ព័ត៌មានជាតិ
ក្រសួងអប់រំ រៀបចំសេចក្ដីណែនាំពិសោធន៍វិទ្យាសាស្ត្រលើកកម្ពស់ការរៀន និងបង្រៀនវិទ្យាសាស្ត្រ និងស្ទែម
ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំ “សេចក្ដីណែនាំពិសោធន៍វិទ្យាសាស្ត្រ សៀវភៅគ្រប់គ្រងបន្ទប់ពិសោធន៍វិទ្យាសាស្ត្រ និងវីដេអូពិសោធន៍វិទ្យាសាស្ត្រ (Science Lab Protocol) លើ៤មុខវិជ្ជា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា
និងផែនដីវិទ្យា”ដើម្បីលើកកម្ពស់ការរៀន និងបង្រៀនវិទ្យាសាស្ត្រ និងការអប់រំស្ទែម។

ថ្លែងក្នុងសិក្ខាសាលាកែលម្អស្ដីពី “សេចក្ដីណែនាំពិសោធន៍វិទ្យាសាស្ត្រ សៀវភៅគ្រប់គ្រងបន្ទប់ពិសោធន៍វិទ្យាសាស្ត្រ និងវីដេអូពិសោធន៍វិទ្យាសាស្ត្រ (Science Lab Protocol) លើ៤មុខវិជ្ជា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងផែនដីវិទ្យា”សម្រាប់ការរៀន និងបង្រៀននៅមធ្យមសិក្សាទុតិយភូមិ ពីថ្ងៃទី២៤-២៦ ខែធ្នូ ឆ្នាំ២០២៤ លោកបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគម្រោង STEP-UP បានឱ្យដឹងថា សិក្ខាសាលាកែលម្អនេះមានគោលបំណងដើម្បីកសាងសេចក្ដីណែនាំ និងវីដេអូពិសោធន៍វិទ្យាសាស្ត្រសម្រាប់គាំទ្រដល់ការរៀន និងបង្រៀននៅមធ្យមសិក្សាទុតិយភូមិ និងលើកកម្ពស់ការរៀន និងបង្រៀនវិទ្យាសាស្ត្រ និងការអប់រំស្ទែម។

លោករដ្ឋលេខាធិការបានបន្តថា ការរៀបចំសេចក្ដីណែនាំ និងវីដេអូពិសោធន៍វិទ្យាសាស្ត្រនេះ នឹងផ្ដល់ផលជះដល់សិស្សានុសិស្សតាមរយៈការផ្សារភ្ជាប់ទ្រឹស្ដីទៅនឹងការអនុវត្តជាក់ស្ដែងក្នុងបន្ទប់ពិសោធន៍ និងជាស្តង់ដាជាតិមួយ សម្រាប់ការអនុវត្តក្នុងកម្រិតសាលារៀន។ ជាងនេះទៅទៀត លោករដ្ឋលេខាធិការបានបន្ថែមទៀតថា គុណភាពអប់រំគឺអាស្រ័យទៅលើគុណភាពរបស់នាយកសាលា និងគ្រូបង្រៀនក្នុងការជំរុញការអនុវត្តពិសោធន៍ ដើម្បីឱ្យសិស្សមានជំនាញស្ទែម និងវិទ្យាសាស្ត្រឆ្លើយតបទៅនឹងគោលនយោបាយរបស់រដ្ឋាភិបាល៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


