ព័ត៌មានជាតិ
អង្គរសង្ក្រាន្តនឹងរៀបចំឡើងពីថ្ងៃទី១៤-១៦ ខែមេសា នៅបរិវេណអង្គរវត្ត និងសួនព្រះរាជដំណាក់, ក្រុមការងារផ្ដើមបែងចែកតួនាទី វិន័យ
ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គ្រោងនឹងធ្វេីនៅទឹកដីខេត្តសៀមរាប បរិវេណប្រាសាទអង្គរវត្ត និងសួនព្រះរាជដំណាក់ ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែមេសា ឆ្នាំ២០២៥ខាងមុខ។ នេះបើតាមការឱ្យដឹងដោយ លោក គួច វែងស៊្រុន រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាសមាជិកជាន់ខ្ពស់នៃសហភាពសហព័ន្ធយុវជនកម្ពុជា តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ។

នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ លោក គួច វែងស៊្រុន បានដឹកនាំក្រុមការងារប្រតិបត្តិបានជួបជុំគ្នា ផ្សព្វផ្សាយពីគោលបំណង គោលការណ៍ប្រតិបត្តិ អ្វីដែលត្រូវត្រៀម ក្រមវិន័យ និងការបែងចែកតួនាទី និងភារកិច្ចជាបឋម ដេីម្បីនឹងយកទៅសហការ និងអនុវត្តសម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ ឱ្យទទួលបានជោគជ័យនាពេលខាងមុខ។

លោក អះអាងថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅតែជាព្រឹត្តិការណ៍ដ៏មានប្រជាប្រិយភាព លេីកកម្ពស់វប្បធម៌ ប្រពៃណី និងការជួបជុំរបស់មហាគ្រួសារខ្មែរដ៏ទាក់ទាញ។ ក្នុងនោះយុវជនជាច្រេីននាក់ទាំងធ្លាប់ចូលរួម និងថ្មីបានបន្តស្ម័គ្រចិត្តចូលរួមក្លាយជាចំណែកមួយក្នុងការបម្រើបេសកកម្ម និងជួយសម្របសម្រួលទៅតាមតួនាទី និងភារកិច្ចដែលប្រគល់ជូន ប្រកបដោយឆន្ទ: និងមនសិកាដោយតម្កល់ស្នាមញញឹមមហាគ្រួសារខ្មែរជាគោល។

គួរឱ្យដឹងថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ត្រូវបានផ្ដួចផ្ដើមរៀបចំឡើងជាផ្ទាំងទស្សនីយភាពវប្បធម៌ទ្រង់ទ្រាយធំជាលើកដំបូងនៅក្នុងឆ្នាំ២០១៣ លើទឹកដីអង្គរនៃខេត្តសៀមរាប ដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្នុងគោលបំណងប្រមូលផ្តុំយុវជន និងសាធារណជន ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាមហាគ្រួសារខ្មែរតែមួយ រម្លឹក និងធ្វើឱ្យរស់រវើកឡើងនៃមរតកបេតិកភណ្ឌអរូបីខ្មែរ ចូលរួមថែរក្សា និងអភិវឌ្ឍន៍វប្បធម៌ជាតិ និងលើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិផ្តល់ឱកាសដល់យុវជន ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានសិក្សាអំពីកិត្តិនាម ភាពចម្រុះនៃវប្បធម៌ អរិយធម៌ ប្រពៃណី និងសាសនា។

ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានរៀបចំខួបលើកទី១០ របស់ខ្លួននៅក្នុងឆ្នាំ២០២៣ ជាមួយនឹងទស្សនីយភាពជាច្រើន និងការបំបែកកំណត់ត្រាពិភពលោកនៃការបត់បេះដូងក្រដាសចំនួនច្រើនជាងគេ។ ចំណែកឆ្នាំ២០២៤ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តមិនបានរៀបចំឡើយ ដោយទុកឱ្យតាមបណ្ដារាជធានីខេត្តរៀបចំព្រឹត្តិការណ៍សង្ក្រាន្តវិញម្ដង។ ជុំវិញការមិនរៀបចំនេះ សាធារណៈមតិ បានបង្ហាញអារម្មណ៍មិនសប្បាយរីករាយ និងចង់ឱ្យមានការរៀបចំឡើងវិញនៅឆ្នាំបន្ទាប់ ក៏ដូចជាឱ្យស្នើដាក់បញ្ជូលមហាសង្ក្រាន្តទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក។

ជុំវិញបញ្ហាខកខាន មិនបានរៀបចំនៅឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យរៀបចំអង្គរសង្ក្រាន្តឆ្នាំ២០២៥ និងសង្ក្រាន្តតាមបណ្ដាខេត្តនានាឡើងវិញ៕
ដោយ៖ ង៉ិល ណារ៉ាត់


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


