ព័ត៌មានជាតិ
រដ្ឋបាលខេត្តស្វាយរៀង ណែនាំឱ្យកម្លាំងសមត្ថកិច្ចទប់ស្កាត់ការនាំចូលទុរេនស្រស់ដោយខុសច្បាប់ តាមច្រកទ្វារព្រំដែន
រដ្ឋបាលខេត្តស្វាយរៀង បានធ្វើការណែនាំឱ្យកម្លាំងមានសមត្ថកិច្ចប្រចាំការតាមព្រំដែន ចាត់វិធានការតាមដាន ទប់ស្កាត់ការលួចនាំចូលដោយខុសច្បាប់ផ្លែទុរេនស្រស់ តាមច្រកទ្វារព្រំដែន។ នេះបើយោងតាមលិខិតរបស់រដ្ឋបាលខេត្តស្វាយរៀងស្តីពីការពង្រឹងប្រសិទ្ធភាពគ្រប់គ្រងការនាំចូលទុរេនស្រស់ ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។

តាមរយៈលិខិតចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ រដ្ឋបាលខេត្ត បានបញ្ជាក់ថា ស្របតាម ការណែនាំរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងក្នុងន័យចូលរួមទប់ស្កាត់ការនាំចូលទុរេនស្រស់ ដែលអាចមានការប្រើប្រាស់សារធាតុគីមី ប៉ះពាល់ដល់សុខភាពប្រជាជន រដ្ឋបាលខេត្តស្វាយរៀង សូមធ្វើការណែនាំ ដូចខាងក្រោម៖
១.កម្លាំងមានសមត្ថកិច្ចប្រចាំការតាមព្រំដែន និងភាគីពាក់ព័ន្ធ ត្រូវផ្តល់ការគាំទ្រ និងសហការ ជាមួយស្ថាប័នគយ និងរដ្ឋាករ អនុវត្តឱ្យបានម៉ឺងម៉ាត់ តាមស្មារតីលិខិតលេខ ២១០៧/២៥ អ គ រ ចុះថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

២.កម្លាំងមានសមត្ថកិច្ចប្រចាំការតាមព្រំដែន ត្រូវចាត់វិធានការតាមដាន ទប់ស្កាត់ការលួច ប៉ុនប៉ងនាំចូលដោយខុសច្បាប់ផ្លែទុរេនស្រស់ តាមច្រកទ្វារព្រំដែន និងច្រករបៀងផ្សេងៗក្នុងភូមិសាស្ត្រខេត្ត ស្វាយរៀង ឱ្យបានម៉ឺងម៉ាត់៕

-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


