ព័ត៌មានជាតិ
រដ្ឋមន្ត្រីអប់រំ៖ ការអប់រំកុមារតូចជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់សិស្សទទួលបានការសិក្សាពេញមួយជីវិត និងបំណិនសតវត្សទី២១
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានលើកឡើងថា ការអប់រំកុមារតូច គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ និងរឹងមាំសម្រាប់សិស្សានុសិស្ស ឱ្យទទួលបានទាំងជំនាញរឹង និងជំនាញទន់
ការសិក្សាពេញមួយជីវិត និងបំណិនសតវត្សទី២១។

នៅក្នុងដំណើរទស្សនកិច្ចសាលាមត្តេយ្យសិក្សាសហគមន៍ដើម្បីលើកកម្ពស់គុណភាពយុទ្ធសាស្រ្តកំណែទម្រង់ការគ្រប់គ្រងអប់រំកុមារតូចនៅកម្ពុជាសៀមរាប កាលពីចុងសប្តាហ៍កន្លងទៅនេះ លោកឧបនាយករដ្ឋមន្ត្រីបានបន្តថា ក្នុងនោះ ជួយឱ្យសិស្សានុសិស្សចេះគិតស៊ីជម្រៅ ជំនាញដោះស្រាយបញ្ហា ចេះចែករំលែក ចេះធ្វើការងារជាក្រុមដែលទាំងអស់នេះនឹងក្លាយជាស្ពានឈានទៅរកភាពជោគជ័យក្នុងការសិក្សាបន្តបន្ទាប់ទៀត។ លើសពីនេះសិស្សក៏ចេះពី “ការរៀនតាមរយៈការលេង” ដោយការលេងនេះ គឺគោរពទៅតាមគោលការណ៍នៃការអភិវឌ្ឍកុមារទាំងប្រាជ្ញាបំណិនសង្គម និងការអភិវឌ្ឍរាងកាយជាដើម ដោយទាំងអស់នេះជួយឱ្យពួកគាត់មានបំណិនក្នុងការសិក្សាពេញមួយជីវិត និងបំណិនសង្គម ដូចជាមានភាពក្លាហាន ចេះចែករំលែក ចេះធ្វើការងារជាក្រុមឈានទៅរកភាពជោគជ័យក្នុងការសិក្សាបន្តបន្ទាប់ទៀតទាំងក្នុងកម្រិតថ្នាក់បឋមសិក្សា មធ្យមសិក្សា ឧត្តមសិក្សា ក៏ដូចជាការសិក្សាពេញមួយជីវិតផងដែរ។

លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធនាពេលកន្លងមក និងបានលើកទឹកចិត្តឱ្យបន្តខិតខំបន្ថែមដោយក្រសួង នឹងរៀបចំគោលនយោបាយដាក់សំណើថវិកាដើម្បីអភិវឌ្ឍសាលាបន្ថែម និងបានផ្តល់អនុសាសន៍ដល់ក្រុមការងារជំនាញឱ្យត្រូវមានគណកម្មការគ្រប់គ្រងដើម្បីប្រើប្រាស់ថវិកាឱ្យចំគោលដៅ និងត្រូវមានការចូលរួមពីលោកគ្រូ អ្នកគ្រូ និងសហគមន៍ទាំងមូល ដើម្បីធានាបានថា កុមារី និងកុមារាទាំងអស់ នឹងទទួលបានការអប់រំកម្រិតមត្តេយ្យសិក្សាដោយការថែទាំ និងការអភិវឌ្ឍកុមារតូចប្រកបដោយគុណភាពដើម្បីពួកគាត់ត្រៀមខ្លួនរួចជាស្រេចសម្រាប់ការអប់រំកម្រិតបឋមសិក្សាក្លាយខ្លួនជាធនធានមនុស្ស ឆ្លើយតបនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល៕
អត្ថបទ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


