ព័ត៌មានជាតិ
វិញ្ញាសារសំណេរអង្គរលើកទី២ រំលេចពីភាពអស្ចារ្យនៃប្រាសាទអង្គរ
ព្រឹត្តិការណ៍សរសេរតាមអានជាសាធារណៈសំណេរអង្គរលើកទី២ បានចាប់ផ្ដើមនៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥នេះ នៅស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ដែលមានអ្នកចូលរួមប្រកួត ១ ២២០នាក់។ ចំពោះវិញ្ញាសារនៅឆ្នាំនេះគឺ សៀមរាប-អង្គរ គឺជារតនសម្បត្តិសេដ្ឋកិច្ចវប្បធម៌ ដែលបានរំលេចពីភាពអស្ចារ្យនៃអច្ឆរិយៈវត្ថុពិភពលោកមួយនេះ។
អានដោយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីអប់រំលោក ហង់ជួន ណារ៉ុន ដោយផ្ទាល់វិញ្ញាសារសរសេរនេះបានបើកដោយពាក្យមួយឃ្លាថា «ក្នុងមួយជីវិតយើងគួរមកលេងអង្គរវត្តឱ្យបានម្ដង» ដែលជាអ្វីដែលពលរដ្ឋខ្មែរគ្រប់រូបតែនឹងក្នុងចិត្តរបស់ពួកគេ។

ក្នុងវិញ្ញាសារនេះក៏បានបង្ហាញពីភាពទាក់ទាញរបស់អង្គរវត្តដែលបានទាក់ទាញមនុស្សល្បីៗ និងជនបរទេសរាប់លាននាក់នៅទូទាំងពិភពលោកមកទស្សនរមណីយដ្ឋាននេះផងដែរដោយបានផ្ដល់ចំណូលរាប់រយលានដុល្លារ និងបង្កើតការងារផ្ទាល់ និងប្រយោជន៍ដល់ពលរដ្ឋខ្មែររាប់ម៉ឺនសែននាក់។
សៀមរាប-អង្គរ ត្រូវបានគេចាត់ទុកជាជ្រងុកវប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិស្ដុកស្ដម ដោយបានរាប់បញ្ចូលពីជីវិតអ្នកអង្គរដែលប្រតិបត្តិបាននូវទំនៀមទម្លាប់តាំងពីបុរាណរៀងមក រហូតដល់ព្រឹត្តិការណ៍សមរាត្រីលើកំពូលប្រាសាទអង្គរវត្ត ដែលជាកំណប់វប្បធម៌មិនចេះរីងស្ងួត។

ក្នុងកថាខណ្ឌទី៧ បានលើកឡើងពីសិលាចារឹកដែលបានរៀបរាប់ពីប្រជាជនខ្មែរ មានកំណាព្យជាភាសាសំស្រ្កឹតចារលើសិលាចារឹកដែលបានពិព័ណ៌នាពីអនុភាពព្រះរាជា និងមានចំណុចមួយបានបង្ហាញពីទឹកចិត្តស្នេហាជាតិខ្មែរដោយបានចារឹកថា៖ «បើផលដែលកើតចេញពីបុណ្យរបស់ខ្ញុំមានមែន ជាតិក្រោយៗសូមឱ្យខ្ញុំឆាប់មកកើតនៅកម្ពុជាទៀត»។
ក្នុងកថាខណ្ឌទី៨ និង៩ បានរំលេចពីទឹកដីសក្ការៈ និងចំណេះដឹងថ្មីៗដែលទទួលបានពីរមណីយដ្ឋានអង្គរដែលបានទាក់ទាញចិត្តរបស់អ្នកទេសចរនៅតែដិតជាប់នឹងភាពអស្ចារ្យនៃស្ថាបត្យកម្មខ្មែរដ៏កំពូលនេះ ខណៈក្នុងកថាខណ្ឌទី១០ ចុងក្រោយបានលើកឡើងថា រមណីយដ្ឋានអង្គរគឺជាទេវស្ថានជាទីសក្ការៈបូជា និងជាកន្លែងដែលមនុស្សជាមួយនឹងទេវៈ។

គួរឱ្យដឹងដែរថានេះជាលើកទី២ហើយមានការៀបចំព្រឹត្តិការណ៍សំណេរអង្គរនេះឡើង។ ថ្លែងក្នុងពិធីបើកព្រឹត្តិការណ៍នេះឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានថ្លែងថាកម្មវិធីប្រកួតដែលធ្វើឡើងនៅអង្គរវត្តបានបង្ហាញពីការផ្សាភ្ជាប់អត្តសញ្ញាណជាតិ និងជាវេទិការដ៏មានសារសំខាន់ក្នុងការលើតម្លៃវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរឱ្យកាន់តែមានតម្លៃ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
កីឡា១០ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


