ព័ត៌មានជាតិ
ឃុំជ្រោយបន្ទាយ កែលម្អផ្លូវក្រាលគ្រួសក្រហម ជាផ្លូវកៅស៊ូប្រវែង ៥ ០០០ ម៉ែត្រ ភ្ជាប់ទៅស្ពានថ្មីឆ្លងទន្លេមេគង្គខេត្តក្រចេះ
ផ្លូវលំក្រាលគ្រួសក្រហម ១ ខ្សែ ប្រវែង ៥ ០០០ ម៉ែត្រ នៅក្នុងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បាននឹងកំពុងឈូសឆាយបើកមុខផ្លូវប្រវែង ១៤ ម៉ែត្រ ដើម្បីកែលម្អពីផ្លូវក្រាលគ្រួសក្រហម ទៅជាផ្លូវក្រាលកៅស៊ូ ដែលជាផ្លូវតភ្ជាប់ទៅគល់ស្ពានឆ្លងទន្លេមេគង្គនៅត្រើយខាងលិច។

តាមការឲ្យដឹងពី លោក ប៉ិច ងួនស្រ៊ឺ មេឃុំជ្រោយបន្ទាយបានឲ្យដឹងថា នៅឆ្នាំ២០២៥នេះ ឃុំទទួលបានគម្រោងកែលម្អការតភ្ជាប់បណ្ដាញផ្លូវថ្នល់ពីផ្លូវក្រាលគ្រួសក្រហម ទៅជាផ្លូវក្រាលកៅស៊ូ ដែលមានប្រវែង ៥ ០០០ ម៉ែត្រ និងទទឹង ៨ ម៉ែត្រ នឹងចាប់ផ្ដើមនៅដើមខែកុម្ភ ឆ្នាំ២០២៥ នេះ ដែលជាគម្រោងរបស់ថ្នាក់ជាតិ និងអនុវត្តស្ថាបនាកសាងដោយ កងវិស្វកម្ម សម្ដេច ជាស៊ីម។


លោកបានបញ្ជាក់ថា វឌ្ឍនភាពឃុំជ្រោយបន្ទាយក្នុងអាណត្តិទី ៧ នេះ សម្រេចបានសមិទ្ធផលជាច្រើនដូចជា គម្រោងថ្នាក់ជាតិ ទទួលបានផ្លូវក្រាលកៅស៊ូ ១ ខ្សែ ដោយនៅឆ្នាំ២០២៤ ប្រវែង ៣ ០០០ ម៉ែត្រ និងឆ្នាំ២០២៥នេះ ប្រវែង ៥ ០០០ ម៉ែត្របន្ថែមទៀត សរុបប្រវែង ៨ ០០០ម៉ែត្រ ប្រែក្លាយជាផ្លូវជាតិលេខ ២៧៩ តភ្ជាប់រវាងឃុំសោប និងជ្រោយបន្ទាយ ស្ថិតក្នុងស្រុកព្រែកប្រសព្វ។

លោក ប៉ិច ងួនស្រ៊ឺ មេឃុំជ្រោយបន្ទាយ
ដោយឡែកថវិកាមូលនិធិឃុំសង្កាត់ យកមកអភិវឌ្ឍន៍នៅក្នុងឃុំក៏សម្រេចបានសមិទ្ធផលច្រើនផងដែរ ទី១ ផ្តោតសំខាន់ធ្វើផ្លូវ បេតុង និងទី២ ធ្វើផ្លូវគ្រួសក្រហម ដោយសារឃុំនេះមានផ្ទៃដីធំ និងមាន ១២ភូមិ។ ប្រសិនបើធ្វើផ្លូវបេតុង ឬផ្លូវកៅស៊ូទាំងអស់ គឺមិនងាយបានតភ្ជាប់រវាងពីភូមិមួយទៅភូមិមួយ ដូច្នេះទើបគណកម្មការឃុំ ក៏បានបែងចែកកញ្ចប់មូលនិធិឃុំជា ២ កញ្ចប់ គឺ ១កញ្ចប់ ធ្វើផ្លូវបេតុង និងមួយកញ្ចប់ទៀត ធ្វើផ្លូវក្រាលគ្រួសក្រហម ដើម្បីតភ្ជាប់ពីភូមិមួយទៅភូមិមួយ ប្រជាពលរដ្ឋងាយស្រួលមកទទួលសេវា។

ពលរដ្ឋឈ្មោះ អ៊ំ សាន់ ណាគី អាយុ ៧២ឆ្នាំ រស់នៅភូមិរកាធំ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានសម្ដែងការសប្បាយចិត្ត និងបានឲ្យដឹងថា ចាប់តាំងពីឃើញមានការត្រួសត្រាយអភិវឌ្ឍន៍ផ្លូវមក ទី១ គឺអរខ្លាំងមែនទែន ដោយការរង់ចាំរបស់ប្រជាពលរដ្ឋ គឺយូរឆ្នាំមកហើយ ព្រោះតំបន់នេះពីដើមគេហៅថាតំបន់ជនបទ ប៉ុន្តែរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ រាជរដ្ឋាភិបាលធ្វើការអភិវឌ្ឍន៍ជាជំហានៗបានមកដល់ខេត្តក្រចេះ ដល់ឃុំជ្រោយបន្ទាយ ជាពិសេស ការកសាងស្ពានឆ្លងទន្លេមេគង្គ៕


អត្ថបទ ប្រុញ វិធិន
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១៧ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


