ព័ត៌មានជាតិ
តាកែវ កណ្តាល និងសៀមរាប សាងសង់បង្គោលអង់តែនទូរសព្ទបន្ថែមបាន ១៩២ ក្នុងផែនការ ៣៩៤ បង្គោល
រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានគូសបញ្ជាក់ថា ខេត្តគោលដៅចំនួន ៣ មានខេត្តតាកែវ កណ្តាល និងសៀមរាប បានជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ រួមមានការសាងសង់បង្គោលអង់តែនទូរសព្ទបន្ថែម ដើម្បីពង្រីកវិសាលភាពការប្រើប្រាស់ឲ្យសមស្របតាមតម្រូវការ និងស្របតាមនិន្នាការនៃកំណើនសេដ្ឋកិច្ចជាតិ។

ថ្លែងនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងាររយៈពេល ៥ ឆ្នាំរបស់ក្រសួងប្រៃសណីយនិងទូរគមនាគមន៍ រដ្ឋមន្រ្តីក្រសួងប្រៃសណីយ និងទូរគមនាគមន៍បានគូសបញ្ចាក់ថា ក្រសួងកំពុងជំរុញការអនុវត្តផែនការសាងសង់បង្គោលអង់តែនទូរសព្ទបន្ថែមឲ្យបានចំនួន ៣ ៦៧៤ ជាមួយចំនួនស្ថានីយអង់តែនសរុប ៦ ៣៥៥ ត្រឹមឆ្នាំ ២០២៧ ខណៈបច្ចុប្បន្នបង្គោលអង់តែនកំពុងដាក់ឲ្យដំណើរការទូទាំងប្រទេសមានសរុប ១១ ៥១១ បង្គោល។
ថ្លែងនាឱកាសនោះ លោករដ្ឋមន្រ្តីក៏បានបង្ហាញពីវឌ្ឍនភាព នៃការជំរុញការសាងសង់បង្គោលអង់តែនទូរសព្ទនៅតាមរាជធានីខេត្ត ដោយនៅរាជធានីភ្នំពេញបានសាងសង់បង្គោលអង់តែនទូរសព្ទបន្ថែមបានចំនួន ៤១៦ ក្នុងផែនការ ១ ០០០ បង្គោល។ នៅខេត្តគោលដៅចំនួន ៣ មានខេត្តតាកែវ ខេត្តកណ្តាល និងខេត្តសៀមរាប បានសាងសង់បង្គោលអង់តែនទូរសព្ទបន្ថែមបានចំនួន ១៩២ ក្នុងផែនការ ៣៩៤ បង្គោល និងកំពុងបន្តសាងសង់បន្ថែមទៀតនៅតាមទីរួមខេត្ត ទីរួមស្រុក និងតំបន់ប្រជុំជនព្រមទាំងនៅតាមតំបន់ទេសចរដាច់ស្រយាល។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តីក៏លើកឡើងបញ្ហាប្រឈម ខណៈការជំរុញឱ្យមានការវិនិយោគសាងសង់ស្ថានីយអង់តនថ្មីៗបន្ថែមទៀតនៅតាមបុរី តាមបណ្តាខណ្ឌទាំង ១៤ ក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត ខ្វះកិច្ចសហការក្នុងការផ្ដល់ទីតាំងសម្រាប់សាងសង់ស្ថានីយអង់តែន និងការតវ៉ារារាំងមិនឱ្យសាងសង់ ដោយមានការយល់ខុសអំពីផលប៉ះពាល់សុខភាពដែលបណ្តាលមកពីស្ថានីយអង់តែនជាដើម។
បើតាមលោករដ្ឋមន្រ្តី សព្វថ្ងៃនេះសេវាទូរសព្ទបានគ្រប់ដណ្ដប់ប្រមាណ ៨០% នៅទូទាំងប្រទេស ហើយក្រសួងក៏កំពុងបន្តយកចិត្តទុកដាក់ក្នុងការពង្រឹងទាំងគុណភាព ទាំងសេវាប្រើប្រាស់ឱ្យបានល្អប្រសើរ ខណៈដែលក្រសួងដាក់ផែនការឆ្នាំ ២០២៧ នឹងពង្រីកសេវាទូរសព្ទគ្រប់ដណ្ដប់ឲ្យបានទូទាំងប្រទេសកម្ពុជា៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ