ព័ត៌មានជាតិ
អភិបាលខេត្តតាកែវចុះត្រួតពិនិត្យស្ថានភាពទូទៅនៃការចេញ-ចូល របស់ពលរដ្ឋនៅស្រុកជាប់ព្រំប្រទល់ខេត្តកណ្តាល
នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ លោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ អមដំណើរដោយ លោក ខាន់ សុខា អភិបាលរងខេត្ត និងមន្ត្រីពាក់ព័ន្ធ បានចុះត្រួតពិនិត្យស្ថានភាពទូទៅ របស់ពលរដ្ឋ ចេញ ឬចូល ព្រំប្រទល់ ស្រុកព្រៃកប្បាស ស្រុកបាទី របស់ខេត្តតាកែវ ដែលមានព្រំប្រទល់ជាប់ ស្រុកកណ្ដាលស្ទឹង ស្រុកកោះធំ និងស្រុកស្អាង ដើម្បីចូលរួមបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ កុំឲ្យកើតមានឡើងចូលក្នុងសហគមន៍ ជាពិសេសព្រឹត្តិការណ៍២០កុម្ភៈ កុំឲ្យបន្តកើនឡើងនៅសហគមន៍បន្តទៀត ។

មានប្រសាសន៍ណែនាំដល់កងកម្លាំងឈរជើងប្រចាំការនៅព្រំប្រទល់នាឱកាសនោះដែរ លោកអភិបាលខេត្ត បានថ្លែងថា ការចុះពិនិត្យនេះ គឺក្នុងគោលបំណងបង្កើនការរឹតបន្តឹងលើការត្រួតពិនិត្យ និងការគ្រប់គ្រងទីតាំងក្នុងគោលដៅនីមួយៗធានាបាននូវប្រសិទ្ធភាពនៃការចូលរួមប្រយុទ្ធប្រឆាំងបង្ការទប់ស្កាត់ជាមួយរាជរដ្ឋាភិបាល និងអនុវត្តនូវវិធានការ និងសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល។ ហើយលោកក៏សូមសំដែងការកោតសរសើរ និងលើកទឹកចិត្តចំពោះ គណៈកម្មាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខេត្ត និងស្រុក ព្រមទាំងមន្ត្រី និងកងកម្លាំង ជាពិសេសលោកគ្រូពេទ្យ ដែលជាកម្លាំងជួរមុខក្នុងគោលដៅទាំងអស់ ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងបេសកកម្មនេះ។
ក្នុងឱកាសចុះត្រួតពិនិត្យនោះដែរ លោកអភិបាលខេត្តតាកែវ ក៏បានឧបត្ថម្ភនូវថវិកាមួយចំនួន ដល់អាជ្ញាធរ និងកងកម្លាំងឈរជើងប្រចាំការនៅតាមគោលដៅសំខាន់ៗ នីមួយៗផងដែរ៕
អត្ថបទ ៖ វីរៈ



-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


