ព័ត៌មានជាតិ
រដ្ឋមន្រ្តីបរិស្ថាន ផ្តាំប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីថ្មី ត្រូវខិតខំបង្ក្រាបអ្នកបំផ្លាញធនធានធម្មជាតិ
រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានណែនាំដល់ប្រធាមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី ថ្មី ត្រូវយកចិត្តទុកដាក់បង្ក្រាបអ្នកបំផ្លាញធនធានធម្មជាតិឱ្យបាន និងថា «ត្រូវសហការជាមន្ទីរអង្គភាពពាក់ព័ន្ធនៅក្នុងខេត្តឲ្យបានល្អ ប្រយ័ត្នចោរចូលផ្ទះដោយមិនដឹងខ្លួន»។

លោកផ្តាំបែបនេះ ក្នុងន័យឲ្យប្រធានមន្ទីរបរិស្ថានថ្មី ត្រូវសហការជាមួយ តាមបណ្ដាមន្ទីរ អាជ្ញាធរស្ថាប័នអង្គភាពពាក់ព័ន្ធជុំវិញខេត្ត ខ្លាចមានជនខិលខូចចូលកាប់ទន្ទ្រាន ក្នុងដែនជម្រកព្រៃឈើធនធានធម្មជាតិដោយមិនដឹងខ្លួន ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ការលើកឡើងនេះ នៅក្នុងពិធីបើកប្រកាសចូលកាន់ដំណែងរបស់លោក ហាស់ វិបុល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីថ្មី នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ជំនួសលោក ឆៅ ប៊ុនធឿន ដែលត្រូវផ្លាស់ប្តូរទៅទីស្តីការក្រសួងបរិស្ថាននាពេលកន្លងមក។
ក្នុងពិធីចូលកាន់ដំណែងនេះ លោករដ្ឋមន្ត្រីថា នៅពេលខាងមុខក្រសួងបរិស្ថាននឹងផ្តល់រថយន្តមួយគ្រឿងមកឲ្យមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដើម្បីបើកដើរប្រមូលសំរាម នៅក្នុងទីរួមខេត្តក៏ដូចជាតំបន់ផ្សេងៗឲ្យបានស្អាត ជានិច្ច។ បន្ថែមពីនេះ លោកថា ក្នុងនាមប្រធានមន្ទីរបរិស្ថានត្រូវតែអនុវត្តឱ្យបានម៉ឺងម៉ាត់នូវ បទបញ្ជាថ្នាក់លើ ក៏ដូចជាតាមបង្ក្រាប ជនខិលខូចបំផ្លិចបំផ្លាញធានធម្មជាតិនៅក្នុងខេត្តមណ្ឌលគិរី គឺបង្រ្កាបឲ្យបាន១០០% ប្រយ័ត្នចោរចូលផ្ទះដោយមិនដឹងខ្លួន។
លោករដ្ឋមន្ត្រី ក៏បានបញ្ជាក់ទៀតថា ក្នុងប្រតិបត្តិការ ចុះល្បាតតាមដែនជម្រកសត្វព្រៃ ទាំង៥ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី បើមានការចាំបាច់ខ្លាំង ក្រសួងនឹងផ្ដល់ដ្រូនចំនួន១០គ្រឿង ដើម្បីថតទីតាំងសកម្មភាពផ្សេងៗនៅក្នុងដែនធនធានធម្មជាតិក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ដើម្បីឈានទៅដល់ការឃាត់ខ្លួនជនបង្កមកផ្ដន្ទាទោសតាមផ្លូវច្បាប់ផងដែរ។ លោកថា បើមានជនខិលខូចបំផ្លិចបំផ្លាញធានធម្មជាតិនៅក្នុងដែនជម្រកទសត្វព្រៃទាំង៥ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ត្រូវបង្រ្កាបឲ្យខានតែបាន ហើយបើមានចោរចូលផ្ទះហើយ លោកមិនជឿថាចាប់ចោរមិនបាននោះទេ។

ជាមួយគ្នានេះក្នុងឱកាសនោះ លោក ហាស់ វិបុល ដែលទើបតែចូលកាន់តួនាទីជាប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ក៏បានធ្វើការប្ដេជ្ញាចិត្តយ៉ាងខ្ពង់ ជូនប្រមុខរាជរដ្ឋាភិបាល ជាពិសេស លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថា ថា នឹងចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែស្និទ្ធស្នាលរវាងក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តមណ្ឌលគិរី ក៏ដូចជាអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធដើម្បីបន្តយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក យុទ្ធនាការកម្ពុជាស្អាត ខ្មែរធ្វើបាន យុទ្ធនាការពន្លកបៃតង និងយុទ្ធនាការសម្អាតផ្លូវជាតិ។ លោកបន្តថា លោកនឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នតុលាការអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធអង្គការដៃគូអភិវឌ្ឍន៍ ប្រជាសហគមន៍និងប្រជាពលរដ្ឋទាំងអស់ អំពីការអនុវត្តច្បាប់១០០% របស់មន្ត្រីអនុវត្តច្បាប់ ក្នុងតំបន់ការពារធនធានធម្មជាតិដែនជម្រកសត្វព្រៃទាំង៥ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី។
ប្រធានបរិស្ថានថ្មីរូបនេះ បានអះអាងថា បន្តផ្សព្វផ្សាយ ក្រមបរិស្ថាន និងធនធានធម្មជាតិលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យបរិស្ថានការអភិរក្សជីវៈចម្រុះ និងកិច្ចគាំពារបរិស្ថានដើម្បីជំរុញដល់ការចូលរួមអនុវត្តវិធានការច្បាប់មួយរយភាគរយឲ្យបានពេញលេញសំដៅដល់ការរស់នៅប្រកបដោយភាពសុខសាន្តក្រោមដំបូលនៃសន្តិភាព៕
អត្ថបទ៖ រៀ សុខហេង


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


