ព័ត៌មានជាតិ
អភិបាលរាជធានី អំពាវនាវអ្នកដើរលេងកម្សាន្តផ្លូវថ្មើរជើង Walk Street នាំគ្នាទៅអានសៀវភៅនៅបណ្ណាល័យចល័ត
កាលពីថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៥ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអំពាវនាវឱ្យអ្នកដើរលេងកម្សាន្តនៅផ្លូវថ្មើរជើង Walk Street នាំគ្នាទៅអានសៀវភៅនៅបណ្ណាល័យចល័ត ដែលបានរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ គឺការអានសៀវភៅ ដើម្បីបំណិន នៃការចេះដឹងបន្ថែមទៀតនូវវប្បធម៌ជាតិ អានច្រើន ចេះច្រើន អានច្រើន រីកចម្រើនចំណេះដឹង។

ជាមួយនេះ លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងដែរថា សម្រាប់ផ្លូវថ្មើរជើង Walk Street នាសប្ដាហ៍ទី ៣ ក្នុងរាត្រីថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំស្តង់ទំនិញ និងការកម្សាន្តនានាបន្ថែម ទៅតាមការចង្អុលបង្ហាញរបស់ លោកអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលក្នុងនោះ រួមមានការ រៀបចំការដាក់តាំងលក់ផលិតផល ឈុតឆាកសម្តែង សិល្បៈ បណ្ណាល័យចល័ត ដើម្បីបង្កើនការទាក់ទាញ និងផ្តល់ភាពសប្បាយរីករាយបន្ថែមទៀតជូនសាធារណជន។

លោកស្រី ដោ សម្ផស្ស បានបន្តថា ផ្លូវថ្មើរជើង Walk Street នៅសប្ដាហ៍ទី ៣ នេះ មានការតាំងលក់វត្ថុអនុស្សាវរីយ៍ នៅលើសួនច្បារតាមបណ្តោយមាត់ទន្លេ ដូចជា ការគូសគំនូរយកភ្លាម ការកាច់ប៉ោងៗ ការសម្តែងតន្ត្រីបុរាណ, មហោរី និងរបាំប្រពៃណី របស់មន្ទីរវប្បធម៌ វិចិត្រសិល្បៈ រាជធានីភ្នំពេញ រៀបចំបណ្ណាល័យចល័ត សម្រាប់អានសៀវភៅ គូសគំនូរ និង ផាត់ពណ៌ជាដើម។

ទន្ទឹមនេះ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង បានសម្រេចរៀបចំកែសម្រួលតម្រាយខ្សែរត់ និងបន្ថែមម៉ោងប្រតិបត្តិការរបស់រថយន្តក្រុងចំនួន ៣ ខ្សែ ដើម្បីគាំទ្រដល់គម្រោងផ្លូវថ្មើរជើង ចាប់ពីចុងសប្ដាហ៍នេះតទៅ។ បន្ថែមពីនេះ សមាគមត្រីចក្រយានកម្ពុជា បានរៀបចំដាក់ស៊ីក្លូសរុបក្នុងមួយថ្ងៃចំនួន ១០ គ្រឿង ដើម្បីផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរទស្សនាកម្សាន្តតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ដោយបានកំណត់គោលដៅឈរ ជើងរៀងៗ ខ្លួន។

គួរបញ្ជាក់ថា ផ្លូវថ្មើរជើង (Walk Street) ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញដាក់ឱ្យដំណើរការសាកល្បង ២ ថ្ងៃ ក្នុង ១ សប្ដាហ៍ គឺថ្ងៃសៅ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ១១ យប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ ៩៤) រហូតដល់មុខព្រះបរមរាជវាំង។

លោកស្រីអ្នកនាំពាក្យរូបនេះ សង្ឃឹមថា ផ្លូវថ្មើរជើង (Walk Street) នឹងមានអ្នកមកលេងកាន់តែច្រើនបន្ថែមទៀត ពីព្រោះអាចរៀបចំកន្លែងសប្បាយភាព និងដាក់របស់របរសម្រាប់កម្សាន្តច្រើនប្រភេទ៕
អត្ថបទ ៖ ស្រីរ័ត្ន







-
ព័ត៌មានជាតិ១៩ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


