ព័ត៌មានជាតិ
មន្រ្តី ប.ស.ស ចុះផ្សព្វផ្សាយពីសារប្រយោជន៍នៃប័ណ្ណ ប.ស.ស ដល់កម្មករ-និយោជិត
សាខា ប.ស.ស ខេត្តក្រចេះ បានចុះផ្សព្វផ្សាយអំពីគោលនយោបាយសន្តិសុខសង្គម ជូនដល់ម្ចាស់ក្រុមហ៊ុន កម្មករ និងនិយោជិត ដែលកំពុងបម្រើការងារនៅក្នុងក្រុមហ៊ុនស្វីសរីសសល៍ (Cambodia) ស្ថិតក្នុងឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ នាថ្ងៃទី ៥ ខែ កុម្ភៈ ឆ្នាំ២០២៥។

តាមការឲ្យដឹងពី លោក ហេ សុខសាយ ប្រធានសាខាបានឲ្យដឹងថា ដោយអនុវត្តនូវយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១ មុំទី ៤ និងកម្មវិធីទី១ នៃយុទ្ធសាស្ត្រអាទិភាពរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ព្រមទាំងមានការស្នើសុំពីម្ចាស់ក្រុមហ៊ុន និងស្របតាមផែនការសកម្មភាពនោះ ក្រុមការងារ ប.ស.ស សាខាខេត្តក្រចេះ បានចុះដល់ក្រុមហ៊ុនដើម្បីធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយ របបសន្តិសុខសង្គម និងធ្វើប័ណ្ណ ប.ស.ស ជូនដល់កម្មករនិយោជិត ប្រមាណចំនួន ២០០នាក់។
លោក បានជម្រាបជូនដំណឹងដល់ម្ចាស់ក្រុមហ៊ុន កម្មករ និងនិយោជិត ឲ្យយល់កាន់តែច្បាស់អំពីគោលនយោបាយរបស់ ប.ស.ស នៃក្រសួងការងារ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខមាលភាពរបស់ប្រជាពលរដ្ឋ និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

ជាមួយគ្នានេះ លោក ហេ សុខសាយ ក៏បានបញ្ជាក់ច្បាស់អំពីអត្ថប្រយោជន៍ ដែលបងប្អូនកម្មករ-និយោជិត ត្រូវទទួលបាន ដូចជា៖ របបហានិភ័យការងារ -របបថែទាំសុខភាព និងរបបប្រាក់សោធន (ប្រាក់រ៉ឺត្រែតជាដើម) ។
លោក បានបន្ថែមថា៖ បងប្អូនកម្មករ-និយោជិត ទទួលបានអត្ថប្រយោជន៍ជាច្រើនពី ប.ស.ស និងរាជរដ្ឋាភិបាល ទាំងពេលបច្ចុប្បន្ននិងពេលអនាគត រហូតដល់មរណភាព ។
ជាងនេះទៅទៀត លោក ក៏បានស្នើរសុំឲ្យម្ចាស់ក្រុមហ៊ុន ត្រូវជម្រុញចែតចែង និងសម្របសម្រួលដល់បងប្អូនកម្មករ-នយោជិត ក្នុងការចុះឈ្មោះស្នើរសុំប័ណ្ណ ប.ស.ស. ដើម្បីទទួលបានអត្ថប្រយោជន៍ និងការធានារ៉ាប់រងលើហានីភ័យការងារឲ្យបានគ្រប់ៗគ្នា៕

អត្ថបទ៖ ប្រុញ វិធិន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ