ព័ត៌មានជាតិ
ក្រសួងអប់រំ គ្រោងជ្រើសរើសសាលារៀនគំរូ១៣០ បន្ថែមទៀត សម្រាប់សន្និបាតអប់រំឆ្នាំ២០២៥
ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងជ្រើសរើសសាលារៀនគំរូ១៣០បន្ថែមទៀតសម្រាប់សន្និបាតអប់រំ
ឆ្នាំ២០២៥ នាខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខ។ កាលពីសន្និបាតអប់រំខែមេសា ឆ្នាំ២០២៤ ក្រសួងអប់រំបានវាយតម្លៃ
និងទទួលស្គាល់សាលាគំរូចំនួន ១២០ ក្នុងនោះរួមមានមត្តេយ្យសិក្សា ១០ បឋមសិក្សា ៤០ អនុវិទ្យាល័យ ១៥ និងវិទ្យាល័យ ៥៥។

ជាមួយគ្នានេះដែរក្រសួងបានបន្តកំណត់សាលាគោលដៅចំនួន ៣៦៦ ក្នុងនោះមានសាលាមត្តេយ្យសិក្សា ៣៩ សាលាបឋមសិក្សា ១៧៥ និងសាលាមធ្យមសិក្សា ១៥២ ដើម្បីជាប់ស្តង់ដាសាលាគំរូសម្រាប់សន្និបាតអប់រំ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខ ចំនួន ១៣០សាលារៀនថែមទៀត។

នៅក្នុងកិច្ចប្រជុំស្តីពី ការពិនិត្យ និងវាយតម្លៃជ្រើសរើសសាលារៀនគំរូសម្រាប់សន្និបាតអប់រំឆ្នាំ២០២៥ កាលពីថ្មីៗនេះ
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានណែនាំដល់ថ្នាក់ដឹកនាំក្រសួងត្រូវប្រជុំក្រុមការងារជំនាញវាយតម្លៃលើឯកសារជាមុនដើម្បីឱ្យច្បាស់លើគោលការណ៍ និងទិន្នន័យ ហើយរៀបចំក្រុមការងារ និងយន្តការចុះទៅមើលតាមសាលាដោយផ្ទាល់ ដោយត្រូវមានឯកសារយោងឱ្យច្បាស់លាស់ និងពេញលេញភ្ជាប់ជាមួយនូវព្រឹត្តិប័ត្រព័ត៌មាន និងរូបថតសាលារៀន និងត្រូវពិនិត្យវិភាគលើរបាយការណ៍នៃការវាយតម្លៃសាលានីមួយៗ និងត្រូវរៀបចំជារបាយការណ៍លម្អិតដើម្បីលើកកម្ពស់សុក្រឹតភាពមុនធ្វើការអនុម័តសម្រេច។

គួរបញ្ជាក់ថា ក្នុងគោលដៅគាំទ្រការអនុវត្តស្តង់ដាសាលាគំរូទាំងបីកម្រិត ក្រសួងបានចេញសេចក្តីណែនាំស្តីពីការអនុវត្តស្តង់ដាសាលារៀនគំរូ, ប្រកាសស្តីពីការដាក់ឱ្យអនុវត្តស្តង់ដាសាលារៀនគំរូ, បង្កើតគណៈកម្មការដឹកនាំ និងគណៈកម្មការបច្ចេកទេសអនុវត្តស្តង់ដាសាលារៀនគំរូទាំងបីកម្រិត, ក្រុមការងារចុះជួយគាំទ្រតាមតំបន់ទាំង៥ ដែលមានសមាសភាពចម្រុះពីថ្នាក់ជាតិថ្នាក់រាជធានី ខេត្ត គ្រូប្រឹក្សាគរុកោសល្យ គ្រូឧទ្ទេស នាយកល្អ គ្រូបង្រៀនល្អ ព្រមទាំងអ្នកឯកទេសនានា។

ក្រសួងក៏បានអភិវឌ្ឍឯកសារ និងឧបករណ៍គាំទ្រនានាក្នុងការអនុវត្តសាលាគំរូដើម្បីផ្តល់ជូនសាលារៀន និងអ្នកពាក់ព័ន្ធតាមគ្រប់ទិដ្ឋភាព។ ក្រុមការងារគាំទ្រសាលារៀន និងសាលាគោលដៅ ក៏បានកំណត់បញ្ហារួមគ្នាដើម្បីរៀបចំផែនការសកម្មភាពជាក់លាក់ចុះជួយគាំទ្រសាលារៀនដោយប្រើប្រាស់កម្លាំងសរុប និងធនធានសរុបតាមរយៈការគាំទ្រពីគ្រប់ប្រភពមានដូចជា គម្រោង USESDP-2, STEP UP,GEIP, ថវិកាកម្មវិធីជាដើម៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
សេដ្ឋកិច្ច២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ


