ព័ត៌មានជាតិ
កម្មវិធីចែកដី៣ហិកតានៅខេត្តស្ទឹងត្រែង៖ ពលរដ្ឋ ត្រូវដាក់ពាក្យស្នើសុំដីតាមរយៈសាលាឃុំ ពីដើមខែកុម្ភៈទៅ
រាជរដ្ឋាភិបាលកម្ពុជា នឹងចែកដីលំនៅដ្ឋាន និងដីកសិកម្មទំហំ៣ហិកតា នៅក្នុងភូមិហាងសារ៉ាត ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង ជូនពលរដ្ឋក្រីក្រពិតប្រាកដ។ ដើម្បីទទួលបានដីនេះ ពលរដ្ឋដែលក្រីក្រពិតប្រាកដ ត្រូវដាក់ពាក្យស្នើសុំតាមរយៈសាលាឃុំ/សង្កាត់ ដែលសាមីខ្លួនស្នើសុំរស់នៅជាក់លាក់ ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ តទៅ។

សេចក្ដីប្រកាសព័ត៌មាន ស្តីពីដំណើរការអនុវត្តកម្មវិធីផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ចេញនៅថ្ងៃទី២៩ ខែមករា សរសេបញ្ជាក់ពីនិតិវិធីស្នើសុំដីដូច្នេះ៖«ការរើសបុគ្គលមានសិទ្ធិទទួលដី ដោយផ្សព្វផ្សាយជូនដំណឹងរយៈពេល៣០ថ្ងៃនិងដាក់ពាក្យរយៈពេល២០ថ្ងៃ នៅសាលាឃុំ/សង្កាត់ សាមីខ្លួនរស់នៅអចិន្ត្រៃយ៍(ចាប់ទទួលពាក្យចាប់តាំងពីថ្ងៃផ្សព្វផ្សាយពីថ្ងៃទី១ ខែកុម្ភ: ២០២៥)។ សាមីជនត្រូវធ្វើលិខិតស្វ័យប្រកាសដាក់ពាក្យ ហើយរដ្ឋបាលឃុំ/ សង្កាត់បញ្ជាក់ទទួលស្គាល់។ រដ្ឋបាលឃុំ/សង្កាត់ រៀបចំក្រុមការងារចំពោះកិច្ច ដើម្បីរៀបចំលក្ខណៈវិនិច្ឆ័យ និងមូលដ្ឋានពិន្ទុ ដើម្បីឆ្លុះបញ្ចាំងភាពសមស្របក្នុងការជ្រើសរើសបុគ្គលមានសិទ្ធិទទួលដី»។

សេចក្ដីប្រកាសព័ត៌មាន ឱ្យដឹងថា សម្រាប់ដំណាក់កាលពិនិត្យភាពសមស្រប គឺមានរយៈពេល៧២ថ្ងៃ ក្នុងនោះក្រុមការងារចំពោះកិច្ចឆ្លុះបញ្ចាំងភាពសមស្របផ្នែកលើលក្ខណៈវិនិច្ឆ័យនិងតារាងពិន្ទុដែលបានរួមគ្នារៀបចំរួច រៀបបញ្ជីតាមលំដាប់អាទិភាពនៃកម្រិតក្រីក្រ កំណត់ហេតុ និងរបាយការណ៍ រួចបញ្ជូនឯកសារទាំងនោះតាមរយៈ ក្រុង/ស្រុក/ខណ្ឌ រាជធានី/ខេត្ត មកលេខាធិការដ្ឋាន បូកសរុបរៀបចំកំណត់ហេតុនិងរបាយការណ៍លើបញ្ជីឈ្មោះបុគ្គលមានសិទ្ទទួលដី គោរពជូនគណៈកម្មាធិការ ជាតិពិនិត្យនិងសម្រេច។
តាមសេចក្ដីប្រកាសព័ត៌មាន ចំពោះដំណាក់កាលពិនិត្យ សម្រេច និងផ្តល់សុពលភាពលើ (១) បុគ្គលមានសិទ្ធិទទួលដីនិងបុគ្គលអាចមានសិទ្ធិទទួលដីបន្ទាប់ (២)ផែនការប្រើប្រាស់ដី (៣)ផែនការហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និង (៤)ផែនការបែងចែកដីឡូតិ៍ នឹងលម្អិតដោយគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃរដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព(ផ.ក.អ.) ។

សម្រាប់ដំណាក់កាលផ្តល់ដី ការពារព្រៃ និងការអភិវឌ្ឍន៍ ក្រោយមានការសម្រេចរបស់គណៈកម្មាធិការជាតិរួច លេខាធិការដ្ឋាន នឹងជូនដំណឹងដល់បុគ្គលមានសិទ្ធិទទួលដី ដើម្បីមកចាប់ឆ្នោតយកដី ហើយចុះកិច្ចសន្យា ព្រមទាំងបញ្ចូល ព័ត៌មានទៅក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យឌីជីថល។ រៀបចំពិធីប្រគល់ដីឡូតិ៍ និងផ្តល់បណ្ណសិទ្ធិកាន់កាប់ប្រើប្រាស់ ដីនៃកម្មវិធី។ ចំណែកឯការចូលតាំងទីលំនៅ ដោយរៀបចំបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ហើយរៀបចំអភិវឌ្ឍ សហគមន៍ឱ្យមាននិរន្តរភាព ដោយ(១) មានយន្តការគ្រប់គ្រង ថែទាំ គាំពារ តម្រង់ទិសជាប្រចាំ (២) លើកកម្ពស់ សុខភាពអនាម័យ ហូបស្អាត ផឹកស្អាត ហាត់ប្រាណ សម្រាក សម្រាន្តទៀងទាត់ គ្រប់គ្រាន់ (៣) លើកកម្ពស់ សមត្ថភាពគំនិតដោយបណ្តុះបណ្តាល និងប្រតិបត្តិ ផ្លាស់ប្តូរផ្នត់គំនិតពីអវិជ្ជមានទៅវិជ្ជមាន មិនខ្ជិល មិនខ្ចីខ្ជា មិនខ្ជះខ្ជាយ សន្សំសំចៃ ឧស្សាហ៍ព្យាយាម ជឿជាក់លើខ្លួនឯង ចេះជួយ ខ្លួនឯង និងជួយអ្នកដទៃ មានគំនិត សហគមន៍ មានភាពជាអ្នកដឹកនាំ ជាអ្នកគ្រប់គ្រង ជាធុរជន… (៤) លើកកម្ពស់កម្រិតជីវភាពតាមរយៈការបង្កើននូវសមត្ថភាពជំនាញតាមស្ថានភាពតម្រូវ លើកកម្ពស់ការបង្កបង្កើនផល ចូលរួមជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុង ភាពជាដៃគូរជាមួយវិស័យឯកជនដោយពឹងកម្លាំងគ្នា ចែករំលែកទីផ្សារ បច្ចេកវិទ្យា ចំណេះដឹង ចំណេះធ្វើ ដោយ គោរពគ្នាទៅវិញទៅមកនិងទទួលផលប្រយោជន៍ពីការការពារនិងដាំព្រៃឡើងវិញ។

គួរឱ្យដឹងថា ជាជំហានទី១ នៅក្នុងកម្មវិធីផ្ដល់ដី ការពារព្រៃឈើ ដើម្បីការអភិវឌ្ឍដោយចីរភាពពលរដ្ឋដែលក្រីក្រពិតប្រាកដ ក្នុង១គ្រួសារ នឹងទទួលបានដីកសិកម្មទំហំ៣ហិកតា បើសិនជាព្រមទៅរស់នៅក្នុងភូមិឃុំសាមហួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង ដែលជំហានទីមួយនេះ គឺកំណត់ត្រឹមចំនួន៥០០គ្រួសារសិន ចំណែកជំហានបន្ទាប់ នឹងផ្ដល់ជូន៥០០គ្រួសារបន្ថែមទៀត។តំបន់នេះ មានទំហំជិត ១០ ០០០ហិកតា ស្ថិតនៅជាប់ទីតាំងគម្រោង ដីសម្បទានសង្គមកិច្ច។
រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដាក់ឱ្យដំណើរការ “កម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នារអភិវឌ្ឍដោយចីរភាព” ក្នុងគោលបំណងបង្កើនការការពារ និងអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាពសម្រាប់កូនចៅតជំនាន់ផង និងបង្កើនប្រសិទ្ធភាព ផលិតភាពនៃ ការប្រើប្រាស់ដីរដ្ឋផង តាមរយៈការផ្តល់ដីក្រោមទម្រង់សម្បទានដីសង្គមកិច្ចជូនប្រជាពលរដ្ឋក្រីក្រគ្មានដីសម្រាប់ សង់លំនៅឋាននិងក្រីក្រគ្មានដីសម្រាប់ធ្វើកសិកម្មជាលក្ខណៈគ្រួសារ និងគាំទ្រគម្រោងអភិវឌ្ឍសហគមន៍ ព្រមទាំងការពារព្រៃនៅជិតទីតាំងផ្តល់ដីប្រកបដោយចីរភាព។ កម្មវិធីនេះផ្តួចផ្តើមដោយសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីដែលនឹងផ្តល់ដីនៅក្នុងតំបន់មួយចំនួនដល់អ្នកក្រីក្រគ្មានដីពិតប្រាកដ ប្រកបដោយសមធម៌ដើម្បីរួមគ្នាកសាងសហគមន៍ក្នុងការប្រើប្រាស់ អាស្រ័យផល និងការការពារព្រៃនិងដីរដ្ឋសម្រាប់ការអភិវឌ្ឍដោយចីរភាព។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកលេខាធិការដ្ឋានតាមរយៈទូរស័ព្ទ Hotline 1255 (ដោយឥត គិតថ្លៃ) នៅរៀងរាល់ម៉ោងធ្វើការ ឆានែលតេឡេក្រាម៖ https://bit.ly/secpka និងផេកហ្វេសប៊ុកផ្លូវការ÷ លេខាធិការដ្ឋាន ផ.ក.អ៕

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?