Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ និងសហជីព គាំទ្រយ៉ាងពេញទំហឹងចំពោះច្បាប់ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តនៅសម័យខ្មែរក្រហម

បានផុស

នៅ

ភ្នំពេញ ៖ ប្រជាពលរដ្ឋ និងសហជីពនៅកម្ពុជា បាន​ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះ «ច្បាប់ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្ត​ឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ» ដើម្បីផ្តន្ទាទោសបុគ្គលដែលមិនទទួលស្គាល់ និងទប់ស្កាត់កុំឱ្យឧក្រិដ្ឋកម្មនៃរបបនេះត្រឡប់មកវិញ។

លោក សំ វីសូ ប្រជាពលរដ្ឋរស់នៅខេត្តកណ្ដាលបាននិយាយថា៖«ខ្ញុំគាំទ្រច្បាប់នេះ ព្រោះគ្រួសារខ្ញុំបានបាត់បង់មីងពូសរុប ៥នាក់នៅក្នុងសម័យខ្មែរក្រហម ហើយក្រុមគ្រួសារខ្ញុំនៅតែមានការសោកស្ដាយចំពោះការបាត់បង់សាច់ញាតិ ព្រោះពួកគាត់ជាមនុស្សស្លូតត្រង់ មិនមានប្រព្រឹត្តិកំហុសអ្វីនោះទេ»។

លោក​បន្ត​ថា «ខ្ញុំ​គាំទ្ររាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលបានផ្ដួចផ្ដើមបង្កើតច្បាប់ស្តីពីការប្រឆាំងមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈសម័យខ្មែរក្រហម។

របបខ្មែរក្រហមពិតជាសាហាវឃោឃៅខ្លាំងណាស់ដែលបានសម្លាប់ពលរដ្ឋ ក៏ដូចជាសាច់ញាតិរបស់ខ្ញុំផងដែរ»។ លោកបន្តថា បុគ្គលដែលមិនទទួលស្គាល់ភាពឃោឃៅ និងឧក្រឹដ្ឋកម្មក្នុងរបបខ្មែរក្រហម គឺជាទង្វើប្រមាថយ៉ាងធ្ងន់ធ្ងរដល់វិញ្ញាណក្ខន្ធអ្នកដែលបានពលី និងដែលបានបាត់បង់ជីវិតនៅក្នុងសម័យដ៏ខ្មៅងងឹត និងធ្វើឱ្យមានការឈឺចាប់ដល់គ្រួសារជនរងគ្រោះដែលនៅរស់រានមានជីវិតរហូតដល់សព្វថ្ងៃនេះ។

លោក ឈឺន គង្គា ប្រជាពលរដ្ឋរស់នៅភ្នំពេញបាននិយាយថា «ខ្ញុំក៏គាំទ្រ ហើយចង់ឱ្យមានច្បាប់នេះឱ្យបានឆាប់ ព្រោះខ្ញុំសង្កេតឃើញបុគ្គលក្រុមប្រឆាំងមួយចំនួនហាក់ដូចជា មិនចង់ទទួលស្គាល់ឧក្រិដ្ឋកម្មនៅក្នុងសម័យខ្មែរក្រហមទេ ព្រោះពួកគេមានចេតនាទុច្ចរិត ចង់បំភ្លៃប្រវត្តិសាស្រ្ត និងចង់បំភ្លេចចោលការឈឺចាប់របស់ប្រជាពលរដ្ឋដែលជាជនរងគ្រោះរាប់លាននាក់»។

លោកបន្តថា ការ​បង្កើតឱ្យមានច្បាប់នេះជាចំណែកមួយដ៏សំខាន់ក្នុងការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងទប់ស្កាត់កុំឱ្យឧក្រិដ្ឋកម្មទាំងនេះវិលត្រឡប់មកវិញនៅកម្ពុជា។

កម្ពុជាបានឆ្លងកាត់សម័យកាលដ៏ខ្មៅងងឹតមួយនេះដែលធ្វើឱ្យប្រជាពលរដ្ឋដែលរស់រៀនមានជីវិតមានស្នាមរបួសផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ហើយគ្រប់គ្នាដែលធ្លាប់ឆ្លងកាត់សម័យនោះមានការខ្លាចរអារជាខ្លាំង។

ចំណែកលោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករថ្លែងថា៖«ខ្ញុំកើតទាន់សម័យខ្មែរក្រហម ហើយធ្លាប់ឆ្លងកាត់សម័យហ្នឹង ដែលធ្វើឱ្យខ្ញុំបានយល់យ៉ាងច្បាស់ពីទង្វើឃោឃៅនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ ខ្ញុំបានបាត់បង់សាច់ញាតិ បងប្អូនជាទីស្រលាញ់របស់ខ្ញុំ ថែមទាំងធ្វើឱ្យខ្ញុំរសាត់អណ្ដែតចាកចេញពីស្រុកកំណើតថែមទៀតផង»។

លោកនៅតែចងចាំឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មដែលជាការរំលោភបំពានធ្ងន់ធ្ងរទៅលើច្បាប់ជាតិ ច្បាប់អន្តរជាតិ និងអនុសញ្ញាអន្តរជាតិផ្សេងៗទៀត។ លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋមានការចងចាំជានិច្ច មិនអាចបំភ្លេចបាននូវមហាសោកនាដកម្មក្នុងរបបដ៏ខ្មៅងងឹតរយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។

លោក អ៊ុន ដារ៉ា បានអំពាវនាវឱ្យពលរដ្ឋកម្ពុជាចាំបាច់ត្រូវរួមគ្នាការពារ និងពង្រឹងការអនុវត្តច្បាប់ ដើម្បីធានាឱ្យបានកុំឱ្យកើតមាននៅកម្ពុជាជាលើកទី២ជាដាច់ខាត ព្រោះរបបកម្ពុជាប្រជាធិបតេយ្យ បានប្រល័យពូជសាសន៍ខ្មែរដ៏សាហាវឃោឃៅយង់ឃ្នងបានកាប់សម្លាប់ប្រជាពលរដ្ឋអស់ប្រមាណជាង ២លាននាក់។

គួររំឭកថា ប្រជាជាតិកម្ពុជាទើបតែមានសន្តិភាពពេញលេញរយៈពេល ២៦ឆ្នាំនេះ ប៉ុន្ដែនៅតែមានពួកជ្រុលនិយមមួយចំនួនតូចព្យាយាមសាបព្រោះឥតឈប់ឈរនូវនយោបាយសតិអារម្មណ៍ ជ្រុលនិយមមកលើសង្គមជាតិកម្ពុជា សំដៅអុជអាល ញុះញង់ បំផុសប្រជាជន កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការឱ្យធ្វើការប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ ដែលនោះគឺជាការគម្រាមកំហែងដល់សន្តិភាព។

កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣ កម្ពុជាបានអនុម័តច្បាប់នេះម្ដងរួចហើយ ដោយបានធ្វើបច្ចុប្បន្នភាពកាលពីថ្ងៃទី២៥ ខែធ្នូ ២០២៤ ខណៈច្បាប់នេះមាន ៧មាត្រា ហើយនឹងដាក់ឱ្យប្រើប្រាស់ជំនួសច្បាប់ចាស់ដែលរដ្ឋសភាអនុម័តកាលពីឆ្នាំ២០១៣ ដើម្បីដាក់ទោសទណ្ឌទៅលើបុគ្គលដែលមិនទទួលស្គាល់ឧក្រិដ្ឋកម្មក្នុងសម័យខ្មែរក្រហម៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៦ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម