម៉ាសជាទូទៅ លោករដ្ឋមន្ត្រីក៏បានកោតសរសើរដល់ការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ក៏ដូចជាអ្នកសារព័ត៌មានទាំងអស់ ដែលបានចូលរួមអនុវត្តទាំងអស់គ្នា បើទោះបីការពាក់ម៉ាស់ មិនតម្រូវជាកាតព្វកិច្ចក៏ដោយ ប៉ុន្តែដល់ពេលមួយ ប្រសិនបើការពាក់ម៉ាស់នេះ បែរជាមិនគោរពទៅវិញ នៅពេលនោះក្រសួងសុខាភិបាលត្រូវធ្វើការសម្រេចតែម្ដង ថាកន្លែងណា បុគ្គលណា ដែលត្រូវពាក់ម៉ាស់ ហើយនៅពេលនោះអ្នកបំពាន គឺត្រូវតែមានទោស។

ចំពោះទោសទណ្ឌនេះទៀតសោត លោក កើត រិទ្ធ អះអាងថា រដ្ឋាភិបាលនៅតែកំណត់យ៉ាងច្បាស់ថា ការចូលរួមរបស់ប្រជាពលរដ្ឋនៅតែសំខាន់ជាងគេទាំងអស់ ដើម្បីបិទបញ្ចប់ ឬគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩៕
ដោយ ៖ កោះកែវ



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


