ព័ត៌មានជាតិ
អភិបាលខេត្តស្វាយរៀង ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជាង ១ម៉ឺនប័ណ្ណ ដល់ពលរដ្ឋនៅឃុំចន្ទ្រា
នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជេីញជាអធិបតីក្នុងនៅក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១០.៤៧៧ប័ណ្ណ ជូនប្រជាពលរដ្ឋនៅភូមិស្វាយគុយ ភូមិដីក្រហម ភូមិតាដេវ ភូមិបារាយណ៍ ភូមិពោធិ៍ ឃុំមេសរថ្ងក ភូមិគោកតែក ភូមិតែងម៉ៅ ភូមិចន្ទ្រា ឃុំចន្ទ្រា និងភូមិដូនទៃ ឃុំទួលស្ដី ស្រុកចន្ទ្រា ខេត្តស្វាយរៀង។

លោក ប៉េង ពោធិ៍សា ថាថ្ងៃនេះជាលើកទី៧ក្នុងការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូន ប្រជាពលរដ្ឋ បន្ទាប់ពីខេត្តបានដាក់ចេញនូវផែនការឈានទៅបញ្ចប់ការចុះបញ្ជីដីធ្លីដោយចាប់ផ្ដើមអនុវត្តពីខែធ្នូ ឆ្នាំ២០២៣មក។ លោកបន្តថា ក្នុងរយៈពេលមួយឆ្នាំមកនេះ ក្រុមការងារសម្រេចបាននូវការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុបានចំនួន ៩៤ភូមិ ស្មើនឹង ១០៦.៥៦៤ប័ណ្ណ និងចែកប័ណ្ណ ជូនប្រជាពលរដ្ឋបានប្រមាណជាង ៦ម៉ឺនប័ណ្ណ ទន្ទឹមនេះក៏បានបញ្ជាក់ឲ្យឃេីញថា ក្នុងមូលដ្ឋានស្រុកចន្ទ្រាបានដំណើរការបញ្ចប់ការចុះបញ្ជីដីធ្លីគ្រប់ភូមិ និងឃុំរួចរាល់ហើយ ដោយបច្ចុប្បន្ននៅសល់តែនីតិវិធីនៃការចេញប័ណ្ណប៉ុណ្ណោះ ។

លោកអភិបាលខេត្តបន្ថែមថា លទ្ធផលដ៏ល្អប្រសើរ និងគួរជាទីមោទនៈនេះ សូមសម្ដែងនូវការអរគុណ និងកោតសរសើរមន្ត្រីរាជការសុរិយោដីគ្រប់លំដាប់ថ្នាក់ និងយុវជនស្ម័គ្រចិត្តទាំងអស់ ដែលបានលះបង់នូវពេលវេលា ពេលខ្លះក៏ត្រូវចុះបំពេញការងារទាំងថ្ងៃឈប់សម្រាក ដើម្បីចូលរួមចំណែកនៅក្នុងបេសកកម្មដ៏មានសារៈសំខាន់នេះ។
ជាមួយនឹងលទ្ធផលដ៏ល្អនៃវាស់វែងដីធ្លីនិងពិធីចែកប័ណ្ណនៅថ្ងៃនេះ លោក បានផ្ដាំផ្ញើបន្ថែមដល់អាជ្ញាធរ និងកងកម្លាំងមូលដ្ឋាន ត្រូវបន្តយកចិត្តទុកដាក់អនុវត្ត គោលនយោបាយ ភូមិ ឃុំ សង្កាត់មាន សុវត្ថិភាព។
-ត្រូវបង្កើនការអប់រំ ផ្សព្វផ្សាយ និងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។
-ការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទទាំងបទល្មើសគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ ក្មេងទំនើង និងបទល្មើសលួច ឆក់ ប្លន់នៅមូលដ្ឋានឲ្យមានប្រសិទ្ធភាព។

លោកបាន សំណូមពរអាណាព្យបាលគ្រប់រូបមេត្តា ជួយតាមដាន អប់រំ ណែនាំកូនចៅឲ្យចៀសឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ និង ក៏សូមចូលរួមសហការ តាមរយៈការជួយផ្ដល់ព័ត៌មានមកសមត្ថកិច្ចរបស់យើងក្នុងករណីបានដឹងថាមានបទល្មើសគ្រឿងញៀនកើតឡើងក្នុងមូលដ្ឋាន។
លោកថា៖ “សូមឲ្យអាជ្ញាធររបស់យើង ត្រូវយកចិត្តទុកដាក់សហការទប់ស្កាត់ការដឹកលើសទម្ងន់កំណត់ ដើម្បីថែរក្សាការពារផ្លូវថ្នល់របស់យើង ហើយក្នុងករណីមានការខូចខាត ត្រូវមានវិធានការជួសជុលឲ្យបានរហ័សដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ”៕
ដោយ:ភក្ដី

-
សន្តិសុខសង្គម១ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៦ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល