ព័ត៌មានជាតិ
ពិព័រណ៍រូបភាពស្តីពីសកម្មភាពដោះមីន និងសង្គ្រាមនៅកម្ពុជា ដាក់តាំងបង្ហាញនៅជប៉ុន
ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ សិក្ខាកាមចំនួន ៤រូប ដែលអង្គភាពស៊ីម៉ាក់ បានចាត់បញ្ជូនទៅប្រទេសជប៉ុនកាលពីពាក់កណ្តាលខែមករា ឆ្នាំ២០២៥ កន្លងទៅនេះ បានធ្វើការតាំងពិព័រណ៍ស្នាដៃរបស់ខ្លួនបន្ទាប់ពីទទួលបានការបណ្តុះបណ្តាលនៅខេត្តអូគីណាវ៉ា ប្រទេសជប៉ុនអស់រយៈពេលជិត១ខែ។

មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា – CMAC បានឱ្យដឹងថា ការតាំងពិព័រណ៌មិនអចិន្ត្រៃយ៍បែបរូបថតនេះគឺស្តីពី “ប្រវត្តិសង្រ្គាមសម័យទំនើប និងការស្វែងរកសន្តិភាពតាមរយៈការបោសសម្អាតមីននៅប្រទេសកម្ពុជា”ដោយមានការចូលរួមកាត់ខ្សែបូពីតំណាងអង្គភាពស៊ីម៉ាក់ លោក ផាត ភារៈ ប្រធាននាយកដ្ឋានកណ្តាល និងជាប្រធានខុទ្ទកាល័យ រួមជាមួយតំណាងសាលាខេត្តអូគីណាវ៉ា ប្រធានសារមន្ទីរសន្តិភាពអ៉ូគីណាវ៉ា តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំអូគីណាវ៉ា និងប្រធានមជ្ឈមណ្ឌលជំនួយសន្តិភាព (OPAC) ផងដែរ។
ពិព័រណ៍រូបភាពនេះ បានតាំងបង្ហាញពីព្រឹត្តិការណ៍សង្រ្គាមជាង ៣ ទស្សវត្សនៅកម្ពុជា និងបញ្ហាគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្រ្គាមជាច្រើនលានគ្រាប់ត្រូវបានបន្សល់ទុក ដោយសារមរតកសសង្គ្រាម ក៏ដូចជាតាំងបង្ហាញពីសកម្មភាពបោសសម្អាតមីនរបស់ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ដែលបាននឹងកំពុងបានដើរតួរនាទីយ៉ាងសំខាន់ក្នុងការបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្រ្គាម និងការរំដោះដីសុវត្ថិភាពជូនប្រជាពលរដ្ឋចាប់តាំងពីឆ្នាំ១៩៩២។

ជប៉ុន គឺជាប្រទេសមួយក្នុងចំណោមប្រទេសផ្សេងទៀត ដែលបានផ្តល់ជំនួយដល់កម្ពុជាក្នុងការបោសសម្អាតមីន។ កាលពីថ្ងៃទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០២៥ ជប៉ុន បានផ្តល់ជំនួយឥតសំណងបន្ថែមប្រមាណ ១,៣ លានដុល្លារ ដល់ អង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) សម្រាប់បោសសម្អាតគ្រាប់មីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងគ្រាប់បែកចង្កោម នៅខេត្តបន្ទាយមានជ័យ និងស្ទឹងត្រែង៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ