ព័ត៌មានជាតិ
ក្រសួងមុខងារសាធារណៈ ប្រកាសរើសអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត៣០នាក់ ក្នុងការប្រឡងរើសមន្ត្រីពន្ធដារខាងមុខ
ក្រសួងមុខងារសាធារណៈ បានប្រកាសតាមទំព័រហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ពីការរើសសាធារណជនចុះឈ្មោះជាអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ចំនួន៣០នាក់ ក្នុងដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (វិញ្ញាសាសរសេរលើកទី២)។

ការប្រឡងប្រជែង ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (វិញ្ញាសាសរសេរលើកទី២) ធ្វើឡើងនៅថ្ងៃសៅរ៍ ទី១១ ខែមករា ឆ្នាំ២០២៥ នៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល និងថ្ងៃបន្តបន្ទាប់រហូតដល់ដំណើរការប្រឡងប្រជែងត្រូវបានបិទបញ្ចប់។ ហេតុដូចនេះ ក្រសួងបានរើសសាធារណជនស្ម័គ្រចិត្តចំនួន ៣០នាក់ ដើម្បីចូលរួមសង្កេតការណ៍ នៃការប្រឡងប្រជែងនេះ។ សម្រាប់សាធារណជនដែលមានចំណាប់អារម្មណ៍ អាចចុះឈ្មោះ តាមរយៈតំណភ្ជាប់៖ https://forms.gle/1ZMm7D2PEnTtfAX58 ចាប់ពីថ្ងៃផ្សាយដំណឹង ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ ត្រឹមម៉ោង ១៧៖០០នាទី។
បើតាមក្រសួងមុខងារសាធារណៈ ការរើសសាធារណជនស្ម័គ្រចិត្តសង្កេតការណ៍នេះ ដើម្បីជាការបញ្ជាក់ថា ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (វិញ្ញាសាសរសេរលើកទី២) ប្រព្រឹត្តទៅដោយឈរលើគោលការណ៍ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។ ហេតុនេះ ទើបគណៈកម្មការរៀបចំការប្រឡងប្រជែងបានអនុញ្ញាតឱ្យសាធារណជនស្ម័គ្រចិត្តចំនួន ៣០នាក់ ដាក់ពាក្យស្នើសុំចូលរួមសង្កេតការណ៍ដោយផ្ទាល់នៅមណ្ឌលប្រឡង តាមកាលបរិច្ឆេទដូចបានបញ្ជាក់ជូនខាងលើ។

ក្រសួងក៏បញ្ជាក់ទៀតថា អ្នកដែលបានដាក់ពាក្យចំនួន ៣០នាក់ដំបូង ដែលបានបំពេញព័ត៌មានគ្រប់គ្រាន់ និងច្បាស់លាស់ នឹងត្រូវបានជ្រើសរើសជាអ្នកសង្កេតការណ៍តំណាងសាធារណជន។
សូមជម្រាបថា ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការចូលបម្រើការងារ នៅអគ្គនាយកដ្ឋានពន្ធដារ ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើវិញ្ញាសាសរសេរលើកទី១ ប្រព្រឹត្តទៅកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ នៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ជាមួយគ្នានេះ ការប្រឡងលើវិញ្ញាសារសរសេរលើកទី១ មានបេក្ខជនដាក់ពាក្យចូលប្រឡងចំនួន ៥៦៩៤នាក់ ក្នុងនោះគឺជ្រើសរើសយកតែ ២៥៧នាក់ ប៉ុណ្ណោះ៕



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


