ព័ត៌មានជាតិ
អភិបាលខេត្តស្វាយរៀង៖ ដើម្បីក្លាយជាប្រទេសដែលមានចំណូលខ្ពស់ យុវជនត្រូវខិតខំរៀនសូត្រ
នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ នេះ ក្រុមការងារមនសិការពលរដ្ឋល្អ ខេត្តស្វាយរៀង បានរៀបចំកម្មវិធី បាឋកថាជូនដល់សិស្សានុសិស្សដែលបានចូលរួមក្នុងក្លឹបសិក្សា កម្មវិធីមនសិការពលរដ្ឋល្អ ក្រោមអធិបតីភាពលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង លោក ទុំ សារាវុធ អនុប្រធានប្រចាំការ ស.ស.យ.ក ខេត្ត និងជាប្រធានគម្រោង និងលោកជំទាវ ប៉ែន ពិសី អនុប្រធានគម្រោង។

ថ្លែងក្នុងពិធីលោកអភិបាលខេត្ត បានលើកឡើងថា ដើម្បីក្លាយជាប្រទេសដែលមានចំណូលខ្ពស់ យុវជនត្រូវខិតខំរៀនសូត្រ និងធ្វើខ្លួនជាមនុស្សលេចធ្លោ ប្រកបដោយភាពប៉ិនប្រសប់ និងមានទេពកោសល្យខ្ពស់។ ក្រៅពីមានចំណេះជំនាញច្បាស់លាស់ យុវជនត្រូវមានសីលធម៌ល្អ យល់ដឹងពីសេរីភាពបញ្ចេញមតិ គោរពសិទ្ធិនិងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ សម្តែងមតិរបស់ខ្លួនធ្វើឡើងដោយមិនប៉ះពាល់ដល់សិទ្ធិអ្នកដ៏ទៃ ហើយមានប្រយោជន៍សម្រាប់សង្គមជាតិ។
លោកបន្តថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ និងមានចក្ខុវិស័យវែងឆ្ងាយច្បាស់លាស់ ដើម្បីបម្រើប្រទេសជាតិនិងប្រជាជន ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី បានសម្រេចលទ្ធផលលេចធ្លោជាច្រើន ក្នុងការធ្វើកំណែទម្រង់លើ វិស័យធំៗដូចជា រដ្ឋបាលសាធារណៈ សេដ្ឋកិច្ច សុខាភិបាល អប់រំ កសិកម្ម លើកកម្ពស់គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព គុណភាពនិងប្រសិទ្ធភាពនៃ ប្រព័ន្ធយុត្តិធម៌។

ដូច្នេះ «យើងទាំងអស់គ្នាជាយុវជនជំនាន់ក្រោយ ត្រូវខិតខំរៀនសូត្រ និងចូលរួម អនុវត្តគ្រប់គោលនយោបាយជាមួយរដ្ឋាភិបាលដើម្បីឱ្យប្រទេសកម្ពុជាសម្រេច បានចក្ខុវិស័យឆ្នាំ ២០៥០»។ ដូចអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរ ធិបតី “គ្មានការធ្វើកំណែទម្រង់ណាមួយ ដែលងាយស្រួលនោះទេ” កំណែទម្រង់ ដែលជោគជ័យផ្អែកលើកត្តាសំខាន់ៗ ៤៖ (១) ចក្ខុវិស័យច្បាស់លាស់ (២) ការប្តេជ្ញាចិត្តខ្ពស់ (៣) ការចូលរួមដោយស្មោះត្រង់ (៤) ការលះបង់។ នេះបើតាមការបញ្ជាក់របស់លោក ប៉េង ពោធិ៍សា៕
ដោយ៖ភក្ដី




-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


