Connect with us

ព័ត៌មានជាតិ

ប្រធានាធិបតីហ្វីលីពីនអរគុណកម្ពុជាដែលបានដោះលែងជនជាតិហ្វីលីពីន១៣នាក់

បានផុស

នៅ

ប្រធានាធិបតីប្រទេសហ្វីលីពីនលោក Ferdinand Marcos Jr. បាន​ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានជួយសម្រួលការដោះលែងស្ដ្រីពរពោះជំនួសជាតិហ្វីលីពីន១៣នាក់កាលពីចុងឆ្នាំ២០២៤កន្លងទៅ។

លោក Marcos ថ្លែងក្នុងសន្នីសិទសារព័ត៌មានជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នៅវិមានប្រធានាធិបតីហ្វីលីពីនថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះថាលោកសូមអរគុណដ៏ខ្ពង់ខ្ពស់ថ្វាយព្រះមហាក្សត្រកម្ពុជាចំពោះការលើកលែងទោសនេះ។

លោកថា៖ «ពួកយើងសូមអរគុណដល់រដ្ឋាភិបាលកម្ពុជាសម្រាប់សុវត្ថិភាព និងសុខមាលរបស់ពួកគេ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកថានេះគឺស្ថិតក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដែលបានការពារសហគមន៍ជនជាតិហ្វីលីពីនពីឧក្រិដ្ឋជន។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថាឆ្នាំនេះជាខួប៦៨ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-ហ្វីលីពីន ដែលបានកសាងកាន់តែរឹងមាំក្នុងកិច្ចសហប្រតិបតិ្តការរបស់ប្រទេសទាំងពីរ។

គួរឱ្យដឹងថា​ស្ត្រីជនជាតិហ្វីលីពីនចំនួន១៣នាក់ដែលកំពុងពរពោះពី១ខែ ដល់៧ខែ ត្រូវបានចាប់ខ្លួនក្នុងពេលដែលសមត្ថកិច្ចឆ្មក់ចូលផ្ទះវីឡាមួយកន្លែងក្នុងស្រុកមុខកំពូលខេត្តកណ្ដាល។ ក្រោយចាប់ខ្លួនតុលាការខេត្តកណ្ដាលនៅដើមខែធ្នូ ឆ្នាំ២០២៤ បានសម្រេចផ្ដន្ទាទោសពីបទប៉ុនប៉ងជួញដូរមនុស្សឆ្លងដែនជាប់ពន្ធនាគារចំនួន៤ឆ្នាំ ។

ទោះជាយ៉ាងណាតាមរយៈការសម្របសម្រួលពីប្រទេសទាំងពីរ ស្រ្តីទាំង១៣នាក់ត្រូវបានអាជ្ញាធរកម្ពុជាសម្រេចបញ្ជូនត្រលប់ទៅប្រទេសកំណើតរបស់ពួកគេវិញនៅថ្ងៃតី២៦ ខែធ្នូ ឆ្នាំ២០២៤ ក្រោយមានការលើកលែងទោសពីព្រះមហាក្សត្រកម្ពុជា៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម