ព័ត៌មានជាតិ
រដ្ឋមន្ត្រីអប់រំ៖ វិស័យអប់រំបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាបានលើកឡើងថាវិស័យអប់រំបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ហើយក្រសួងអប់រំគឺជាអាទិភាពដ៏ចម្បងរបស់រដ្ឋាភិបាលដើម្បីសម្រេចបាននូវគោលនយោបាយនេះផងដែរ។

ថ្លែងក្នុងពិធីក្រុងពាលី និងបញ្ចុះបឋមសិលាសាងសង់អគារសិក្សាថ្មីរបស់សាលាឯកជនមួយ កាលពីថ្ងៃទី១៥ធ្នូ
លោករដ្ឋមន្ត្រីបានបន្តថា ដើម្បីឆ្លើយតបនឹងតម្រូវការក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា ក្រសួងអប់រំក៏បានដាក់ចេញយុទ្ធសាស្ត្រធ្វើកំណែទម្រង់វិស័យអប់រំ និងការដាក់ឱ្យអនុវត្តសាលារៀនគំរូ ដែលមានគោលដៅអភិវឌ្ឍន៍ធនធានមនុស្ស
ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា ខណៈពិភពលោកទាំងមូលកំពុងតែដើរចូលទៅក្នុងយុគសម័យថ្មី គឺយុគសម័យនៃបច្ចេកវិទ្យាឌីជីថលហើយយុគសម័យនេះ គឺត្រូវការធនធានមនុស្សដែលមានចំណេះដឹង បំណិនខ្ពស់សម្រាប់ការកសាងនូវសេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល ប្រើប្រាស់បច្ចេកវិទ្យា និងវិទ្យាសាស្ត្រ។

លោកឧបនាយករដ្ឋមន្ត្រីបានបន្ថែមទៀតថា ការពង្រីកវិសាលភាពរបស់ខ្លួនជាមួយនឹងសមិទ្ធផលថ្មី ជាពិសេសបាននាំយកកម្មវិធីសិក្សាកម្រិតអន្តរជាតិមកកាន់ប្រទេសកម្ពុជាចូលរួមចំណែកអភិវឌ្ឍន៍គុណភាពអប់រំ និងធនធានមនុស្ស
ជួយឱ្យយុវជនកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការរៀនបន្តនៅសាលាល្បីៗក៏ដូចជាចាប់យកជំនាញបានច្បាស់លាស់ ទទួលបានជំនាញរឹង និងជំនាញទន់ការសិក្សាពេញមួយជីវិត និងបំណិនសតវត្សទី២១ ដូចជាការគិតស៊ីជម្រៅ
និងជំនាញដោះស្រាយបញ្ហា ជាពិសេសស្វែងយល់ពីឌីជីថល និងបច្ចេកវិទ្យាថ្មីៗឱ្យបានច្បាស់លាស់ ឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលមានមុំទី១ផ្តោតលើការអភិវឌ្ឍមូលធនមនុស្សរួមមាន «ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា» និងមុំទី៥ ផ្តោតលើ«ការអភិវឌ្ឍវិទ្យាសាស្ត្របច្ចេកវិទ្យាឌីជីថល» ដែលជាកត្តាគន្លឹះដើម្បីនាំកម្ពុជាទៅសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាល និងការអភិវឌ្ឍប្រកបដោយចីរភាព៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សេដ្ឋកិច្ច២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ


