ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន៖ ផែនការចាក់វ៉ាក់សាំងរបស់កម្ពុជា ធ្វើឡើងដោយគ្មានការរើសអើងនិន្នាការនយោបាយ
កម្ពុជាមានផែនការចាក់វ៉ាក់សាំងជាក់លាក់ ដោយមានរបៀបរៀបរយមានការកំណត់ការអញ្ជើញច្បាស់លាស់ និងដោយគ្មានការរើសអើងសម្រាប់និន្នាការនយោបាយឡើយ។ នេះបើតាមប្រសាន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា មកដល់ពេលនេះ វ៉ាក់សាំង AstraZeneca នៅសល់ប្រមាណ១១១ ៤០០ដូស ដែលអាចចាក់ជូនប្រជាពលរដ្ឋបានចំនួន៥៥ ៧០០នាក់បន្ថែមទៀត។ វ៉ាក់សាំង Sinovac នឹងមកដល់កម្ពុជាជាថ្មីទៀតនៅថ្ងៃទី២៦ ខែមិនា ខាងមុខ ហើយជាវ៉ាក់សាំង ដែលកម្ពុជាយើងបានទិញចំនួន១ លាន៥ សែនដូស។ ក្រៅពីវ៉ាក់សាំងដែលនឹងមកដល់នាពេលខាងមុខនេះ យើងក៏នៅមានវ៉ាក់សាំងដែលនៅសល់ជាវ៉ាក់សាំង Sinopharm ចំនួន៤០ម៉ឺនដូសទៀត។
ជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យគណៈកម្មការចាក់វ៉ាក់សាំងដែលមានលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ជាប្រធាន ដំណើរការចាក់វ៉ាក់សាំងដោយផ្ដល់អាទិភាព ចាក់ជូនប្រជាពលរដ្ឋដែលមានអាយុ៦០ ឆ្នាំឡើង នៅរាជធានីភ្នំពេញ ដែលជាតំបន់រាតត្បាតច្រើន។

មិនតែប៉ុណ្ណោះ សម្តេចបានស្នើឲ្យលោកស្រវេជ្ជបណ្ឌិត ឱ វណ្ណឌីន និងលោក ឃួង ស្រេង ធ្វើយុទ្ធនាការចាក់វ៉ាក់សាំង រយៈពេល១៥ ថ្ងៃ ជូនពលរដ្ឋដែលមានអាយុ៦០ឆ្នាំឡើង នៅរាជធានីភ្នំពេញ ហើយមណ្ឌលចាក់វ៉ាក់សាំង ត្រូវតែធ្វើនៅតាមខណ្ឌ ដែលងាយស្រួលដល់ប្រជាពលរដ្ឋ ដែលត្រូវធ្វើដំណើមកទទួលវ៉ាក់សាំង តែហាមឃាត់មិនឲ្យចាក់ដល់មនុស្ស ដែលអាយុក្រោម៦០ឆ្នាំនោះទេ។
សម្ដេចបានស្នើឲ្យលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជ្រើសរើសកន្លែង ដែលយ៉ាងហោចណាស់ក្នុងមួយខណ្ឌ ត្រូវមានមួយកន្លែង ដើម្បីចៀសវាងការប្រមូលផ្ដុំ ដែលនាំឲ្យមានហានិភ័យ នៃការចម្លងមេរោគ។ សម្ដេចបានប្រាប់ឲ្យអ្នកពាក់ព័ន្ធ ត្រូវខិតខំធ្វើការងារនេះក្នុងរយៈពេល១៥ថ្ងៃ ដោយចាប់ពីពេលដែលរៀបចំរួច ហើយមនុស្ស ដែលត្រូវមកចាក់ គឺត្រូវមានការកោះអញ្ជើញពីសំណាក់អាជ្ញាធរ មិនត្រូវឲ្យមានការអង្គុយរង់ចាំអត់បាយអត់ទឹក ដូចពេលកន្លងទៅនោះទេ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ដែរថា នៅកម្ពុជា វ៉ាក់សាំងទាំងពីរប្រភេទ ទាំងវាក់សាំងAstraZeneca និងវាក់សាំង Sinopharm មិនបានបង្កហានិភ័យណាមួយ ដូចការលើកឡើងនៅក្នុងបណ្ដាប្រទេសអឺរ៉ុបនោះទេ។ ជាមួយគ្នានោះសម្តេច ក៏បានសុំចិត្តពីប្រជាពលរដ្ឋឲ្យបន្តការចូលរួម ដើម្បីបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈនេះឲ្យបានឆាប់។
នៅមិនដល់មួយខែទៀតទេ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនឹងចូលមកដល់ ហើយការរីករាលដាលនៃជំងឺកូវីដ១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅតាមបណ្ដាខេត្តមួយចំនួននៅមិនទាន់ធូរស្បើយនៅឡើយ។ ដូច្នេះត្រូវចូលរួមអនុវត្តវិធានការ៣កុំ ៣ការពារបន្តទៀត បើទោះបីជាអ្នកធ្លាប់ចាក់វ៉ាក់សាំងចំនួនពីរលើករួចមកហើយក៏ដោយ ក៏មិនត្រូវធ្វេសប្រហែសដែរ ត្រូវបន្តអនុវត្តវិធានការបន្តទៀត។ ពីព្រោះវាក់សាំងមិនអាចអាចជួយទាំងស្រុងបានឡើយ គ្រាន់តែបាទជួយកាត់បន្ថយការឆ្លងតែងប៉ុណ្ណោះ ប៉ុន្តែបើមានការធ្វេសប្រហែសជំងឺនេះនៅតែឆ្លងដដែល៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


